Home ព័ត៌មានជាតិ អភិបាលក្រុងភ្នំពេញ ដាក់ផែនការបោសសម្អាតបទល្មើស Online Scam ឲ្យអស់ត្រឹមចុងខែមីនា

អភិបាលក្រុងភ្នំពេញ ដាក់ផែនការបោសសម្អាតបទល្មើស Online Scam ឲ្យអស់ត្រឹមចុងខែមីនា

11
0

រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9Ml1xDxbmGypGnby4LO4diAu5zNGgPx61_kVbVG2S3vCXUoFD4J_4lFAhWDBARPmwqcLlAp2ins-AaDPa5T0yemUORR781tPJ8jxJMCueOxI-_yIzYcVzdiqso77m1IZrbDUpI-KKLIbgOPFQTR4w1pzPQxFVPgQG6pV-g_9CLosrbkgpbztS6Iee76g/s768/photo_2026-02-09_10-10-18%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣លើការងារ គ្រប់ គ្រង សន្តិសុខ សុវត្ថិភាព តាម ទីតាំង រស់នៅ ប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnN40XXTf2T1isLU0mNa9aDuy9YEgf4ZdHVhfG_Ih34etDTRi2lTRSvNlqDVMeFR573XG4e6UVyonKj0Z3imtkgtYpWcPXs-FahwpSjWsEKcWCOd4bMEynT4-j1stGmL3uJD8045_akIkqxSKNs_AOcHJIukRe7bmtzPJhfUwz7Ka8g-w-u7P0EA_Novga/s960/photo_2026-02-09_10-10-18.jpg

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgx0KZaTWpPKKA8iG4n8Em0JhRUp825DUrkjUXdCfcwSs27iqWsbvEflZQg3HSEsjYFIpGReJsb3P2leIQYAMA5uSw28cA3OluyxMDemiGRM8jxNsf9v7y-c8NNdb6FhIfsu8eiQs_l7S64R0qQ0ykf4J6525owfo_zaxmz5fLcS1-VuKhvVf0nAcAah_/s1024/photo_2026-02-09_10-10-19%20(2).jpg
ជាមួយគ្នានោះ លោកអភិបាលបានបន្ថែមទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ដូច្នេះយើងត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំងនិងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiofRc810aXVMVDfruQcRu9TSxJ6QnH4XTXQOHaCPs9KrOecmTqr_S2EUW5Qsw3xz8TjNtu9SAMpklKJJocr6nqdJDz-rCjp0K1NVggxMt22SZYHDpHLYLiQLRhc0NrfJGUKcTpp34SnqFVKBoEwEZdqWZDHs9m82ppojUMxopexaFiRTCYnzVrh21xLgXZ/s1280/photo_2026-02-09_10-10-19.jpg

តាមការបញ្ជាក់របស់ឯឧត្តម៖ ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ។ បន្ថែមពីនេះការថែរក្សាសន្តិសុខ សុវត្ថិភាពនិងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់៕