Home តារាអន្តរជាតិ អនាគត Rami ជាមួយ BABYMONSTER កំពុងបង្កឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ

អនាគត Rami ជាមួយ BABYMONSTER កំពុងបង្កឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ

7
0

អស់រយៈពេល៩ខែមកហើយចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ដែល Rami មិនបានចូលរួមជាមួយនឹង BABYMONSTER ដើម្បីផ្តោតលើការថែសុខភាពរបស់ខ្លួន។ អ្នកគាំទ្រនៅតែបន្តទាមទារឱ្យ YG Entertainment បញ្ជាក់ពីស្ថានភាពរបស់សមាជិករូបនេះនិងរង់ចាំព័ត៌មានថ្មីៗខណៈការអាប់ដេតមួយពី YG បានធ្វើឱ្យអនាគតរបស់ Rami កាន់តែមិនប្រាកដប្រជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhznPL_4gAYadzcxyoO6kDspPzcR1gR37T28bbiOBfKHwVZwVdmy51qre7MsehYgaI58by_cBD38ZgIAcDTNCcBukF6ImiVQ7YgTGBhkx3fmnjDPUoxXehdGvfngSHxvUbc2M8drg_3BKYZNRcQiVG9r7zxcwY80NhvTNIdcN8MO0A8yNVcRQiZr4cZ1dV_/s640/image_2026-02-10_16-35-08.png
នៅថ្ងៃទី៨ ខែកុម្ភៈ ផលិតកម្ម YG បានបង្ហោះព័ត៌មានអំពីការសម្ដែងសម្រាប់ក្រុមចម្រៀងប្រុសថ្មីមួយ។ វីដេអូផ្សព្វផ្សាយសម្រាប់កម្មវិធីនេះបង្ហាញពីសិល្បករក្រោមការគ្រប់គ្រងរបស់ YG ទាំងអតីតកាល និងបច្ចុប្បន្ន។ នៅក្នុងឈុតឆាកដែលពាក់ព័ន្ធនឹង BABYMONSTER សមាជិកបច្ចុប្បន្នចំនួន៦នាក់ដោយគ្មាន Rami ត្រូវបានរួមបញ្ចូល ខណៈពេលដែលនៅក្នុងការចងក្រងឈុតឆាកវាយតម្លៃអ្នកហ្វឹកហាត់រូបភាពរបស់ Rami នៅតែមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiATC96-JcANvu8zVrDJlfzwUqr40Yi_2QzORMaUmU71LhJj11AFMByQazVYAugQO1yaaSUZ1oFchU-_tf-P8PwVYweBNbOXd73p1Lbp1SXqTYEHSgMwSVoGL9TudLuZ6qMcfziYq9Tfurv1XJXPrrq1SK8X6y9GOakCaXYiiOJLagRuM2kpIVgtVWLzApu/s1004/image_2026-02-10_16-35-09%20(2).png
រឿងនេះបាននាំឱ្យទស្សនិកជនមួយចំនួនសង្ស័យលើផែនការរបស់ YG សម្រាប់ Rami និងអនាគតរបស់ក្រុមចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1ChpBnjNWr85aZf6Ny5UuMf1THHFuELnhgaHE1tVDfUxnk4dFvJTwoCj7ftYaWyHKq7HvqD1XGfAv0d6cyFkWjz3rPldzP6A4_xfd_McjmORhhwnxJqyhvrGffKA6knSX81zesABMleI2N5PHk455yjn3zfK6VqRHKbvJiE4YKexY7Hy7P3qDJj6JZMv/s701/image_2026-02-10_16-35-09.png

ភាពស្ងៀមស្ងាត់របស់ YG បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកគាំទ្រ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកា អ្នកគាំទ្របានទាមទារឱ្យ YG និយាយចេញមក និងបញ្ជាក់ឱ្យច្បាស់អំពីស្ថានភាពរបស់ Rami។
បច្ចុប្បន្ន YG កំពុងរៀបចំហ្វឹកហាត់ និងបង្ហាញខ្លួនក្រុមថ្មីៗដូច្នេះការវិនិយោគនិងការយកចិត្តទុកដាក់ដែលផ្តល់ទៅឱ្យ BABYMONSTER នឹងថយចុះជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPLPklA6LQg245ARbU2s8kfvkdEAyqu_jejtcBCeo8NhTG16tthfQtRqamxyL0EjhIE3puWOuYBe6Z3oO-M9KUEpY2AaJyKuePGiI6Vv2UNan7O-GfrZ8ki48dbfuJR6njWhOwjbH7ZMexPuWABVEktBMrnz_U3MMiV-K4ZhJdUI7-5uRK-m3B3mIZm_X/s1200/image_2026-02-10_16-29-24%20(2).png

អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភថា Idol រូបនេះប្រហែលជាបានចាកចេញពីក្រុមដោយស្ងាត់ៗ ព្រោះ YG ហាក់ដូចជាមិនបានធ្វើសកម្មភាពណាមួយដើម្បីប្រកាសពីការវិលត្រឡប់មកវិញរបស់ Rami នោះទេ៕