Home តារាអន្តរជាតិ Nchive ឈ្នះពានរង្វាន់ «K-POP Artist Award»

Nchive ឈ្នះពានរង្វាន់ «K-POP Artist Award»

14
0

ទើបចាកចេញពីប្រទេសកម្ពុជាទៅដល់កូរ៉េខាងត្បូង ក្រុមចម្រៀង K-POP Nchive ស្រាប់តែធ្វើឱ្យអ្នកគាំទ្រ (Save) មានអារម្មណ៍រំភើបចិត្តបន្ទាប់ពីទទួលបានដំណឹងថាក្រុមចម្រៀងនេះបានឈ្នះពានរង្វាន់«K-POP Artist Award» ។ នេះពានរង្វាន់ដ៏មានតម្លៃសម្រាប់ក្រុមនេះក្នុងជំពូកថ្មីក្នុង២០២៦ហើយពួកគេនឹងបន្តឆ្ពោះទៅមុខបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvOwG3nv50-a7mYIBX-jr-Khu6QRI3E4I28wfJUZZUCjvDu7kAF4gtxdicr6uRMAHDMjOI9bmYXywYVDBp5XFK2DmMzcmlaRQtKygYbFD2r0ZoxrZgnNnYp7EjLdJyWP1g8m3JGG1KxRM9iijVq5TcEEXnQOplHPtpPknVspM2frDOwbjCPVLlfamyoZU/s1440/image_2025-12-27_11-15-31%20(2).png

នៅក្នុងកម្មវិធី «ពានរង្វាន់វប្បធម៌ Hallyu Hip-Hop» លើកទី ១៣ ដែលបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូលនាថ្ងៃទី២៤ ខែមករា គឺជាព្រឹត្តិការណ៍មួយដែលបង្ហាញពីសមិទ្ធផលនៃវប្បធម៌កូរ៉េ ទាំង K-hip-hop និង K-pop ហើយ Nchive ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់នេះ ដើម្បីទទួលស្គាល់សកម្មភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ និងការចូលរួមចំណែករបស់ខ្លួនក្នុងការពង្រីកខ្លឹមសាររលកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkFa9BGiNLpKHZEcI2MAas0SEvQOc0bdlVpvo-_DHnc0n36B1Y6DLrmZkxMVsRFHIiRkmtjVF2BAcDZyuQWH7mvsW1TdrrcE4Bb3zHiJHRPzr8nBEMcRaHYXxQUHhgJ40sPGLHwcQZ4GFKp6I4leC36rMy1rySYsrih3c74lwySNM828ZLDPAhYGVeg4s/s1440/image_2025-12-27_11-15-32%20(2).png អ្នកគាំទ្រកម្ពុជា (Camsave) បានបង្ហាញអារម្មណ៍មានមោទនភាពក្រុមនេះយ៉ាងខ្លាំងដោយសារតែ Nchive បានមកកម្ពុជាចំនួនពីរដងហើយសមាជិកទាំង៦និងអ្នកគាំទ្រមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ នេះក៏ជាពានរង្វាន់ជំរុញទឹកចិត្តឱ្យ Nchive កាន់តែរីកចម្រើននិងមានពន្លឺសម្រាប់ដំណើរវិថីសិល្បៈរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxvXvtlPrDM7SSfm99itxYqz7ONIrr3OCxVS4c-b5HEo4NEd2JrRwBsHNX5rPoih8wrZwLLkq90kCmYUfyA-CfJuWrWj3vnKSXybPc_GR1iZH01OdE7fVBqG1ubYmmc-seADVXfLqO52vdCD4hu0JmUsrL8BN6WFfBmk5_uzEVwf78oAlCMyvOv50MxmPi/s1440/image_2026-01-26_14-56-43.png

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Nchive ទើបតែបានបញ្ចប់ដំណើរទេសចរណ៍របស់ពួកគេមានចំណងជើងថា «ACTIVE LIVE TOUR» ដែលបានដំណើរការចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ ដោយបានជួបជាមួយអ្នកគាំទ្រក្នុងស្រុកនៅក្នុងទីក្រុងធំៗនៅអាម៉េរិកខាងជើង និងអាស៊ី។ មន្ត្រី K-pop ថា Nchive ជា «ក្រុមសម្តែងសកលជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3uTDBWKZ62fb999FrCeMOZ1sRk_nCR4Ktt9PDSliNyNqSLqvOHXaBxPZqECk09SIvklaTFCe4A3FdHJQeVoXKplbp6srMZmRP94GtQO5HNw9ohYJgn4jpRMWncP0LR6bUASood9ErnANjMBE5KMB72KwoWb3DtsEYECtRklgeLm81oIs7Ws0NSP6vThuF/s600/image_2026-01-26_14-53-38.png

ដោយមានពានរង្វាន់នេះជាចំណុចចាប់ផ្តើម ក្រុមហ៊ុន Nchive គឺ Aubemoon Studio ក៏នឹងចាប់ផ្តើមសកម្មភាពក្នុងស្រុករបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ផងដែរ។ ពួកគេកំពុងមានគម្រោងពង្រីកសកម្មភាពរបស់ Nchive លើសពីតន្ត្រី ទៅកាន់វិស័យម៉ូត និងរបៀបរស់នៅ រួមទាំងការត្រូវបានអញ្ជើញជាតារាល្បីៗឱ្យចូលរួមក្នុង កម្មវិធី Seoul Fashion Week នៅដើមខែកុម្ភៈ ។ ទីភ្នាក់ងារ បាននិយាយថា «Nchive មានគម្រោងពង្រីកតួនាទីរបស់ពួកគេជាសិល្បករ និងជារូបតំណាងវប្បធម៌បន្តិចម្តងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5pQP45A5M8iB5odfjmWLHYqN_fRGBflqLIxsGKVjYzAtScL_XblCfCUtGdh3sFqnfnsDsc-h3kVlIKrBvk0YW1F4NhuLgBZHyS2_BybUEMBFKMv2Tw3jUk-4LE-OYgOeeswWtpROzjGzxeNE2fWZNI3hajfKMgj1wflhzvmUiwNFaR6KXlUV3fO-Nr6p2/s1280/image_2026-01-26_15-00-33%20(2).png

គួរបញ្ជាក់ផងដែរថា Nchive មានសមាជិក៦ រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង N ៕