Home តារាជាតិ ទូរទស្សន៍ដ៏ធំរបស់ជប៉ុនផ្សព្វផ្សាយ វណ្ណដា តារារ៉េបល្បីប្រចាំប្រទេសកម្ពុជានិងរឿងរ៉ាវពីអតីតកាល

ទូរទស្សន៍ដ៏ធំរបស់ជប៉ុនផ្សព្វផ្សាយ វណ្ណដា តារារ៉េបល្បីប្រចាំប្រទេសកម្ពុជានិងរឿងរ៉ាវពីអតីតកាល

15
0

ទីបំផុតកម្មវិធីដែលតារារ៉េប Awich បានមកថតតារារ៉េប វណ្ណដា និងគ្រួសារនៅឯខេត្តព្រះសីហនុបានចាក់ផ្សាយជាផ្លូវការហើយនៅលើកញ្ចក់ទូរទស្សន៍ជប៉ុន។ ក្នុងឯកសារដែលជប៉ុនបានចុះផ្សាយគឺបង្ហាញពីការប្រគំតន្រ្តីរបស់ វណ្ណដា នៅពហុកីឡដ្ឋានអូឡាំពិក វប្បធម៌ខ្មែរ និងស្នាមខ្មៅពីអតីតកាលនៃរបបខ្មែរក្រហម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-P5lLEIbQdYJBY9zCYRoDbJaLh1jhYkCapa4JT8BsVvXzxd8JxRrLFYrXdL45Cp9qbheDPpblT1byL-GC1PDLxHGUhkwps0l5SDPgR4opk0p2DkWVUTgGJHjukk7ha8I8WXR2nF8rM8qnxAVawCW0pJfoH1IcNLhGt6sqwhmf8i5ahnFDwoN3HVIlXYs/s1759/image_2026-01-30_10-08-59.png
ទស្សនិកជនម្នាក់មានឈ្មោះថា Sem Na Vy បានបង្ហាញកាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ដោយបញ្ជាក់ថាទូរទស្សន៍ TBS ដ៏ធំរបស់ជប៉ុនបានចាក់ផ្សាយពីតារារ៉េប វណ្ណដា តារាហ៊ីបហបដ៏មានទេពកោសល្យរបស់ប្រទេសកម្ពុជា។ វីដេអូនោះ គេបានឃើញតារារ៉េបជប៉ុន Awich បាននិយាយក្នុងកម្មវិធីពីតារារ៉េប វណ្ណដា ដោយបានរួមបញ្ជូលបទចម្រៀង «អាមុំបងអើយ» និងទិដ្ឋភាពរបស់ទស្សនិកជនដែលចូលរួមយ៉ាងច្រើនកុះករនៅឯពហុកីឡដ្ឋានអូឡាំពិកក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZUX4VY2xdA7OeejQP7mfgeUujuWuVFfrXdwon9MomI21lNerYDeRZjb4Oyz9U-nDKrgD1b2AYMdcPwFOuSLznvzCAdo1amgQ4kssbYH77Ijo6h-gd7jhcQtf6CIccEL0NzSODbB6U7WK9vF1BgBHDL3KJ3ErA5mi8HpweoI9_RtQfkBAyH3ftOJp_EeEh/s1915/image_2026-02-10_10-07-12.png

លើសពីនេះ ក្រុមការងារកម្មវិធីរួមទាំង Awich ផ្ទាល់ក៏បានចុះទៅដល់ស្រុកកំណើតរបស់ វណ្ណដា ផ្ទាល់នៅឯខេត្តព្រះសីហនុ និងបានសម្ភាសជាមួយនឹងឪពុករបស់ វណ្ណដា ផងដែរ។ ទូរទស្សន៍ TBS ក៏បានផ្សព្វផ្សាយពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បង្ហាញពីរបាំនៃវប្បធម៌ខ្មែរ រួមទាំងរំលេចពីរបបខ្មែរក្រហមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhycxgRroaQW9IfDLlODT8Z91zHgARaIYHBeuLzcLn-_p4yxASJuSWL0pk4NJ-y3PO9oxiVHybqLPxZqZlgzJefigvi-FHOP07VIszx69pS3iJdkm5sllHPA8yZcNPzJG-zBzufUXB7rE6raWxkxG3QDfxw3c1wstGoTNpkG-CGdfwfS7i4GSTMAoph1it4/s1799/image_2026-02-10_10-07-41.png

គួរបញ្ជាក់ផងដែរថា Awich ជាតារារ៉េបជប៉ុនដ៏ល្បីម្នាក់ប្រចាំប្រទេសហើយបានសហការជាមួយនឹង វណ្ណដា កាលពីកន្លងមកនេះតាមរយៈបទចម្រៀង «៦ Years In The Game» កាលពីឆ្នាំ២០២៣ «ASIAN STATE OF MIND» ឆ្នាំ២០២៥ ខណៈរូបនាងក៏បានមកចូលរួមធ្វើជាតារាកិត្តិយសក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា ផងដែរ៕