Home ព័ត៌មានអន្តរជាតិ Trump បញ្ជាឱ្យផ្អាក និងទាមទារធ្វើជាម្ចាស់សហកម្មសិទ្ធិលើស្ពានអន្តរជាតិ Gordie Howe តភ្ជាប់សហរដ្ឋអាមេរិក និងកាណាដា

Trump បញ្ជាឱ្យផ្អាក និងទាមទារធ្វើជាម្ចាស់សហកម្មសិទ្ធិលើស្ពានអន្តរជាតិ Gordie Howe តភ្ជាប់សហរដ្ឋអាមេរិក និងកាណាដា

13
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសមិនអនុញ្ញាតឱ្យស្ពានទើបសាងសង់ថ្មី Gordie Howe ដែលតភ្ជាប់រវាងអាមេរិក និងកាណាដា ដំណើរការទេ និងទាមទារឱ្យកាណាដាអនុវត្តដោយយុត្តិធម៌ជាមួយអាមេរិក គឺអាមេរិកត្រូវធ្វើជាម្ចាស់កម្មសិទ្ធិស្ពានយ៉ាងហោចណាស់ពាក់កណ្តាល ។ ការមិនអនុញ្ញាតឱ្យបើកដំណើរការស្ពាន ត្រូវបានចាត់ទុកជាវិធានការចុងក្រោយរបស់អាមេរិកដើម្បីដាក់សម្ពាធកាណាដាពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGXJSLAPvrInMN8WsZUaM-KeuwsaCJbBf8G4LDeUAlhWGXh1xo9lnuNQPJmLNy6vD8c5LeipPDUo-mEBsIToQEiw6m6vryJ_9oU4iTOUvPe4Np-DeJQ9oNtGTZSlgqGGUu8yHLHxLlBejPh7xg2eAmupqcfaYYSCB6-fxON-sDHb3FABcQtJzaDOihyphenhyphenmB9/s992/photo_2026-02-10_16-54-16%20(2).jpg

លោកប្រធានាធិបតី Trump បានបញ្ជាឱ្យផ្អាកបើកដំណើរការស្ពានថ្មី ដែលតភ្ជាប់ពីទីក្រុង Detroit រដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក ទៅកាន់ខេត្ត Ontario ប្រទេសកាណាដា ដែលបានចំណាយប្រាក់សាងសង់ ចំនួន៤,៦០០លានដុល្លារ កាលពីឆ្នាំ២០១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF3F80Rx4EP7AsHfdz5E7Gjm1rFhx39NU7XuAeED9cVzD54O81zlMI7_mIwfhN5__2DZ2GPIzLTVMpPSUrVmPWmwmH7KQlqFuHJsKx3i2JkMPzp67FOp36bB5-VV4xxQ81yg0ZrP1DkU3CggpD__doEExEkydsVXXQlJRcBZFcB80ifgD1-DCHZU0b1goU/s1280/photo_2026-02-10_16-54-16.jpg

លោកប្រធានាធិបតី Trump បានលើកឡើងពីហេតុផលសំខាន់ៗជាច្រើន រួមមាន ៖ កម្មសិទ្ធិរបស់កាណាដាលើស្ពានថ្មីឈ្មោះ Gordie Howe International Bridge , កាណាដាមិនអនុញ្ញាតឱ្យលក់ភេសជ្ជៈមានជាតិអាល់កុលមួយចំនួនរបស់អាមេរិកក្នុងលក់ទំនិញរបស់ខ្លួន, ការប្រមូលពន្ធលើផលិតផលទឹកដោះគោកាណាដា និងកាដាណាមិនចរចាពាណិជ្ជកម្មជាមួយចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAlNqRhctx4_gyLoTuUiq57PSuQpruEfMX3kz37KW1g0cdHcWE14KxnPjf9VCIZt_7Ttb-PRJoKoV9V1sOjmvwlLIfIkBZAoz03QZOpTa5rRpURDIVDs_pbyRmE1wyvGE5Ba5QLKYh4afp9RzS-4h8wk6bB8g8M5Z1A1u0fZciyf2i6OpVZwSDMi7rhuWu/s900/photo_2026-02-10_16-54-15.jpg
បន្ទាប់មក លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ដែលមានឈ្មោះ «@RealDonaldTrump» ថា អាមេរិកមិនអនុញ្ញាតឱ្យបើកដំណើរការស្ពានថ្មីទេ លុះត្រាតែអាមេរិកទទួលបានសំណងពេញលេញសម្រាប់គ្រប់យ៉ាងដែលអាមេរិកកធ្លាប់ផ្តល់ប្រាក់ឱ្យកាណាដា ។ លោកសង្កត់ធ្ងន់ថា កាណាដាត្រូវអនុវត្តជាមួយអាមេរិកដោយយុត្តិធម៌ និងផ្តល់កិត្តិយសដល់អាមេរិក ហើយអាមេរិកគួរតែធ្វើជាម្ចាស់កម្មសិទ្ធិស្ពាននេះ យ៉ាងហោចណាស់ពាក់កណ្តាល ដោយសារអាមេរិកធ្លាប់ផ្តល់ប្រាក់ឱ្យកាណាដារហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmjddnqWigfgE8xNFG5nTvH1nbEh1PcaEOQSS0XELySTJYaxl8nhyphenhyphenuxZ1vP2dQolgCG6ybYXvp9-AR-OXsOvYXe4-C5kxYGReHGZ5FsbCG5Q_BjG0-ESSvZz6zdMb94-y6XvKPvOd2of9mPtl7UCRlssyGy9d70R9PLjTWm1PRQ7qbKhlaCJdMc00nw9I/s1200/photo_2026-02-10_16-54-15%20(2).jpg

កាលពីឆ្នាំ២០១២ លោក Rick Snyder អភិបាលរដ្ឋមីឈីហ្គេន បានទទួលយកសំណើរបស់រដ្ឋាភិបាលកាណាដាឱ្យអាមេរិកផ្តល់ប្រាក់សាងសង់ស្ពានអន្តរជាតិ Gordie Howe ថ្មី ហើយលោកក៏បានដំណើរការគម្រោងសាងសង់ស្ពានដោយគ្មានការយល់ព្រមពីសភាអាមេរិក ។ ស្ពាន Gordie Howe ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយការសាងសង់ជិតរួចរាល់ អនុញ្ញាតឱ្យដឹកទំនិញឆ្លងកាត់កាលពីឆ្នាំ២០២៣ ។ ស្ពាននេះត្រូវចាត់ទុកជាច្រកឆ្លងដែនដ៏ធំបំផុតរវាងអាមេរិក-កាណាដា ដោយសាររថយន្តនានាបានដឹកទំនិញឆ្លងកាត់ស្មើទឺកប្រាក់រហូតដល់១២ម៉ឺន ៦ពាន់លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFPUq_6CcgP9I7H57OZHm7tz-hhohSKdG7R3fHq-zqfxFkFjUqGV-IbXoI3LDWYG5rw1N5EG5q6HrugmE9_JyDgBuEMn0-yfLbzVgsIKPIHr9JEOGETHJreIiK0AZLoYQMDe2L609TeeEvECEyoWQaNr5iq_ZM5ZfQkO11XiALbPaSFfNQUiF1317RjK-/s1252/photo_2026-02-10_14-51-29.jpg

គួរបញ្ជាក់ថា ស្ពាន Gordie Howe បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញតាមរថយន្តដែលកកស្ទះយ៉ាងខ្លាំង បច្ចុប្បន្ន រថយន្តដឹកទំនិញនានាត្រូវបើកបរតាមស្ពានមួយទៀតឈ្មោះ Ambassador ។ លើសពីនេះ ស្ពានថ្មីនឹងធ្វើឱ្យការឆ្លងកាត់ព្រំដែនរវាងអាមេរិក និងកាណាដា ឆាប់រហ័សជាងមុន និងជួយឱ្យអ្នកបើកបររថយន្តដឹកទំនិញអាចសន្សំសំចៃការចំណាយដើមទុនរហូតដល់២,៣០០លានដុល្លារ ក្នុងរយៈពេល៣០ឆ្នាំ ៕