ថ្មីៗនេះសហគមន៍អនឡាញបានប្រទះឃើញការបង្ហោះជាច្រើនទាំងសំណេររួមទាំងវីដេអូរបស់ ទីនីន ជុំវិញរឿងរកាំរកូសកំពុងមានវិវាទជាមួយបវរកញ្ញាម្នាក់។ មានការបង្ហោះខ្លឹមសារជាច្រើន ទីនីន បានចេញវីដេអូមួយដោយបញ្ជាក់ថានាងមិនចង់ក្លាយជាមនុស្សបំពុលសង្គមនោះទេប៉ុន្តែរឿងនេះនាងនឹងបន្តដំណើរតាមផ្លូវច្បាប់វិញម្តងដោយប្រកាសថាការប្តឹងនេះមិនយកលុយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4JcAHpRpDw0ukInOzPYylj3yBHvqfjkNYZiD4MO7nZtd95tq3lXbxdhcliMty9i6pmMLOlheB-FGaVR4onYarhAmzakzS4xx1yfG9FCiNdw79PX5DOqTWqoOpqrs7ReXqyM8CCHHsI7-8Te1YGYYgyLtYnRTQFnfC0Lnrz0FPJs0kbkITkpYp1HnkpD_w/s1446/image_2026-01-23_14-02-12.png
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅថ្ងៃទី២៣ ខែមករា ទីនីន បាននិយាយថា សម្រាប់វិវាទនៅលើបណ្តាញសង្គមនាងសុំផ្អាកតែត្រឹមនេះពីព្រោះនាងមិនចង់ក្លាយជាបុគ្គលបំពុលសង្គម។ ទោះជាយ៉ាងណា ទីនីន បានបញ្ជាក់ដោយច្បាស់លាស់ថាបញ្ហានេះមិនបញ្ចប់នោះទេដោយនាងនឹងដោះស្រាយគ្នាតាមផ្លូវច្បាប់មួយទៀត។ ជាមួយគ្នានេះ ទីនីន បានស្នើសុំការចូលរួមជាមតិយោបល់ពីមេធាវីអំពីទោសនៃការថតសំឡេងរូបភាពគេដោយមិនឱ្យម្ចាស់ខ្លួនដឹង និងលួចថតវីដេអូរបស់គេក្នុងពេលវេលាផ្ទាល់ខ្លួន តើស្ថានភាពទោសនោះដល់កម្រិតណា ហើយដំណើរការក្តីយ៉ាងដូចម្តេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3KtIhMKF1j6GELgETPDCN-KBXBozhS-Ii2pb9joAqC7QZz_-3N7iWXJuhaj3HHduML9xEwS1TmJRUAc_tE6WeOHqOJS_3S3CoUw2ky3AXgBRLolVYsq7M_oCTYzsr7z5ff3O7LTqqYs6XdcWOjums9wry-7IXMDFX9GZlaSkH9d5Cyjb2tsEyboKL38T/s2048/image_2026-01-23_14-02-11.png

អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះក៏បានសម្តែងការដឹងគុណទៅកាន់អ្នកគាំទ្រខ្លួនដែលនៅខាងនាង ជឿជាក់លើនាង ហើយនេះក៏ជាចរិតពិតរបស់នាងផងដែរ។ ទីនីន ថានាងនឹងបន្តរឿងនេះទៅតាមផ្លូវច្បាប់ដោយសារតែម្តាយរបស់នាងមិនអាចទទួលយកនូវពាក្យសម្តីទាំងប៉ុន្មានដែលបុគ្គលនោះនិយាយដាក់នាង។ ការដំណើរការតាមផ្លូវច្បាប់នេះ ទីនីន បានបញ្ជាក់ថានាងមិនប្តឹងយកលុយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6lpIjWYE4CQSO8ZsQZKAsbwngOk1DRVZ98KswVY9l8JfxObnFhOnRvWMBUOXMSZgN2JzfbJ84uBfXCpYhMhDKRo9zgW-wTH45zE6CEAci9ZizV-LWQk4wKjEEN6L3-4p9ttzUagawL8A1lsEzItWYSUi0EeEMeylLPjC6lfQW6RxHK8PxsJJl3q9-rDg/s1471/image_2026-01-23_14-02-10.png
ក្នុងភាពចម្រូងចម្រាសនេះ ទីនីន បានបង្ហើបថាបុគ្គលដែលនាងកំពុងមានវិវាទក្តៅគគុកជាមួយគ្នានេះគឺជា Queen ដែលចូលចិត្តបង្ហោះបែបជាភាពវិជ្ជមាន ហើយនាងខំទុកចិត្តគិតថា Queen កែខ្លួនទើបចែករំលែករឿងដែលមិនបង្ហាញទៅកាន់មហាជនឱ្យដឹងបើជាក្បត់ទំនុកចិត្ត និងចោទប្រកាន់ថានាងផិតក្បត់ តោងកូនគេអ្នកមាន ទាំងនាងមានសមត្ថភាពអាចទិញឡានតម្លៃរាប់ម៉ឺនដុល្លារបានដោយខ្លួនឯង។ មិនត្រឹមតែចែកចាយរឿងនាងប៉ុណ្ណោះទេ ទីនីន បាននិយាយថា Queen នោះថែមទាំងនិយាយបំផ្លើសនាងទៀតផង៕