ការស្រាវជ្រាវមួយត្រូវបានបង្ហាញក្នុងកម្មវិធី «Discoveries in Life» របស់ស្ថានីយទូរទស្សន៍ KBS1 ប្រទេសកូរ៉េខាងត្បូង បញ្ជាក់ថា ការសម្លឹងមើលបុរសសង្ហាមុខមាត់ស្អាតបាត អាចជួយឱ្យខួរក្បាលនារីគិតលឿន ចងចាំបានល្អជាងមុន និងមានអារម្មណ៍ល្អ ។ លទ្ធផលការស្រាវជ្រាវនេះមិនបានសន្និដ្ឋានដោយស្មានៗនោះទេ ប៉ុន្តែមានការត្រួតពិនិត្យខួរក្បាលតាមប្រព័ន្ធ EEG និងការពិសោធន៍ជាមួយមនុស្សស្រីវ័យកណ្តាលជាច្រើននាក់ ។

ការស្រាវជ្រាវបានធ្វើឡើងតាមរយៈការពិសោធន៍ជាមួយមនុស្សស្រីវ័យកណ្តាលជាច្រើន ដោយពួកនាងចងចាំឈ្មោះតុក្កតាឱ្យបានច្រើនបំផុតក្នុងរយៈពេលត្រឹមតែ១នាទី បន្ទាប់មក ក៏ធ្វើការពិសោធន៍ម្តងទៀត ដោយឱ្យពួកនាងចងចាំឈ្មោះ និងរូបភាពបុរសសង្ហាៗមានមុខមាត់ស្អាតបាត ។ លទ្ធផលស្រាវជ្រាវបង្ហាញថា ស្ត្រីវ័យកណ្តាលទាំងនេះអាចចងចាំឈ្មោះ និងរូបភាពបុរសសង្ហា ច្រើនជាងចងចាំឈ្មោះតុក្កតា ចាប់ពី២ដង ទៅ៤ដង ហើយស្រាវជ្រាវនេះក៏បានត្រួតពិនិត្យខួរក្បាលតាមប្រព័ន្ធ electroencephalogram (EEG) ផងដែរ ។.jpg)
ក្រៅពីជួយឱ្យខួរក្បាលគិតលឿន និងចងចាំបានល្អជាងមុន វានឹងធ្វើឱ្យស្ត្រីដែលបានសម្លឹងមើលបុរសសង្ហា មានគំនិតវិជ្ជមាន ហើយគំនិតវិជ្ជមានជះឥទ្ធិពលទៅលើមុខងារខួរក្បាលទាំងមូល ដូចជា ៖ ការច្នៃប្រឌិត ការសម្រេចចិត្ត និងធ្វើការកាន់តែមានប្រសិទ្ធភាព ។ នេះចាត់ទុកថា ការសម្លឹងមើលបុរសសង្ហាៗពិតជាមានឥទ្ធិពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត ។
.jpg)
បើតាមលោកវេជ្ជបណ្ឌិត លី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវខួរក្បាល គឺការធ្វើពិសោធន៍នេះអាចបញ្ជាក់ថា ការសម្លឹងមើលបុរសសង្ហាអាចជួយឱ្យខួរក្បាលចងចាំបានល្អជាងមុន ពីព្រោះវាធ្វើឱ្យប្រព័ន្ធខួរក្បាលពាក់ព័ន្ធនឹងការចងចាំដំណើរការបានល្អ ។
.jpg)
ដូចគ្នានេះ នាយកដ្ឋានសុខភាពផ្លូវចិត្តរបស់សាកលវិទ្យាល័យ Sun Moon ប្រទេសកូរ៉េខាងត្បូង បញ្ជាក់ថា ការសម្លឹងមើលរូបភាពបុរសសង្ហា ក្រៅពីជំរុញការចងចាំរបស់ខួរក្បាលហើយ វាក៏ធ្វើឱ្យស្រីៗមានអារម្មណ៍ល្អផងដែរ ហើយវានឹងផ្តល់ផលវិជ្ជមានទៅខួរក្បាល ។
ទោះយ៉ាងណា គ្រូពេទ្យផ្លូវចិត្តប្រាប់ថា ប្រសិនបើពិសោធន៍ជាមួយបុរសវិញ គឺការស្រាវជ្រាវទទួលបានលទ្ធផលផ្សេងគ្នា ។ នៅពេលបុរសសម្លឹងមើលរូបភាពនារីស្អាតៗ វាមិនបានជំរុញឱ្យបុរសបង្កើនការចងចាំឡើយ ខុសពីនារីសម្លឹងមើលបុរសសង្ហា ៕










