ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ទេព កោសល្យ ដែលគេស្គាល់ថាជាឪពុករបស់តារាចម្រៀង ទេព ពិសិដ្ឋ ចេញមកបង្ហោះចោទប្រកាន់ថាកូនប្រុសភ្លេចកំណើត។ ក្រោយពីបង្ហោះរួមសំណេររបស់លោករងការវែកញែកយ៉ាងខ្លាំងនិងមានមតិរិះគន់ថាធ្វើជាឪពុកគេមិនគួរបង្ហោះរឿងបែបនេះនោះទេ ខណៈអ្នកខ្លះទៀតក៏បានវែកញែកជាហូរហែ។ ខណៈដែល ទេព ពិសិដ្ឋ រក្សាភាពស្ងៀមស្ងាត់ស្រាប់តែគេបានឃើញ NPN ដៃគូ របស់ ទេព ពិសិដ្ឋ ចេញមកបង្ហោះសំណេរមួយយ៉ាងខ្លី។
លោក ទេព កោសល្យ បានបង្ហោះចោទប្រកាន់កាលពីថ្ងៃទី៣០ មករា ដោយនិយាយពីកូនប្រុសបានឪពុកថ្មីភ្លេចឪពុកបង្កើត ស្តីប្រដៅកុំឱ្យកូនជក់ ផឹកស្រា ព្រោះតែក្តីបារម្ភនិងនិយាយឱ្យបានធូរចិត្តខ្លះ។ ខិតខំរកលុយឱ្យកូនរៀនសូត្រទោះបីជាជួបលំបាកយ៉ាងណាក៏ដោយបែរជាកូនប្រុសស្រែកថាគ្មានឪពុក លោក ទេព កោសល្យ ថែមទាំងមានបំណងកាត់កាលកូនចោលទៀត ដោយបញ្ជាក់ថាលោកមានមុខរបរពីរបីមានលុយចាយមិនអស់ហើយ។
ស្របពេលមានការបង្ហោះចោទប្រកាន់ថាជាកូនប្រុសភ្លេចកំណើត ងាកទៅកាន់ ទេព ពិសិដ្ឋ វិញបានរក្សាភាពស្ងៀមស្ងាត់ពុំបានចេញមកតបតឬបកស្រាយអ្វីនោះទេ ប៉ុន្តែគេបានឃើញមិត្តសម្លាញ់តារាចម្រៀងរូបនេះគឺ NPN ចេញមកបង្ហោះសំណេរខ្លីមួយថា «តាមដានគាំទ្រសិល្បៈនិងការងារដែលគេធ្វើបានហើយ មិនបាច់តាមដានចេះដឹងរឿងជីវិតផ្ទាល់ខ្លួនគេទេអូនស្កូវៗទាំងអស់គ្នា ដឹងនៅ»។.png)
ជុំវិញភាពចម្រូងចម្រាសរវាងលោក ទេព កោសល្យ និងតារាចម្រៀង ទេព ពិសិដ្ឋ ម៉ៃ សុគន្ធ បានចេញមកលាតត្រដាងថាដូចជាអយុត្តិធម៌សម្រាប់តារាចម្រៀងរូបនេះដែលឪពុកម្តាយបែកបាក់គ្នា មានគ្រួសារថ្មីរៀងៗខ្លួនបែរជាចុងក្រោយកំហុសត្រូវធ្លាក់មកលើកូនដែលមិនដឹងអី៕










