Home តារាអន្តរជាតិ Kim Seon Ho រងការចោ.ទប្រកាន់គេចពន្ធស្រដៀង Cha Eun Woo តែក្រុមហ៊ុនចេញបដិសេធភ្លាមៗ

Kim Seon Ho រងការចោ.ទប្រកាន់គេចពន្ធស្រដៀង Cha Eun Woo តែក្រុមហ៊ុនចេញបដិសេធភ្លាមៗ

6
0

ថ្មីៗនេះតារាសម្តែង Kim Seon Ho តួឯកប្រុសក្នុងរឿង «Can This Love be Translated?» បានរងនូវការចោទប្រកាន់ទាក់ទងនឹងការគេចពន្ធទាក់ទងនឹងអាជីវកម្មគ្រួសាររបស់តារាប្រុសរូបនេះដែលមានភាពស្រដៀងគ្នាដូចករណី Cha Eun Woo ។ យ៉ាងណាមិញ ក្រុមហ៊ុនរបស់ Kim Seon Ho បានចេញបដិសេធភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQoz4rTfz9AtJ5lUZir8ZDQgmdNmVKHZjwu4LnUP7DlR3TGett4QdkS4nHgaWxRzrsXK5Tz021l-1yxs5QWozc_rTnNb97J09k2SUIfvlHrMkpPrgfHE4QXmx9nkhEbmLoMGq_rymJApayZM7lrD0aMNVPxwYIK_CkrwfRe2rH4waZs4WebNIFHZMmeoT/s1500/image_2026-02-02_11-11-38.png

នៅថ្ងៃទី ១ខែកុម្ភៈ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Seon Ho គឺ Fantagio បានបញ្ជាក់ថា «បច្ចុប្បន្ន Kim Seon Ho កំពុងដំណើរការក្រោមកិច្ចសន្យាផ្តាច់មុខដែលបានចុះហត្ថលេខាក្នុងឋានៈផ្ទាល់ខ្លួនរបស់លោកជាមួយ Fantagio។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសន្យានេះ និងសកម្មភាពបច្ចុប្បន្ន យើងតែងតែអនុវត្តយ៉ាងពេញលេញ និងតឹងរ៉ឹងចំពោះនីតិវិធីផ្លូវច្បាប់ និងកាតព្វកិច្ចពន្ធទាំងអស់»។ ក្រុមហ៊ុនបានបញ្ជាក់ទាក់ទងនឹងក្រុមហ៊ុនឯកជនរបស់លោក Kim Seon Ho ថា «អង្គភាពតែមួយគត់របស់លោក Kim Seon Ho ដែលបានរៀបរាប់នៅក្នុងអត្ថបទនានា ត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ការផលិត និងសកម្មភាពទាក់ទងនឹងការសម្តែងរឿង ហើយមិនត្រូវបានបង្កើតឡើងដោយមានបំណងចង់សន្សំពន្ធ ឬគេចវេសពន្ធដោយចេតនាឡើយ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DsLcqcFrHucetwEgASLsHmmrX_SlrQ2tgu3AVvpG1MEs5Qv3nPrjVy0P7z1jNTWuv_gTzS1aLf_AfpzDR4hQzGFNtra3lccpcxZvnmVgvaoieMODFc1Ca_ur13jPqTomOyJ83hRBrlhgaG-wXMInMfpDhr51wfIwsYhbhArprnYuhK0wIiaFSrPfDX4u/s2048/image_2026-02-02_11-11-31%20(2).png

ចាប់តាំងពី Kim Seon Ho បានផ្ទេរទៅក្រុមហ៊ុន Fantagio មកប្រតិបត្តិការអាជីវកម្មជាក់ស្តែងរបស់នីតិបុគ្គលនេះបានបញ្ឈប់អស់រយៈពេលជាងមួយឆ្នាំហើយ ហើយបច្ចុប្បន្នវាកំពុងស្ថិតក្នុងនីតិវិធីរំលាយចោលស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
ការចេញមកបដិសេធនេះបន្ទាប់ពីកាសែត Sports Kyunghyang បានលើកឡើងពីការសង្ស័យថា Kim Seon Ho អាចនឹងគេចពន្ធដោយបង្កើតក្រុមហ៊ុនគ្រួសារស្រដៀងគ្នាទៅនឹងករណីរបស់ Cha Eun Woo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgosrbNRhxP_JQEPlrEu3pT3u0U8sAAy0uxKnjfWS9HszbcerixbjybqcuVbUvSL9jjVHQNPs0jntUkBmHTYKbVW3cmLKR0glrVhlt1oLuEi9XttvvLcHEf3cAL_I_PX5PI9bKffOUKyEflxzAb9oL7WDYAJ3A0v9AuPtt0ue-f1MH8fj-cFrNkyX_pFiNV/s640/image_2026-02-02_11-11-31.png

យោងតាមកាសែតនេះ នីតិបុគ្គលនេះត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៤ ដោយមាន Kim Seon Ho និងសមាជិកគ្រួសារកាន់តំណែងជានាយកប្រតិបត្តិ។ ក្រុមហ៊ុននេះត្រូវបានគេនិយាយថាមានភាពមិនប្រក្រតីដូចជាអាសយដ្ឋានដែលត្រូវគ្នានឹងអាសយដ្ឋានផ្ទះរបស់ Kim Seon Ho ការបង់ប្រាក់ឈ្នួលបុគ្គលិកដោយក្លែងបន្លំ និងការប្រើប្រាស់កាតឥណទានរបស់ក្រុមហ៊ុនខុសសម្រាប់គោលបំណងផ្ទាល់ខ្លួន៕