ក្រុមហ៊ុនទឹកដោះគោធំជាងគេទាំងបីរបស់ពិភពលោក គឺ Nestlé, Danone និង Lactalis បានប្រកាសពីការប្រមូលផលិតផលម្សៅទឹកដោះគោសម្រាប់ទារកមួយចំនួនជាសកល បន្ទាប់ពីមានរឿងអាស្រូ.វទារក២នាក់ ត្រូវបានបំពុលដោយសារធាតុ cereulide បណ្ដាលឲ្យបាត់បង់ជីវិត ហើយប្រទេសបារាំងកំពុងធ្វើការស៊ើបអង្កេត។.jpg)
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters និងសារព័ត៌មានធំៗរបស់អឺរ៉ុបជាច្រើនបានបង្ហាញថា ការប្រមូលយកផលិតផលចូលស្តុកវិញនេះ ប៉ះពាល់ដល់ផលិតផលដែលលក់នៅទូទាំងប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលជំរុញឱ្យមានការជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារ និងការស៊ើបអង្កេតដោយអាជ្ញាធរសុខាភិបាលនៅអឺរ៉ុប អាស៊ី និងតំបន់ផ្សេងៗទៀត។
ការព្រួយបារម្ភនេះផ្តោតលើ cereulide ដែលជាជាតិពុលដែលភ្ជាប់ទៅនឹងបាក់តេរី Bacillus cereus ដែលអាចបណ្តាលឱ្យទារកក្អួត និងមានរោគសញ្ញានៃជំងឺក្រពះពោះវៀនផ្សេងទៀត។ ខណៈពេលដែលក្រុមហ៊ុនទាំងនោះនិយាយថា មិនមានការបំពុលណាមួយត្រូវបានបញ្ជាក់នោះទេ និយតករបានរាយការណ៍ថា ជាតិពុលទាំងនោះទំនងជាបានចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងគ្រឿងផ្សំឆៅដែលបានប្រើក្នុងការផលិតម្សៅទឹកដោះគោបាត់ទៅហើយ។ ដើម្បីជាការប្រុងប្រយ័ត្ន ទំនិញរាប់លានត្រូវបានដកចេញពីធ្នើរតាំងលក់នៅទូទាំងពិភពលោក។.jpg)
ទីភ្នាក់ងារចំណីអាហារសិង្ហបុរីបានបញ្ជាឱ្យប្រមូលផលិតផលទឹកដោះគោ Dumex Dulac 1 ដែលមានប្រភពដើមនៅប្រទេសថៃរបស់ក្រុមហ៊ុន Danone និងផលិតផលទឹកដោះគោ NAN HA1 SupremePro ដែលមានប្រភពដើមនៅប្រទេសស្វីសរបស់ក្រុមហ៊ុន Nestlé បន្ទាប់ពីរកឃើញសារធាតុ cereulide ខណៈដែលក្រុមហ៊ុន Lactalis បានប្រកាសកាលពីថ្ងៃពុធថា អង្គភាពអាហារូបត្ថម្ភរបស់ខ្លួនបានប្រមូលផលិតផលទឹកដោះគោម្សៅសម្រាប់ទារកមួយចំនួននៅក្នុងប្រទេសចំនួន 18 ដោយសារតែមានវត្តមានសារធាតុ cereulide នៅក្នុងគ្រឿងផ្សំដែលមានប្រភពមកពីអ្នកផ្គត់ផ្គង់។

ការប្រមូលផលិតផលនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ខណៈអ្នកវិភាគឧស្សាហកម្មប៉ាន់ប្រមាណថា ការខាតបង់រួមគ្នាសម្រាប់ក្រុមហ៊ុនទាំងបីអាចមានលើសពី 1 ពាន់លានដុល្លារ ដោយសារតែការផលិតត្រូវបានបញ្ឈប់ ផលិតផលត្រូវបានបំផ្លាញ និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានរំខាន។ មិនតែប៉ុណ្ណោះភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនបានធ្លាក់ចុះជាគំហុក បន្ទាប់ពីការប្រកាសទាំងនេះ ដែលបង្ហាញពីការព្រួយបារម្ភរបស់វិនិយោគិនលើសុវត្ថិភាពចំណីអាហារ និងទំនុកចិត្តលើម៉ាកយីហោ។
.jpg)
ឥឡូវនេះអាជ្ញាធរសុខាភិបាលនៅតាមបណ្ដារប្រទេសជាច្រើនកំពុងជំរុញឱ្យឪពុកម្តាយ និងអ្នកថែទាំកុមារពិនិត្យមើលលេខបាច់ និងជៀសវាងការប្រើប្រាស់ផលិតផលដែលគេកំពុងប្រមូលចូលស្តុកវិញ។ ក្រុមហ៊ុនដែលពាក់ព័ន្ធបានធ្វើការសុំទោស និងបាននិយាយថា ពួកគេកំពុងសហការយ៉ាងពេញលេញជាមួយនិយតករ ខណៈការត្រួតពិនិត្យសុវត្ថិភាពត្រូវបានពង្រឹង។ ការស៊ើបអង្កេតកំពុងបន្តដើម្បីកំណត់ពីរបៀបដែលការបំពុលបានកើតឡើង និងដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះនាពេលអនាគត៕










