Home ព័ត៌មានអន្តរជាតិ Elon Musk បារម្ភពីការអភិវឌ្ឍបច្ចេកវិទ្យា AI នឹងឈានដល់ទីបញ្ចប់នាពេលឆាប់ៗនេះ

Elon Musk បារម្ភពីការអភិវឌ្ឍបច្ចេកវិទ្យា AI នឹងឈានដល់ទីបញ្ចប់នាពេលឆាប់ៗនេះ

13
0

ការអភិវឌ្ឍបច្ចេកវិទ្យា AI ជិតឈានដល់ទីបញ្ចប់នាពេលឆាប់ៗ យ៉ាងយូរបំផុតរយៈពេល៣ឆ្នាំទៀត យើងនឹងមិនអាចប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗនៅលើផែនដីទេ ប៉ុន្តែមានវិធីតែមួយគត់ដើម្បីដោះស្រាយបញ្ហាបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPPs7vpq-VO0ngVYINO_HaRNzf9nlu9gM1dx0YiQakj8IW8246CPFzO7Os02Ay7vEBmHf-xXhsn_QAu3S2fb-0Ttej-a9YDgg7yK9fol24pUxzz2Mkqz0hbVyXAOI2ge9diMF9pmRIbbkA3f1WvGkhpr80EdbNVw4dunx1gc4nQYL6ctDMfrwyaeoG53oP/s1280/photo_2026-02-09_15-05-22%20(2).jpg
គួរឱ្យភ្ញាក់ផ្អើលណាស់ ពេលលោក Elon Musk នាយកក្រុមហ៊ុន SpaceX និងបណ្តាញសង្គម X បាននិយាយពីការអភិវឌ្ឍបច្ចេកវិទ្យ AI លើផែនដី នឹងឈានដល់ទីបញ្ចប់នាពេលឆាប់ៗ ដោយលោកថា មានវិធីតែមួយគត់ទើបអាចបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា AI គឺផ្លាស់ប្តូរទីតាំងទិន្នន័យ និងប្រព័ន្ធដំណើរការបច្ចេកវិទ្យាពីផែនដីទៅកាន់លំហរអាកាសក្នុងរយៈពេល៣ឆ្នាំទៀត ពីព្រោះថាមពលលើផែនដីមិនគ្រប់គ្រាន់ដល់តម្រូវការរបស់បច្ចេកវិទ្យាកើនឡើងយ៉ាងឆាប់រហ័សទេ ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ មហាសេដ្ឋីដ៏ល្បី លោក Elon Musk ប្រកាសថា ការអភិវឌ្ឍបច្ចេកវិទ្យា AI នៅលើផែនដីជិតឈានដល់ទីបញ្ចប់ឆាប់ៗ ដោយសារថាមពលមានដែនកំណត់ ហើយវិធីតែមួយគត់ដើម្បីឱ្យបច្ចេកវិទ្យានេះអភិវឌ្ឍន៍បន្តបាន គឺផ្លាស់ប្តូរទីតាំងទិន្នន័យ និងប្រព័ន្ធដំណើរការបច្ចេកវិទ្យាពីផែនដីទៅកាន់លំហរអាកាសក្នុងរយៈពេល៣ឆ្នាំទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYjX0h6qsYn6-el2ZxKsWXXBfzFUjolRidU_N18KXx8vIeMmWlkgtyzTra4D8VYiy54rgvrpsv7KMjyfd1G0jQts_i6JqzyWwZfYOH8aq6Xyi0EyuZukVkRfd1ohacIdkxKGckdA-5SBXrlZxHQrFQqByDE3a22V14NbefsjmAYk92Yt8fgLvtEAJRzw4s/s1080/photo_2026-02-09_15-05-22.jpg

ពេលចូលរួមក្នុងកម្មវិធីឈ្មោះ «Dwarkesh Podcast» លោក Elon Musk និយាយយ៉ាងមានទំនុកចិត្តថា ៖ «ចងចាំពាក្យសម្តីរបស់ខ្ញុំទុកទៅ រយៈពេលចាប់ពី៣០ខែ ទៅ៣៦ខែខាងមុខ (ឬប្រមាណពី២ឆ្នាំកន្លះ ទៅ៣ឆ្នាំទៀត) ទីតាំងដំឡើងប្រព័ន្ធបច្ចេកវិទ្យា AI ដ៏សំខាន់បំផុតនឹងលែងមានលើផែនដីទៀតហើយ គឺវានឹងត្រូវផ្លាស់ប្តូរទៅកាន់លំហរអាកាស» ។

លោកមើលឃើញថា ទីតាំងដំឡើងប្រព័ន្ធបច្ចេកវិទ្យា AI ចាំបាច់ត្រូវតែប្រើប្រាស់ទិន្នន័យ និងបណ្តាញ Server យ៉ាងច្រើន ព្រមទាំងប្រើប្រាស់ថាមពលមហាសាល ហើយថាមពលនៅលើផែនដីនឹងមិនគ្រប់គ្រាន់ដល់តម្រូវការរបស់បច្ចេកវិទ្យា AI ដែលកើនឡើងយ៉ាងឆាប់រហ័សនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqw_cXSiiPobSSo8RPSgybZQ9_Bc36dxbsD90AP4kDFSh2SR2FYPLKAZxdqQTS6eeB4HFUiRUY2SX5Pr21oYhwgL-pCpO1Tx-J903alrzSfuXwt1Hpcatd0e7M6jIkAw238OZRFO3OD0xefXB5JB2mKd7WeWgviiCQqHA4GB-EyCbHz2wNuvUp8gfmM3ze/s1280/photo_2026-02-09_15-05-23.jpg

បច្ចុប្បន្ន សហរដ្ឋអាមេរិកត្រូវការប្រើប្រាស់ថាមពលជាមធ្យមប្រមាណកន្លះ Terawatt ប្រសិនបើចង់ពង្រីកទីតាំងដំឡើងប្រព័ន្ធបច្ចេកវិទ្យា AI ឱ្យរីកចម្រើន ដោយការសាងសង់រោងចក្រថាមពលលើសមុនទ្វេដង ។ ប៉ុន្តែវាពិបាកយ៉ាងខ្លាំងទាំងការប្រើប្រាស់ថាមពល និងទឹកក្នុងបរិមាណយ៉ាងច្រើនមហាសាល ដើម្បីបញ្ចេញកំដៅពីបណ្តាញ Server ។

លោក Elon Musk បាននិយាយពីគុណសម្បត្តិនៃការផ្លាស់ប្តូរទីតាំងទិន្នន័យ និងប្រព័ន្ធដំណើរការបច្ចេកវិទ្យាពីផែនដីទៅកាន់លំហរអាកាស គឺដោយសារថាមពលពន្លឺព្រះអាទិត្យ ។ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យលើផែនដីមានតម្លៃថោក ហើយពេលយកបន្ទះសូឡាទៅដំឡើងលើលំហរ វានឹងដំណើរការយ៉ាងមានប្រសិទ្ធភាពរយៈពេល២៤ម៉ោងដោយគ្មានពេលយប់ មិនចាំបាច់ប្រើប្រាស់ថាមពលបម្រុង ។ នេះជាការកាត់បន្ថយការចំណាយដើមទុន ដែលថោកជាងនៅលើផែនដីរហូតដល់១០ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX10Bm8d4yHCfaECY2N0WnWYvg57-yCBFFa-DAJ0HudOBHMyKyrs7jfcHEbTPai7cuJspR-L0QJe2dIqxt9UeGgaJBz9W_VuAmqO1I48cooX91Db_-ySQNSO_RilUmsbzVFcFBHsKB-nlWqRLeqyNwTVZn6NVr6aJQCIms_zBFnwuz5_utlNTFoP5b-97B/s1000/photo_2026-02-09_15-05-21%20(2).jpg

គោលដៅរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះហាក់ដូចជាការប្រឌិតបែបវិទ្យាសាស្ត្រ ប៉ុន្តែដោយសារក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានចំណាយដើមទុនយ៉ាងច្រើនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI យើងនឹងរង់ចាំតាមដានថា តើការលើកឡើងនេះនឹងក្លាយជាការពិតក្នុងរយៈពេល៣ឆ្នាំខាងមុខដែរឬទេ ៕