យោងតាមការចែករំលែកនៅលើបណ្ដាញសង្គមពីប្រទេសថៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ «ម្ចាស់ក្សត្រី មហាចក្រី សារិន្ទថន» ព្រះអនុជ នៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានរៀបចំពិធីមន្តអាគមធំមួយដើម្បីរំដោះគ្រោះច.ង្រៃ និងសុំសេចក្ដីសុខ ជាមួយព្រះភ័ក្រ្តស្លេកស្លាំង និងព្រះរាជសុខភាពកាន់តែដុនដាប ខណៈឈានដល់វ័យគត់ព្រះវស្សា។
ពិធីចម្រើនព្រះបរិត្ត ពុទ្ធមន្តជ័យមង្គល ឬដែលគេស្គាល់ថាជាពិធីរំដោះគ្រោះនិងលើករាសី ត្រូវបានធ្វើឡើងនៅវត្តចេតិយហ្លួងវរវិហាន ខេត្តឈាងម៉ៃ ដើម្បីបណ្តេញឧបទ្រពចង្រៃ ជំនួសមកវិញនូវសិរីសួស្តី ពរជ័យ និងសេចក្តីសុខ សម្រាប់លើកដួងកែវជោគជតារបស់ព្រះនាង សារិន្ទថន ដែលគិតមកត្រឹមឆ្នាំនេះព្រះនាងមានវ័យ ៧០ ព្រះវស្សា។.jpg)
តាមការសង្កេត នៅក្នុងពិធីខាងលើព្រះនាង សារិន្ទថន ធ្វើចលនាយឺតៗហាក់ដូចគ្មានកម្លាំងពលំ ព្រះនេត្រស្លេកស្លក់ និងមានទឹកព្រះភ័ក្រ្តមិនស្រស់បស់ទាល់តែសោះ។ ការណ៍នេះបានជំរុញឲ្យមនុស្សជាច្រើនមើលឃើញថា សែរាជវង្សនៃត្រកូលចក្រីអង្គនេះមានភាពជរាកាន់តែខ្លាំងឡើងៗទៅហើយ បន្ទាប់ពីប្រឈួនអស់ពេលមួយរយៈធំ។.jpg)
គួរជម្រាបថា ព្រះនាង សារិន្ទថន គឺជាអ្នកប្រាជ្ញមួយរូប ដែលចេះអានទាំងសិលាចារិក និងអក្សរខ្មែរយ៉ាងផ្ទាត់ជំនាញ ជាពិសេស ធ្លាប់រៀនទាំងសិល្បៈ និងមន្តអាគមបុរាណខ្មែរថែមទៀតផង ។ តាមឯកសាររបស់អ្នកជំនាញខាងប្រវត្តិសាស្រ្តបានបង្ហាញថា កាលសម័យកម្ពុជាមានសង្គ្រាមស៊ីវិលផ្ទៃក្នុង ព្រះនាងធ្លាប់បានទាក់ទងគ្រូរបាំ និងសិល្បៈបុរាណខ្មែរច្រើនទម្រង់ឲ្យទៅបង្រៀនសិស្សថៃ ជាថ្នូរនឹងទឹកប្រាក់យ៉ាងច្រើន ហើយក្រោយៗមកយើងឃើញថាប្រទេសថៃ មានទម្រង់សិល្បៈនិងវប្បធម៌ស្រដៀង ឬដូចនឹងកម្ពុជាដែរ ប៉ុន្តែពួកគេអះអាងថាទាំងនោះគឺជាកេរតំណែលរបស់ដូនតាគេសុទ្ធសាធ។
មិនតែប៉ុណ្ណោះ នៅគ្រាដែលប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ សារិនថន បានអោយបក្ខពួកធ្វើកលដូចជាមកជួយខ្មែរ តែតាមការពិតគឺមកឆ្លៀតឱកាស ជីក រុករក វត្ថុបុរាណ វត្ថុសាកសិទ្ធ ពីទីតាំងប្រាសាទបុរាណមួយចំនួនដូចជានៅខេត្តកំពង់ធំ និងសៀមរាប លួ.ចយកព្រះខ័នរាជ្យព្រះបាទជ័យវរ្ម័នទី ៧ និងអោយគ្រូអាគមន៍ថៃមកចងបារមីដូនតាខ្មែរគ្រប់ទីកន្លែងមិនអោយងើបរួច ។
ក្រៅពីនេះនៅមានរឿងអាក្រ.ក់ជាច្រើនផ្សេងទៀត តួយ៉ាងពាក់ព័ន្ធនឹងសង្រ្គាមខ្មែរ-ថៃនៅពេលថ្មីៗនេះ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា សែរាជវង្សថៃដែលមានជាពិសេសស្ដេចរាមាទី១០សព្វថ្ងៃ និងព្រះនាងជរាអង្គនេះ គឺជាមេខ្លោងធំដែលនៅពីក្រោយការឈ្លានពានរបស់កងទ័ពថៃ ដើម្បីសម្រេចមហិច្ចតាបុព្វបុរសខ្លួនដែលបរាជ័យក្នុងការដណ្ដើមយកទឹកដីខ្មែរកាលពីជំនាន់មុនៗ។.jpg)
ទាំងអស់នេះហើយ ទើបបានជាប្រទេសថៃសព្វថ្ងៃជួបបញ្ហាមិនចេះចប់ មានទាំងការរង្គោះរង្គើរផ្ទៃក្នុង បញ្ហាអន្តិសុខ និងជាពិសេសគឺរឿងឧបទ្រពចង្រៃតែងកើតមានលើសមាជិកសែរាជវង្សត្រកូលចក្រីបន្តបន្ទាប់។ បើគិតតាមផ្លូវក្នុង វាទំនងជាបណ្ដាសាររបស់ដូនតា និងប្រជាជនខ្មែរ ដែលរងការឈឺចាប់ក្រោយការធ្វើបាបរបស់ថៃ ហើយបើគិតតាមផ្លូវលោកវិញ កត្តាទាំងនេះគឺជាវេនកម្មដែលវិលមកតបស្នងម្ចាស់ដូចពាក្យចាស់ពោលថា «សាងអ្វីគឺបានហ្នឹង»៕










