Home តារាជាតិ ក្រុមរាំ WBC តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីមួយនៅប្រទេសហ្វីលីពីន

ក្រុមរាំ WBC តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីមួយនៅប្រទេសហ្វីលីពីន

7
0

ក្រុមរាំ WBC (Wall breaker crew) នឹងតំណាងប្រទេសកម្ពុជាប្រកួតក្នុងកម្មវិធី Body Rock Asia Dance នៅឯប្រទេសហ្វីលីពីន។ នេះគឺជាលើកទី១ដែលក្រុមរាំនៅក្នុងប្រទេសកម្ពុជាចូលរួមកម្មវិធីប្រកួតរាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvBfmsXV7uvuhQwYdIFTXEAQ5tqxEkVwBn19Wfrm3ikoeG_vhPQYt43fN9OGDy6l4Ns7jt_FOxxHf8_IemhAtfVt43TRhJYk3jehI0zbfaO0xcZPbGpQn-RTH97UrxLI6mBSF-ch4St1QNUNZAfPu9C46Za21jyh6zb0lQFRVSCjy4EecnY7STjMC7k78s/s1440/image_2026-02-10_13-32-59%20(3).png
តាមការឱ្យដឹងពីក្រុម WBC នៅលើគណនីទិកតុកបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រុមរបស់ពួកគេនឹងចូលរួមប្រកួតជុំចុងក្រោយនៃកម្មវិធី Body Rock Asia Dance នៅឯប្រទេសហ្វីលីពីន។ អ្នកតំណាងក្រុមបាននិយាយថាពួកគេពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងក្នុងការតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធីដ៏ធំមួយនេះ ហើយពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZXKS0dGauBqwZfY3_3S4Zjga3eU01GI8ka_kHIwajQnflRxkTN9iZShBcHVjH1AOaVOZWQyBmJyKdXR3Ws9xRCH7HGcFnNDF2aqBbLfUgqNHjBO4iSQO30fTQ8vROxBrc020DB22WLnqLX071E8zc0VC_8-yTckmTxNk_m1ZcDsgEeR-O8Q8uMZq_jXV/s1440/image_2026-02-10_13-32-58%20(2).png
ម្ចាស់ជ័យលាភីនៅក្នុងការប្រកួតនេះនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនប៉េសូ ប្រមាណជាង១ពាន់ដុល្លារអាម៉េរិករួមទាំងមានឱកាសទៅសហរដ្ឋអាម៉េរិក។ តាមការផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានក្នុងស្រុកក្រុម WBC បានឆ្លងកាត់វគ្គចម្រុះតាមអនឡាញមានរហូតដល់៧០ក្រុម។ នេះបញ្ជាក់ថាកូនខ្មែរក៏ពូកែមិនធម្មតាមិនចាញ់បរទេសឡើយជាពិសេសគឺមានឱកាសស្ពាយឈ្មោះប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTGn8lMvCaLXBWACAQa38i7TaUsoqtmkIGPuw5KV3mVJpadHwhyGUCXXW2feFvwqiIfn3lGyQA9sb901yiH5_-uf9C2qYq8phiE6okEQjiMHRVvMldGeri1dp_kLe0V0gDwE-S3kbgjh2TlgtlgPqAer1JSfFFiEUXHiV2FxV-Hu44iRtNA664K9o-ebA/s1440/image_2026-02-10_13-32-58.png

ក្រុមរាំ WBC ធ្លាប់ចូលរួមការប្រកួតក្នុងកម្មវិធី Cambodia Got talent 2023 និងបានចូលរួមបង្កើតក្បាច់រាំសម្រាប់តារាល្បីៗដូចជា វណ្ណដា នរិទ្ធ GMENGz ក្រុម Lacima និងសិល្បករមួយចំនួនទៀត៕