ភ្នំពេញ ថ្ងៃទី21 ខែមករា ឆ្នាំ2026 – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកាខ្មែរហេរ៉ូ» ដើម្បីនាំយកនូវដំណោះស្រាយយូរអង្វែង ក្នុងការបំប្លែងជំរំភៀសសឹកឱ្យទៅជាសហគមន៍ម្ចាស់ការលើស្បៀងអាហារ។ 
ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក គាំទ្រដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរមូលដ្ឋានខេត្ត និងកូកាខ្មែរហេរ៉ូបាននាំយកនូវដំណោះស្រាយយូរអង្វែង ដើម្បីបំប្លែងជំរំភៀសសឹកចំនួន 9 ឱ្យទៅជាសហគមន៍ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។ 
កូកាខ្មែរហេរ៉ូចុះជួយ៖ លើសពីជំនួយ គឺការជួយផ្តល់ជីវភាពថ្មី
ជំនួយលើកទី៧ នេះ មិនមែនត្រឹមតែជាការផ្តល់អំណោយមួយពេលនោះទេ ប៉ុន្តែជាជំនួយដែល «កូកាខ្មែរហេរ៉ូ» ចុះជួយដោយផ្ទាល់ដើម្បីជួយបង្កើតចីរភាព៖
• រៀបចំកសិដ្ឋានចិញ្ចឹមទាយកស៊ុត៖ ការបង្កើតប្រភពប្រូតេអ៊ីននៅនឹងកន្លែង ដើម្បីធានាថាបងប្អូនភៀសសឹកមានពងទាជាអាហារ រៀងរាល់ថ្ងៃ។
• រៀបចំសួនបន្លែដែលផ្តល់ផលលឿន៖ ជំនួយនេះជាការផ្តល់ធនធានរៀបចំសួនបន្លែជូនបងប្អូនក្នុងជំរំ ឱ្យក្លាយជាម្ចាស់ការលើការរស់នៅដោយមានបន្លែញ៉ាំ និងមានក្តីសង្ឃឹមជាប់ជានិច្ច។ បងប្អូននៅជំរំនឹងទទួលបានបន្លែឆាប់បានផល ក្នុងពេល២សប្តាហ៍ ដូចជាត្រកួន ស្ពៃ និងត្រប់ជាដើម។ 
• កម្លាំងស្ម័គ្រចិត្តរបស់«កូកាខ្មែរហេរ៉ូ»៖ បុគ្គលិកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានចុះជួយដោយបេះដូងនិងទឹកចិត្ត ដល់ទីតាំងភៀសសឹកផ្ទាល់ ដោយចាប់ដៃគ្នាជាមួយបងប្អូនក្នុងជំរំ សាងសង់រោងកសិដ្ឋានចិញ្ចឹមទាយកពង ជួយដាំដុះបន្លែផ្ទាល់ដៃ និងបានសួរសុខទុក្ខបងប្អូនភៀសសឹកដើម្បីសម្រាលអារម្មណ៍តាងតឹង ផ្តល់ភាពកក់ក្តៅ និងបង្ហាញសាមគ្គីភាព។
• សម្រាលអារម្មណ៍ស្រ្តេស ៖ ការធ្វើកសិកម្មបែបនេះក៏នឹងជួយសម្រាលអារម្មណ៍ស្ត្រេសក្នុងពេលដែលបងប្អូនភៀសសឹកកំពុងរងចាំការត្រឡប់ទៅភូមិឋានវិញ ហើយក៏ជួយបង្កើតមិត្តភាពក្នុងជំរំ។
• និងបង្កើនចំណេះជំនាញ៖ បងប្អូនភៀសសឹកដែលធ្វើកសិកម្មផ្ទាល់ នឹងទទួលបានជំនាញបច្ចេកទេសពីមន្ត្រីកសិកម្មដែលនឹងជួយណែនាំ ដែលវានឹងបន្ថែមជំនាញដល់បងប្អូនភៀសសឹកនាពេលក្រោយ ពេលត្រឡប់ទៅភូមិឋានវិញ។ ពេលនោះជំនាញកសិកម្មពួកគាត់នឹងមានភាពល្អប្រសើរជាងកាលមិនទាន់មានជំនាញ។ 
មោទនភាពផលិតនៅប្រទេសកម្ពុជា កូកាខ្មែរហេរ៉ូ ដែលជាបុគ្គលិកក្រុមហ៊ុន ខណៈពេលដែលកំពុងតែសង់រោងចិញ្ចឹមទានៅទីតាំងនោះ បានបញ្ជាក់ប្រាប់ខាងសារព័ត៌មាន យ៉ាងច្បាស់ថា៖ ភេសជ្ជៈកូកា-កូឡា ដែលបងប្អូនទទួលទាន គឺផលិត 100% នៅក្នុងប្រទេសកម្ពុជា ផលិតនៅរោងចក្ររបស់ក្រុមហ៊ុនក្នុងខណ្ឌកំបូល ក្រុងភ្នំពេញ និងផលិតដោយកូនខ្មែរពិត ជាង33ឆ្នាំមកហើយ។ 
លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖
«តំណាងឱ្យកូកាខ្មែរហេរ៉ូ ដែលបានបម្រើប្រជាជនខ្មែរអស់ 33ឆ្នាំមកហើយ ក្រុមហ៊ុនយើងខ្ញុំសូមរួមសុខរួមទុក្ខ និងប្តេជ្ញាជួយគ្នាក្នុងគ្រាលំបាកនេះ។ ហើយខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀតថា រាល់ផលិតផលដែលផលិតចេញពីរោងចក្រយើងខ្ញុំនៅភ្នំពេញ គឺជាមោទនភាពផលិតផលខ្មែរ។ ការដែលបងប្អូនជ្រើសរើស កូកា-កូឡា គឺស្មើនឹងការចូលរួមជាមួយយើងក្នុងការជួយដល់បងប្អូនភៀសសឹក និងការរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។» 
មកទល់បច្ចុប្បន្ន ក្រុមហ៊ុនកូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានជ្រោមជ្រែងជួយគ្រួសារភៀសសឹកសរុបជាង 50,000 គ្រួសារតាមរយៈជំនួយភេសជ្ជៈ ក៏ដូចជាការឧបត្ថម្ភកញ្ចប់ជំនួយសម្រាប់គ្រួសារជាង 300 កញ្ចប់ រួមមាន៖ អង្ករអាហារប្រូតេអ៊ីន ថ្នាំសង្កូវ ភួយក្រាស់ៗ មុង និងសម្ភារៈអនាម័យសម្រាប់ស្ត្រី និងឥលូវនេះជាជំនួយធនធានលើការចិញ្ចឹមទាយកស៊ុតរួចរាល់កំពុងទទួលផល ចំនួន9 ទីតាំង និងសួនបន្លែឆាប់ទទួលផលរួចរាល់ចំនួន3 ទីតាំង និងគ្រោងបន្ថែមចំនួន 3 ទីតាំងទៀត។
-ចប់-
អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់យើង៖
• Facebook: https://www.facebook.com/CambodiaBeverageCompany/
• LinkedIn: https://www.linkedin.com/company/cambodia-beverage-company-ltd/
• Telegram: https://t.me/cocacolacambodia
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
smunyvorleak@coca-cola.com.kh













