តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសើរតារាចម្រៀង សុគន្ធ និសា ថាច្រៀងពីរោះណាស់មានសម្លេងស្រទន់គួរឱ្យស្រលាញ់។ ការសរសើរនេះគឺបន្ទាប់ពីតារាចម្រៀងទាំងពីរដួងមានឱកាសបកស្រាយចម្រៀងជាមួយគ្នានៅលើឆាកតន្រ្តីក្នុងកម្មវិធីឡើងភូមិគ្រឹះថ្មីនិងខួបអាពាហ៍ពិពាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlFarVJ1JA1gGx8jbaRgHfzJM7VTGIt6eemByekMrYv7O8CwN9h0Q_6gZ62MxqRsqoqlOhp4GcHiND0hvkYPNe4UOwSb8J7druZWTrNt9zk_xpW9oQTKg45rS4usn2HgapqkMPN4fxEJ_kLR-6QUSus1JmGe7Q41S2LOLlCCHVkGYRWQ7AP4La-GTNwDEX/s2048/image_2026-01-10_10-05-01.png

រយៈពេលចុងក្រោយនេះមានកម្មវិធីជាច្រើនបានជំរុញឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា មានឱកាសបកស្រាយជាមួយនឹងតារាចម្រៀងជើងចាស់ដូចជាលោកជំទាវ ហ៊ឹម ស៊ីវន លោក ណូយ វ៉ាន់ណេត ហើយពេលកន្លងមកក៏ធ្លាប់មានឱកាសចាប់ដៃគូចាស់ជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ។ មិនត្រឹមតែសិល្បករជំនាន់មុនប៉ុន្តែតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាចម្រៀងជំនាន់ក្រោយមួយចំនួនមានឱកាសសហការគ្នាជាក់ស្តែងដូចជា ព្រីន អាយរីស ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNwpzSCQa51kS5aN5EUBR1heJeL1NwNPLp712CrAOXzhexPtkoQo2QyQNNa2NbkpvMrz1_bC8LwNqlJPZD3hT6Un1aLvEOU1eWCYJIXnklp8Knz3CXm7piMUVbO5nK2QhSF_0Ab5iyOsQqg2x3I_GV7Mj8uR5FMVj-q5EQdAdkO8Emt0-BCwjiUmdt-Ze/s2048/image_2026-01-10_10-05-02.png

ថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានពោលសរសើរតារាចម្រៀង សុគន្ធ និសា បន្ទាប់ពីអ្នកទាំងពីរមានឱកាសចូលរួមកម្មវិធីតែម្តង។ បើតាមតារាចម្រៀង ម៉េង កែវពេជ្ជតា រូបអ្នកនាងនិងតារាចម្រៀង សុគន្ធ និសា គឺបានជួបគ្នាជាញឹកញាប់តាមកម្មវិធីប៉ុន្តែពេលនេះទើបមានឱកាសបកស្រាយជាមួយគ្នាតាមរយៈបទ «ស្នេហ៍ប្រុសង៉ក់ងរ»។ តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញនេះបញ្ជាក់ថា បទល្បីនេះជាស្នាដៃនិពន្ធទំនុកច្រៀងនិងសំនៀងដើមដោយរូបអ្នកនាងផ្ទាល់ស្ថិតក្នុងផលិតកម្ម ឆ្លងដែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcwU5uYIEuq6TdWSkZJxCmkTaEDiKsGL4vl-nPOPoEDVchWX3JW54XUTXJtNRr0TKfW75t5_1AXweAbYWlh4ASofuM3-ybQT1oDYYCIfbf-xHjiLwTz9Sy0q3LUVOwYDrwR59fcRi_VyILwBUP-vkhy8nlEuQUlvjV-CxUn9_maCJKpz8DpzDfIDL0qQ_/s2048/image_2026-01-27_15-09-07.png

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ដ្បិតថាតារាចម្រៀង ម៉េង កែវពេជ្ជតា មានទឹកដមសំឡេងពីរោះរណ្តំក្តីប៉ុន្តែរៀមច្បងបានសរសើរមកកាន់តារាចម្រៀង សុគន្ធ និសា ថាច្រៀងពីរោះមានសម្លេងស្រទន់គួរឱ្យស្រលាញ់៕