យោងតាមទីភ្នាក់ងារ CNN ឥឡូវនេះនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln កំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលធ្វើឱ្យវាខិតទៅកាន់តែជិតដើម្បីជួយក្នុងប្រតិបត្តិការណាមួយរបស់សហរដ្ឋអាមេរិកដែលផ្តោតលើអ៊ីរ៉ង់ ចំពេលភាពតានតឹងមានកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1SSC7hLHYbvQCBTo-amqQRSx92neP_s3_57XheCSVNWWkDj4OLuGV9ca415X_TxvTPAWMw0KZgHtH5gEu6lBtmLZtAkGeEVXQpEhGl7CMuif_Shyy5LFPUTciTgRyYGjHhSnVBICm6Mo86dsfh2rL16Z3esteiEFFiQccF2LnnyoizbzFejrR2yyxsMyI/s1280/photo_2026-01-28_14-08-25.jpg

នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងអមដំណើររបស់វាកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្រោមការទទួលខុសត្រូវរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិកនិយាយថា ការដាក់ពង្រាយនេះមានបំណង “លើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAu8Ce0TQOjC2JEz9Lo_krfX48mn-w0ol_HGnBisbIuCEqxkxabxlS5J8eyEDuL65SGJt3v3ZtKcaE09YaMWl2M_kBQqw8A2-Ua_6w7FeBn4T-O0m35rXCqfSgeGX9Jan95CE5trr3rFBGrBK8fXEUdZnLdM6SLPW5yctCP6OKjO-HopfWcq-olB6KbnCW/s1280/photo_2026-01-28_14-09-04.jpg

ជាមួយគ្នានេះ លោកត្រាំបាននិយាយអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ Axios នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ថា អាមេរិកមានកងនាវាដ៏ធំសម្បើមមួយនៅក្បែរប្រទេសអ៊ីរ៉ង់។ លោកបញ្ជាក់ថា កងនាវានេះមានទំហំធំជាងកងនាវាដែលដាក់ពង្រាយ នៅប្រទេសវេណេស៊ុយអេឡាទៅទៀត។ វត្តមានរបស់កងនាវានេះ នឹងផ្តល់ឱ្យមេដឹកនាំអាមេរិកនូវភាពបត់បែនកាន់តែច្រើន ទោះបីជាមន្ត្រីមិនទាន់បានធ្វើការសម្រេចចិត្តជាសាធារណៈលើសកម្មភាពវាយលុកក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1_5ttSnl86Fr0ahWiSqnKFGkbNwmrr60CMSkE9FcS4C2Fy6bxGQD7e0A8d7VIPQxqyudz8lFLdeCa_bt993yqFNzIxoip0k2u5mPQttrhFeTfY9fSm-z-ilZBRQXAMtdRdyMZ1vHYpHbhaDJLUj4IUJxz0Kb0z183uhCxiM1C0YjUP1-OQ_IlGpfAz4zP/s1200/photo_2026-01-28_14-09-16.jpg

ឆ្លើយតបនឹងការគំរាមកំហែងនេះ អ៊ីរ៉ង់បានព្រ.មានសហរដ្ឋអាមេរិកវិញថា ការវាយប្រហារណាមួយនឹងត្រូវបានចាត់ទុកថាជា “សង្គ្រាមទាំងស្រុង” ហើយកងជីវពលដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងយេម៉ែន នឹងបើកការវាយប្រហារជាថ្មីបន្ទាប់ពីការមកដល់របស់នាវាផ្ទុកយន្តហោះនោះ។ ស្ថានការណ៍វិវត្តន៍ទាំងនេះបង្ហាញពីហានិភ័យនៃការកើនឡើងក្នុងតំបន់កាន់តែទូលំទូលាយ ប្រសិនបើភាពតានតឹងផ្នែកការទូត និងសន្តិសុខបន្តកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghYdSOwPN1Q2B07FYpveySYlJmNw_Lk3K44Z9UFZ69xZssUMI2BzUdALO9m03lMeaGyWnabz8i9HuWhCkM0CtCN21HoPPdRhrOmVsD8nAeyQLTdW8jIkxbM1GXOVi_lkpm2ywzZ2tBRonNLHTeZn5ajl1fUhNveo27Z_Ole3PdXhFCvsLVLfduvu5TRqx4/s1200/photo_2026-01-27_15-47-09.jpg

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់នឹងចាត់ទុកការវាយប្រហារណាមួយថាជាសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏ត្រៀមខ្លួនវាយប្រហារសងសឹកវិញដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកEsmaeil Baghaeiបាននិយាយថា អ៊ីរ៉ង់មានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន។ លោកថា ការមកដល់នៃនាវាចម្បាំងអាមេរិក នឹងមិនធ្វើឱ្យអ៊ីរ៉ង់តក់ស្លុត និងប៉ះពាល់ដល់ការតាំងចិត្តរបស់អ៊ីរ៉ង់ នៅក្នុងការការពារប្រទេសនោះទេ៕