Home តារាជាតិ ជីវិតឯកជនរបស់លោក បូរ ភ័កត្រា និងអតីតគូដណ្តឹងរងការវែ.កញែ.កពីអ្នកលេងបណ្តាញសង្គម

ជីវិតឯកជនរបស់លោក បូរ ភ័កត្រា និងអតីតគូដណ្តឹងរងការវែ.កញែ.កពីអ្នកលេងបណ្តាញសង្គម

22
0

លោក បូរ ភ័កត្រា និងអតីតគូដណ្តឹងបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងដោយសន្តិវិធីដោយគ្មានវិវាទណាមួយឡើយប៉ុន្តែហេតុផលដោយសារតែអស់និស្ស័យ។ ទោះយ៉ាងណាអ្នកលេងបណ្តាញសង្គមជាច្រើននៅតែបន្តបញ្ចេញមតិវែកញែកជីវិតឯកជនអ្នកទាំងពីរបែកខ្ទិះទោះបីជាសាមីខ្លួនទាំងពីរបញ្ចប់ដោយព្រមព្រៀងគ្នាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9aoVf9lSjLFx6WfAbShn2KloFO7qmsEtQ4MnUeb8gbiEd0sunWtJfiDeU97v-VXGzWf_YexNEIDljRE87K9g1v_Xtsx88V98AYNtop1Dzh-PK90a6pyqLZqeHrcoFI_SusP2i-hGiINUPt1SP5uE9OuyvI5POcL1CpGehPqs6WHn34YPNpQUoJhEelFgF/s1920/image_2026-02-02_14-01-00.png
នៅថ្ងៃទី៣១ ខែមករា លោក បូរ ភ័កត្រា និង ស្រីនូ បានប្រកាសរៀងៗខ្លួននៅលើបណ្តាញសង្គមបញ្ចប់ងារជាគូដណ្តឹងនឹងគ្នាចាប់ពីពេលប្រកាសនេះតទៅ។ ដំណឹងនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញស្នេហាផ្អែមល្ហែមស្មោះស្ម័គ្រឆ្លងវេហាស៍មួយគូដែលពួកគេគាំទ្រកន្លងមកត្រូវមកបញ្ចប់យ៉ាងឆាប់រហ័សដូចនេះ។ ទោះយ៉ាងណា ការវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតនៅតែបន្តក្រោយពីមានការបង្ហោះចោទប្រកាន់មកកាន់អតីតគូដណ្តឹង លោក បូរ ភ័កត្រា ថាជាមនុស្សមិនស្មោះត្រង់និងធ្លាប់រៀបការម្តងរួចមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIvyEHyIKjlMtOC7Tr1laAGWs4r-lxnP12yQ5ncDdlmlMcpoPXY_2xaXoBef6uvmegPOWeI7Go_SBu0lQQQs8K6Wp1nFcXAhfOL58zzrowAeQsq1y6IVbbA_zbqIAZWrMVu_3jOOfis8XrF5c64889cNnC4gwOczHyUAO5un9NHJC0rAnrlOvySlQwKlNn/s1029/image_2026-02-02_14-00-56.png

អ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការអាណិតអាសូរមកកាន់ លោក បូរ ភ័កត្រា ចំណែកឯអតីតគូដណ្តឹងលោកវិញរងនូវភាពប្រមាថ ការរិះគន់ជាច្រើន។ ដោយមិនអាចទ្រាំនឹងការវែកញែកនិងការចោទប្រកាន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួន ស្រីនូ បានចេញមកបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន។ នៅថ្ងៃទី២ កុម្ភៈ អតីតគូដណ្តឹងលោក បូរ ភ័កត្រា បានបង្ហាញលិខិតមួយពីសាលាដំបូងរាជធានីភ្នំពេញ ដោយបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននាងធ្លាប់រៀបការពិតប្រាកដមែនកាលពីឆ្នាំ២០២៣ ប៉ុន្តែបានព្រមព្រៀងលែងលះបញ្ចប់ដោយសន្តិវិធី ដោយសារការរស់នៅមិនចុះសម្រុងគ្នា ដោយបន្ថែមថាជីវិតគូ នាងធ្លាប់រៀបការតែម្តងគត់ ហើយនាងមានការងារត្រឹមត្រូវ មិនប្រព្រឹត្តទង្វើខុសច្បាប់ ឬដើរបោកប្រាស់អ្នកណាទេ។ ចំពោះរឿងបច្ចុប្បន្នវិញ ស្រីនូ បញ្ជាក់ថា មុននឹងភ្ជាប់ពាក្យ លោក ភ័កត្រា បានដឹងនិងទទួលយកអតីតកាលរបស់នាងហើយការបញ្ចប់ចំណងភ្ជាប់ពាក្យនេះតាមការសម្រេចចិត្តទាំងសងខាង ដូចដែលអ្នកទាំងពីរបានប្រកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigkJ5XIA4SGC6-urttOp0mJFbwS_lOm2p9qCAZwm-vx4hevGOhV4BzyrlEvwlXE1LFhYpCRJ9EQymX-V1LcEW75fbfIBElKFI8fKMLCwI0XWcmVzsaKi-J1dI13t0mApGFfbETXvsRmTii6COQ0AWLk-4Kg7UylZREbJIFfTsIs5WWRedRVOWYs9neDG-2/s1280/image_2026-02-02_14-00-56%20(2).png

អតីតគូដណ្តឹងរបស់លោក បូរ ភ័កត្រា បានសង្កត់ធ្ងន់ថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះកាលដែលនាងធ្លាប់មានអតីតកាលម្តង នាង ពិតជាមានអារម្មណ៍ឯកោបំផុត និងមានសម្ពាធណាស់ ក្នុងការសម្រេចចិត្តមួយនេះ។ ប្រសិនបើនាងទៅដើរបោកគេរៀបការដូចដែលគេចោទប្រកាន់ ឬថាជាមនុស្សស្រីលក់កេរ្តិ៍ឈ្មោះបែបនេះ នាងនឹងយល់ព្រមរៀបការដូចដែលបានគ្រោងនៅខែមីនាខាងមុខនេះទេ ខណៈនាងមិនចង់ជួបបទពិសោធន៍លែងលះជាលើកទី២៕