ក្រោយពីមានទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងៗរវាងអ្នកបង្កើតមាតិកា Xing និង Jasmine ស្រាប់តែ MPJ ឬ Monny បានហៅ Xing ថាជាប្អូនថ្លៃពេញៗមាត់។ នេះនាំឱ្យទស្សនិកជនកាន់តែរំពឹងខ្ពស់ថា Jasmine និង Xing កំពុងមានទំនាក់ទំនងជាមួយគ្នាពិតប្រាកដ។
ប្រិយមិត្តអ្នកតាមដានវីដេអូរបស់ Jasmine និង Xing ប្រាកដជាជ្រាបមកហើយថាអ្នកទាំងពីរតែងតែថតវីដេអូជាមួយគ្នាជាញឹកញាប់រហូតមានការសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងលើសពីមិត្តរួមអាជីព។ លើសពីការថតវីដេអូ ថ្មីៗនេះ Jasmine និង Xing ស្រាប់តែមានបង្ហោះរូបស្និទ្ធស្នាលគូជាមួយគ្នាទៀតផងទោះបីជារូបភាពនោះជាការថតផលិតផលក្តីប៉ុន្តែអ្នកគាំទ្រមើលឃើញវារូបថតនៃក្តីស្រលាញ់។
.png)
មិនទាន់ចប់នោះទេ ការផ្គូផ្គរអ្នកទាំងពីរកាន់តែខ្លាំងឡើងទ្វេដងនៅពេល MPJ ដែលជាបងស្រី Jasmine បានហៅអ្នកបង្កើតមាតិកា Xing ថាជាប្អូនថ្លៃទៀតផង។ MPJ ថែមទាំងពេញចិត្តចំពោះទំនាក់ទំនង Jasmine និង Xing ដោយចាប់ផ្សំផ្គុំមិនខុសពីហ្វេនៗប៉ុន្មានឡើយ។ ចំណែកឯ Xing វិញបានបង្ហោះរូប Jasmine ភ្ជាប់មកជាមួយនឹងពាក្យថា «ជាអ្វី?» ដែលធ្វើឱ្យហ្វេនៗរបស់ពួកគេចូលខម្មិនគាំទ្រជាច្រើន។

គួរបញ្ជាក់ផងដែរថាកន្លងមក អ្នកគាំទ្របានសមតាមបំណងជាច្រើនគូមកហើយសម្រាប់ការ Ship របស់ពួកគេក្នុងទំនាក់ទំនងស្នេហា ដូចជា ហេង វិសាល និង ជា ស្រីនា លីន និង រ៉ូ ជាដើមដែលសព្វថ្ងៃពីរគូនេះក៏ក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់ផងដែរ។ ចំពោះទំនាក់ទំនង Jasmine និងXing បច្ចុប្បន្នអ្នកគាំទ្រក៏សង្ឃឹមថាពួកគេនឹងជោគជ័យមួយគូទៀតប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរត្រឹមតែជាមិត្តរួមការងារឬលើសពីនេះមានតែរង់ចាំតាមដានបន្តទៀត៕










