ប្រទេសចិន ៖ មន្ត្រីចិនបានកំណត់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើរទៅប្រទេសជប៉ុន ចំនួន៤៩ទីតាំងសម្រាប់ការហោះហើរនៅខែកុម្ភៈ ខណៈក្រសួងការបរទេសចិនហាមឃាត់ពលរដ្ឋធ្វើដំណើរទៅជប៉ុនពេលចូលឆ្នាំចិនខាងមុខ ក្រោមហេតុផលពលរដ្ឋចិនអាចរងការគំរា.មកំហែង និងទំនាក់ទំនងប្រទេសទាំងពីរមានភាពរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានខែនេះព្រោះតែមេដឹកនាំជប៉ុនគាំទ្រតៃវ៉ាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTzRHdvDXnrZ23XjubMwJ7po3erGdyOXr9u_7WTPZwhePgQn0gS-Ff-h1M28nUNABDj3V_ZxBBuj6-G_Z6BBfobWhKrHXmKdpcdS8VPmjmQp_y9bLF0jjz-4B35ITbbGh4E7IxahwHLdCT79ILx-ftdIMe53vny-NNH4qpP6RqUikpaOkxVjkrqYfjPw4A/s1020/photo_2026-01-28_13-13-44%20(2).jpg

តាមទិន្នន័យរបស់គេហទំព័រការធ្វើដំណើរ Flight Master ការលុបចោលការធ្វើដំណើររវាងចិននិងជប៉ុន បានកើនឡើងរហូតដល់៤៧.២% ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែមករា និងកើនឡើង៧.៨% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៥ ។ កាលពីថ្ងៃទី២៦ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ចិនបានលុបចោលជើងហោះហើរទៅជប៉ុន ចំនួន៤៩ជើង សម្រាប់ការហោះហើរនៅខែកុម្ភៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDACHmfx-mxx6WExJRjGG7lXViaKE24vHLJ9r8c3V1XcH4UqNjtLsFUfc64tvc6yMTYJ9nnpvl00C6gToCFBeJD1BVV7MlDNk3NMO48j14LE7DWHY596M4EZ5RYnOLHPAhA5rc0ZNpXvlA_Ohmz2gyv6iuPESV5lksp0eRKEsE54MU6LRzesT2__9GUpDn/s850/photo_2026-01-28_13-13-46.jpg
ជើងហោះហើរទៅជប៉ុនដែលត្រូវបានកំណត់ឱ្យលុបចោល ក៏មានជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Beijing Daxing ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kansai នៅទីក្រុងអូសាកា ចំនួន១១៣ជើង ព្រមទាំងជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Shenzhen Bao’an ទៅកាន់អាកាសយានដ្ឋាន New Chitose នៅខេត្តហុកកៃដូ ចំនួន១៣ជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfUpzk8zNXJ1HdffzPQee_GhBVzaAMrzqvdwPfrm-vx6iuYyvnvGUPPyV5q9EIJd00BpH5C7Jp4VbgSJFk7_Iv8o_gVdUS4Yv7bdO3pYlP0Wwd-sCdjEPu39ll4jbLARLLlBfJYQ3gd-RM426xh9K36ZDyI6MiLuXU_pBpzG8KKxvSPdZjt46voTsmUdA-/s800/photo_2026-01-28_13-13-46%20(2).jpg

ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនបានជូនដំណឹងពីការលុបចោលជើងហោះហើរទៅជប៉ុន រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយប្រគល់ប្រាក់ថ្លៃសំបុត្រយន្តហោះឱ្យអតិថិជនវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយថា បើចិនវាយប្រហារតៃវ៉ាន់ ជប៉ុនចាត់ទុកជាការគំរាមកំហែង និង អាចបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglsy4scGGLcmalx7Nas-_JifGTBYhoTkMHHnHkagPKSM8x_hX2m7ZtZQalgHY8F3sud5oWxW_WglVsr7NWO13aqm1Ie6W04oW0AABoLVmO6DOMg8M8pBUO6irvM-IYodJjvhYhFkNaPA9ka-vzuMayDnaTzI_c1nT5J0EyMgnd3zeCbrWuE8qoDK_tb_a-/s1248/photo_2026-01-28_13-13-45.jpg

ក្រសួងការបរទេសចិនដាស់តឿនពលរដ្ឋម្តងទៀតកាលពីថ្ងៃទី២៦ ខែមករា សូមឱ្យចៀសវាងការធ្វើដំណើរទៅជប៉ុននៅខែកុម្ភៈជាពេលចូលឆ្នាំចិន ដោយបញ្ជាក់ថា ថ្មីៗនេះ ប្រទេសជប៉ុនគ្មានសុវត្ថិភាពដោយសារហេតុការណ៍ល្មើសច្បាប់ និងឧក្រិដ្ឋកម្មកើតឡើងលើពលរដ្ឋចិនញឹកញាប់ ។ ពលរដ្ឋចិនអាចប្រឈមនឹងការគំរាមកំហែង ស្នាក់នៅដោយគ្មានសុវត្ថិភាព ហើយខេត្តមួយចំនួនរបស់ជប៉ុនមានគ្រោះរញ្ជួយដីជាបន្តបន្ទាប់បណ្តាលឱ្យមនុស្សរងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-GGpYOFEgCWNS3njV3N6XaILuIFEEUWX-iQywpQV91H8msUY8vaiJtaNTcCk0QaeqbJjcH9xwvcDNHA95cEk3bvzdTaxSLaBz3_FQsS14wkYLTenZk7MeuNUCVE6RdYBBrpKxdFhwnimfyAaWpxeMIPmzhkZ-eZCBpfypck2JxsH8IzHf0r6CKJWNkLu/s1000/photo_2026-01-28_13-13-45%20(2).jpg

គួរបញ្ជាក់ថា ភ្ញៀវទេសចរចិនបានទៅលេងប្រទេសជប៉ុនច្រើនជាងគេ គឺស្មើជិត៧លាន ៥សែននាក់ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ (ឬក្នុងចំណោមភ្ញៀវទេសចរបរទេសទៅលេងជប៉ុន ចំនួន៤នាក់ គឺមានភ្ញៀវទេសចរចិនម្នាក់) ។ បើតាមអ្នកវិភាគ ភ្ញៀវទេសចរចិនសម្រុកទៅលេងជប៉ុនដោយសារប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ហើយវត្តមានភ្ញៀវទេសចរចិនលើទឹកដីជប៉ុន ធ្វើឱ្យជប៉ុនទទួលបានចំណូលទេសចរណ៍ ចំនួន៣,៧០០លានដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmOcg_2YbctYBbRKXz9TQQJTQsBcgHdfsYWFZAI433j8bWgryQvXjr8-B8HcYL2TVdf0ytL1ICeZHizV7vOTTw34EgpfxgqnXvpaDf95nTlBQQlohDQkIgXiBtG4BNTrnlXv2aX-6kO4rsLywkr0s4OetIFgKsH2B64RUDBNKUi05BMYeA5JZK2IWPR7ur/s700/photo_2026-01-28_13-13-44.jpg
ចំនួនភ្ញៀវទេសចរចិនទៅជប៉ុនកាលពីខែធ្នូ ឆ្នាំ២០២៥ បានធ្លាក់ចុះប្រមាណ៤៥% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤ គឺមានភ្ញៀវទេសចរចិនត្រឹមតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរង្គោះរង្គើដោយសារនាយករដ្ឋមន្ត្រីជប៉ុនគាំទ្រតៃវ៉ាន់ពីការវាយប្រហាររបស់ចិន ៕