Home ព័ត៌មានអន្តរជាតិ បារាំងនឹងឈប់ប្រើប្រាស់កម្មវិធី Zoom និង Microsoft Teams របស់អាមេរិកចាប់ពីឆ្នាំ២០២៧

បារាំងនឹងឈប់ប្រើប្រាស់កម្មវិធី Zoom និង Microsoft Teams របស់អាមេរិកចាប់ពីឆ្នាំ២០២៧

16
0

ប្រទេសបារាំង ៖ រដ្ឋាភិបាលបារាំងប្រកាសឈប់ប្រើប្រាស់កម្មវិធីប្រជុំអនឡាញដ៏ពេញនិយមរបស់អាមេរិក ដូចជា ៖ Zoom និង Microsoft Teams ចាប់ពីឆ្នាំ២០២៧ ដោយសារបារម្ភពីសុវត្ថិភាព និងការទំនាក់ទំនងគ្នាតាមអ៊ីនធើរណេតរបស់ស្ថាប័នរដ្ឋអាចបែកធ្លាយការសម្ងាត់ ។ ក្រៅពីនេះ បារាំងលើកឡើងពីហេតុផលឈប់ប្រើប្រាស់ដោយសារកម្មវិធីទាំងពីរនេះបង្កើតឡើងដោយអាមេរិក ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_JSF38Qu7F9GvI3_qjnbGhFTFtzI072KzDCGelV7yr20mfYHFNva5NywcaJ9ZsLoZi_HQoJanDZOAes1wNtxzzqu-kEq9ucy-Dzk9FxKLePHxLGu-4QE0Pn7-qFeC-0tD35nKHC2Pe9wm7BfiJvwx3OcXEk8BZ8Un1P-5p0vvD-9vLw57fV37Ml0UnQo/s1280/photo_2026-02-03_14-07-53.jpg
ប្រទេសជាច្រើនពេញនិយមប្រើប្រាស់កម្មវិធីដ៏ពេញនិយម Zoom និង Microsoft Teams សម្រាប់ចូលរួមប្រជុំ និងសិក្សាតាមអនឡាញ ពីព្រោះកម្មវិធីទាំងពីរអនុញ្ញាតឱ្យមានអ្នកចូលរួមច្រើន និងឃើញមុខគ្នាច្បាស់ៗ ប៉ុន្តែបារាំងនឹងឈប់ប្រើប្រាស់កម្មវិធីទាំងពីរ ហើយចាប់ផ្តើមប្រើប្រាស់កម្មវិធីបង្កើតដោយខ្លួនឯង ។ នេះជាយុទ្ធសាស្ត្រមួយរបស់បារាំងដើម្បីកាត់បន្ថយការប្រើប្រាស់កម្មវិធីអ៊ីនធើរណេតដែលបង្កើតឡើងដោយអាមេរិក និងកាត់បន្ថយការចំណាយប្រាក់សម្រាប់ប្រើប្រាស់កម្មវិធីអ៊ីនធើរណេតក្នុងស្ថាប័នរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_WmfI-s-P-v4azRYoujzSPlICHeXOysng-ABbGU8DsPic200SEL-1Xfa_IHR6P7kZu8n7pPwfpBneqjDbDM7zxVIaXcmCMebGaihYs6vlZHE_MJ_nwCoWA88cuiN8LUcRmrg6zH6SQyX3E9XIlds5HSPNPcJH8FHlsy-Y3D4rPSxd9uH5arV-_LPGAZ9/s970/photo_2026-02-03_14-07-51%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ថាប័នរដ្ឋនៅប្រទេសបារាំងនឹងឈប់ប្រើប្រាស់កម្មវិធី Zoom និង Microsoft Teams ចាប់ពីឆ្នាំ២០២៧ ដើម្បីកាត់បន្ថយការចំណាយប្រាក់រហូតដល់១លានអឺរ៉ូបក្នុង១ឆ្នាំ (ស្មើជាង១លាន ២សែនដុល្លារ) និងងាកមកប្រើប្រាស់កម្មវិធីបង្កើតដោយខ្លួនឯងដែលមានសុវត្ថិភាពជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8kz1neB6pTCiK-DR_RIDNjyAJez1rRyCRb_ziWuHqjwM3Ls6sg8Naar40QAOEvls-XcdRvQwh2ZGIDMG4Alu95-JK4QuTdIiBoBCDGoy0donUCtzthUiXn7zNlTNkzZNt4PXJ0Q_iXUJTWMHeptAu4vyPsm1J5TRgzEofazMRcHhoq7OZdh3fMWYpuiT/s1200/photo_2026-02-03_14-07-51.jpg

បារាំងនឹងប្រើប្រាស់ Visio គឺជាកម្មវិធីប្រជុំតាមអនឡាញបង្កើតឡើងដោយខ្លួនឯង និងបានសាកល្បងប្រើប្រាស់កាលពីឆ្នាំ២០២៥ ដែលវាមានមុខងារប្រើប្រាស់ស្រដៀងនឹងកម្មវិធី Zoom និង Microsoft Teams ដែរ ថែមទាំងមានបច្ចេកវិទ្យា AI ជួយសម្រួលដល់ការផ្ញើសារជាអក្សរ និងសំឡេង ។ បច្ចុប្បន្ន នៅប្រទេសបារាំងមានអ្នកប្រើប្រាស់កម្មវិធី Visio ប្រមាណ៤ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnYhdaTKFTv5mDUnX13TWmCW_FNi22cRdwAJ6uI3xiCEa_EOLJJkca4N2l54CBWrxfPpDO9ZUxb7LcJ6wtU91VxpXd62MooBXU81xSbHc0i2vuTVtuhCAWsluByQoKxHb5EWhFjo8Ij_-OMyiIaOmJzllGQOa2sVnjsU-aUSsgin6S6LbtdQE08RpIzAr/s1024/photo_2026-02-03_14-07-52%20(2).jpg

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងកំណែទម្រង់បារាំង លោក David Amiel ការបង្កើតកម្មវិធីប្រជុំតាមអនឡាញ Visio ក្នុងគោលបំណងឈប់ប្រើប្រាស់កម្មវិធីអ៊ីនធើរណេតរបស់អាមេរិក ដែលមិនមែនបង្កើតឡើងដោយបណ្តាប្រទេសសមាជិកអឺរ៉ុប ។ កម្មវិធី Visio មានសុវត្ថិភាព និងអាចរក្សាការសម្ងាត់នៃការទំនាក់ទំនងគ្នាតាមអ៊ីនធើរណេតរបស់ស្ថាប័នរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdq69RZTvhGJiykybqUeyklheYFf1zlA_pP9MpYXAC-sZ9bUGmFSL0x7rnJyumF_zJCDl_m7olbOxzXcmGRr3cBQYDCNngk08Bkxhxz_ZSzwa6fC2-sSczV2z19SHMEf4UCzVFdurp4xdt-HQNTFe1nw6eeVljwssBD8fhiNyWHRkaVVlyhLUiJ7d4qIM/s1280/photo_2026-02-03_14-07-52.jpg

គួរបញ្ជាក់ថា ការបង្កើតកម្មវិធីប្រជុំអនឡាញ Visio គឺស្ថិតក្នុងគម្រោង Suite Numerique ដែលរដ្ឋាភិបាលបារាំងជំរុញឱ្យបង្កើតកម្មវិធីអនឡាញដោយខ្លួនឯងដើម្បីជំនួសកម្មវិធីរបស់អាមេរិក ។ នាថ្ងៃអនាគត បារាំងនឹងឈប់ប្រើប្រាស់កម្មវិធីអនឡាញជាច្រើនទៀតរបស់អាមេរិក ក្នុងនោះក៏មានកម្មវិធីផ្ញើអ៊ីម៉ែលផងដែរ ៕