Home តារាជាតិ គឹម លីហ្សា ប៊ិះអស់ជីវិតអំឡុងពេលថតកុននៅខេត្តមណ្ឌលគីរី

គឹម លីហ្សា ប៊ិះអស់ជីវិតអំឡុងពេលថតកុននៅខេត្តមណ្ឌលគីរី

23
0

តារាសម្តែង គឹម លីហ្សា បានទម្លាយប្រាប់ទស្សនិកជនថាខ្លួននាងស្ទើរតែបាត់បង់ជីវិតអំឡុងពេលថតកុននៅខេត្តមណ្ឌលគិរីដោយសារតែមិនស្ទាត់ជំនាញបើកម៉ូតូកង់បួន។ មិនត្រឹមតែប៉ុណ្ណោះ គឹម លីហ្សា ថាប្រសិនជាពេលនោះនាងមានគ្រោះថ្នាក់ក៏ពិបាកនឹងរកសាកសពឃើញដែរពីព្រោះទីតាំងនោះមានជ្រោះជ្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKM-96TfKlzFdoyECwcmioMsLWqcq7QxoFMtiAgIkm3IdaXuAL3q1pXEAmphVXi4OyLDxFqTGJZKqLi_CjYrSTqDw_u4R3nWNkoREPjKO0zeeozm35pQBPXtBopMCaOA7rT16U5y3SmwJLNdUI_4EFLDb2E9mFC07_49sV7SuLLMSlVcrHUzC2alW69X6/s2048/image_2026-02-03_09-17-03.png

កាលពីខែឧសភា ឆ្នាំ២០២៥ តារាសម្តែង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពមួយសន្លឹកពីតារាសម្តែង គឹម លីហ្សា បានជួបគ្រោះថ្នាក់តែក៏សំណាងក្នុងមួយលានគ្រោះថ្នាក់មិនប៉ះពាល់ដល់អាយុជីវិត។ រូបភាពនោះបានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំងប៉ុន្តែក៏រងនូវការចោទប្រកាន់ថាជាការសម្តែងធ្វើជាគ្រោះថ្នាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។ យ៉ាងណាមិញ នាពេលថ្មីៗនេះអំឡុងពេលភាពយន្តមានការចាក់បញ្ចាំង តារាសម្តែង គឹម លីហ្សា បានចេញមកបកស្រាយរឿងកាលពីមុនដោយបញ្ជាក់យ៉ាងច្បាស់លាស់ថានាងពុំមែនយកជីវិតមកសម្តែងលេងសើចដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtpDuwS20kkGcy75mzDcqgV22YwaHTFKjYaj5CosrlRUwG6Lf2mk3GTSlgu9-HhugygMYoD3ewPF4WHWwSBI_x1K9BgsBFXIYbyk8s7WFN0CSZhaTKNSl75rIegWT1YARHTL4SGMQL8q4cp_iZubFZG9cPLk3PAd9LfuYVU9YDUyaQykjd3PeHqnkubI1/s2048/image_2026-02-03_09-17-06.png
តារាសម្តែង គឹម លីហ្សា បានបញ្ជាក់ថាគ្រោះថ្នាក់នោះបានកើតឡើងអំឡុងពេលនាងថតកុននៅខេត្តមណ្ឌលគិរី ដោយមានឈុតឆាកជិះម៉ូតូកង់បួនជុំជាមួយនឹងតារាសម្តែងផ្សេងទៀត។ ទោះជាយ៉ាងណា ដោយសារតែមិនស្ទាត់ជំនាញក្នុងការបើកបរហើយហាក់ដូចជាមានអ្វីមួយបានទាញចង្កូតម៉ូតូរបស់នាងធ្លាក់ទៅម្ខាង នៅជិតនឹងមាត់ជ្រោះដែលមានជម្រៅជ្រៅខ្លាំង។ តារាសម្តែងរូបនេះថែមទាំងបានបង្ហាញវីដេអូដែលនាងជួបគ្រោះថ្នាក់ដែលស្ទើរតែបាត់បង់ជីវិតក្នុងពេលថតកុនផងដែរដើម្បីបង្ហាញជាភស្តុតាងបញ្ជាក់ការពិតថានាងពិតជាជួបគ្រោះថ្នាក់ពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJXl_9pwiYB16e6oYBB6i3TP9ceYZ-nm28nSCdH3cDHgq5MwSsIQKA0CUGVJKX2uDFLix9KjSTqo-4yxhSbM2DLke9-xEmQcUGtZc7femAgbXO92PyAd5k5f0g97wExtVJVhfAhZDkQlRZLeVA3K6aoCwnoFxElTuOgaGTAfVsgiySsI_sMvdqf2V0IhJs/s2048/image_2026-02-03_09-17-10.png

ហេតុការណ៍គ្រោះថ្នាក់នេះតារាសម្តែង ជា សុវណ្ណនរាហ៍ បានហក់ទៅជួយ គឹម លីហ្សា ភ្លាមៗប៉ុន្តែជាសំណាងល្អម៉ូតូកង់បួនរបស់លោកមិនបណ្តាលឱ្យ គឹម លីហ្សា ជួបគ្រោះថ្នាក់បន្ថែមនោះទេ។ តារាសម្តែងស្រីរូបនេះបាននិយាយនៅក្នុងវីដេអូទៀតថា ប្រសិនជាថ្ងៃនោះនាងមានគ្រោះថ្នាក់ធ្លាក់ចូលជ្រោះពិតមែន នោះសាកសពរបស់នាងក៏នឹងពិបាករកឃើញណាស់ដោយសារតែទីតាំងនោះគឺជាជ្រោះជ្រៅខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ1h85096qSflbXQASmwyNSU3vlCfaEWGhSZZxrsrSkxGF45U_sVHKsvgYp_2oUtMz2CnSD-0S0sBD8pcccqRkuHLqYyTPhy4ZEqFIkcteg4FwDiFIqJhuCnswnJTnV49J9hJEBHeKilETlvCi6TKQ0Ngf4hTsj-Di9_Z6lK9P73WT6YV1a8uR1u5sARK7/s1290/image_2026-02-03_09-17-12%20(2).png

គួរបញ្ជាក់ផងដែរថា គឹម លីហ្សា ទើបតែចូលសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបន្ទាប់ពីអវត្តមានច្រើនឆ្នាំ។ ទោះយ៉ាងណា មិនសូវជាលេចមុខមាត់នៅលើកញ្ចក់ទូរទស្សន៍ឬខ្សែភាពយន្តធំៗប៉ុន្តែរូបនេះបានទាញចិត្តទស្សនិកជនតាមរយៈរឿងភាគខ្លីៗនៅលើបណ្តាញសង្គមរបស់នាងរួមទាំងវីដេអូកំប្លែងផ្សព្វផ្សាយផលិតផលផងដែរ៕