Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ហាងឆេង«ប្រាក់»ហក់ឡើងលឿនជាង«មាស»៣ដងកក្រើកទីផ្សារសកល

មិនធម្មតា! ហាងឆេង«ប្រាក់»ហក់ឡើងលឿនជាង«មាស»៣ដងកក្រើកទីផ្សារសកល

24
0

ការកើនឡើងដ៏កម្រ! តម្លៃប្រាក់បានកើនឡើងខ្លាំងមិននឹកស្មានដល់ ពោលគឺមានការកើនឡើងដល់ 250% លឿនជាងមាសទៅទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការវិវឌ្ឍមិនធម្មតាមួយក្នុងប្រវត្តិសាស្រ្ត និងបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិននៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes នៅដើមសប្ដាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifojeVVB0xfzKfHueyQycIsB02PVetnFlc-FSA9xWiVJW0_lzp5OuJbaSccxPiwGE_C0mESSmr9Sb_PBU2wEhryAPdXgI_fzCcbKafofp8FHk0ZTLKA-f09HX2U3QYtl29Ni7Dwlwr61lv8AiDRT27ajawe_8e0GzIgmVExkbACZIAwlJpLFVsLVIxPpcu/s1280/photo_2026-01-29_09-44-58.jpg
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងម្តងទៀត បានធ្វើឲ្យទំនុកចិត្តលើប្រាក់ដុល្លារមានការចុះខ្សោយ ខណៈដែលបំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ហើយអតិផរណានៅតែខ្ពស់ជាង 2%។ ទន្ទឹមនឹងនេះ មេដឹកនាំនយោបាយរបស់ប្រទេសធំៗមួយចំនួនបានព្រមានថា ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីប្រព័ន្ធសកលលោកក្រោយសង្គ្រាមដែលកំពុងរង្គោះរង្គើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEKLPrJ9jszEWOX7Ww2P361OBB1W1hBi7eNVMqOD3PozJd2CfN96h7sm3AvS_2erjnhhxerTxGEqgdlrpJKWk5m-3U4xi0lF8XR9BkXs_-y_RXPJccWu74ScclUmDhK-w7ygGEI2EZRLPVjXMnsh8KfQQc3e2RWWgSucMeDDTRFY-iiizg5sE-H8p2_-hG/s800/photo_2026-01-29_09-44-59.jpg
តាមរបាយការណ៍ខាងលើ តម្លៃប្រាក់នៅពេលនេះស្ថិតក្នុងល្បឿនលឿនបំផុតបើធៀបនឹងការឡើងថ្លៃរបស់មាស ដែលវាបានកើនឡើង 250% ដល់តម្លៃ 110 ដុល្លារក្នុងមួយអោន និយាយឲ្យខ្លីការកើនឡើងតម្លៃរបស់ប្រាក់នៅពេលនេះ គឺខ្ពស់ជាងពេលណាណាទាំងអស់ក្នុងរយៈពេលជិត 14 ឆ្នាំចុងក្រោយមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4nu0QhD-WqUOg392BFKixkwR5ILXO7tEPffzS0KT7tIS3uJ2ARARUiGAJvMT7g_AMqNF4AX4TRIF9Nj4WKKm57X5fYgF6sz6rbw5PWywRTq_c4n5GYQioWBMQERsFS0RjgKSvd9UvTJCaZGy9fiWOrlbtApjQ76F9KS8tZeMaSJtefJXNxbXLgQbn3uf-/s1280/photo_2026-01-29_09-45-00.jpg

អ្នកវិភាគកត់សម្គាល់ថា តួនាទីដ៏មានតម្លៃរបស់ប្រាក់នៅពេលនេះ គឺដោយសារតម្រូវការខ្លាំងពីឧស្សាហកម្មដូចជាស្រូបទាញថាមពលព្រះអាទិត្យ, ការផលិតគ្រឿងអេឡិចត្រូនិច និងយានយន្តអគ្គិសនី រួមផ្សំជាមួយនឹងការផ្គត់ផ្គង់ជាសកលដ៏តឹងតែង បានជំរុញឱ្យតម្លៃប្រាក់ឡើងថ្លៃក្នុងល្បឿនលឿនជាងមាស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6EDmgz7Ifn13cQLwIujqFzIyhVQGefq9o_aiN6uI6nL6NMNJ5w6u5SE9fhyphenhyphenu4UM5cO_b8uqZ0betsCs55PBOIRBYFX2eAx3kYlYyngCbuUctnyYC0o3B1c5sZGPMk6V0VuJNsxfiqA-G1iATlWIaK8CUdwhh6JPveFvqBJ8OQqFq5odx59OGlgOial37O/s1280/photo_2026-01-29_09-45-01.jpg

ខណៈពេលដែលអ្នកវិភាគមួយចំនួនមើលឃើញពីកន្លែងសម្រាប់ការកើនឡើងបន្ថែមទៀតរបស់ប្រាក់ ពួកគេក៏បានព្រមានដែរថាការកើនឡើងយ៉ាងឆាប់រហ័សនេះ នឹងផ្ដល់ហានិភ័យខ្ពស់ជាងបើប្រៀបធៀបទៅនឹងការកើនឡើងជាមធ្យមរបស់មាស។ នេះមានន័យថា ប្រសិនបើមាសមិនផ្លាស់ប្តូរតម្លៃលើសពី 5,100 ដុល្លារក្នុងមួយអោនទេ នោះប្រាក់នឹងត្រូវធ្លាក់ចុះមកត្រឹមប្រហែល 72 ដុល្លារ តែប្រសិនបើប្រាក់នៅតែស្ថិតនៅ 110 ដុល្លារដូចពេលនេះ នោះមាសនឹងត្រូវកើនឡើងរហូតដល់ 7,700 ដុល្លារក្នុងមួយអោនមិនខាន៕