ផលិតកម្មរស្មីហង្សមាសបានទម្លាក់វីដេអូខ្លីនៃបទថ្មីរបស់ នាង ដាវីន ដែលត្រៀមចេញពេញនាពេលឆាប់ៗនេះប៉ុន្តែផេកផ្លូវការរបស់ផលិតកម្មជន់លិចដោយអ្នកគាំទ្រ លីម តិចម៉េង ទទូចឱ្យខាងក្រុមហ៊ុនចេញបទឱ្យម្ចាស់ពានរូបនេះ។ ហ្វេនខ្លះថែមទាំងចោទប្រកាន់ដោយលើកឡើងថាការស្ងាត់នេះដោយសារតែ តិចម៉េង គ្មានសែ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwG2TI3-aLg5wMFoCgxkhKts4mQqEhk22-XWmIprFRBvJCN9er7cV0d-X49CVz3UgWqGAq9_REQ8BC4siTetw4nRmEnralS5mVZl7hi-vgcR2EKvQVza4bi3FBXa4AWJzI0RaztL89UA4PHEGbB5-7Q8qdwvKGBXv7UeRwuCKMiUzzlnN_7HT8xG4NAzr9/s1440/image_2026-01-20_15-07-58.png
    នៅយប់ថ្ងៃទី១៩ ខែមករា ផលិតកម្មរស្មីហង្សមាសបានបញ្ជាក់ថាបទចម្រៀងរបស់ នាង ដាវីន មានចំណងជើងថា «ស្នេហា» នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ បទនេះជាការត្រឡប់មកវិញរបស់ នាង ដាវីន បន្ទាប់ពីបទ «បំភ្លេច» ដែលបានចេញវីដេអូចម្រៀងកាលពី៣១ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណា ការបង្ហើបបទថ្មីរបស់តារាចម្រៀងរូបនេះគេសង្កេតឃើញថាបណ្តាហ្វេនក្លិបរបស់តារាចម្រៀង លីម តិចម៉េង បានបញ្ចេញមតិយ៉ាងច្រើនដោយទទូចឱ្យខាងផលិតកម្មចេញបទឱ្យម្ចាស់ពានដែលជាអាយដលរបស់ពួកគេផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVuW3JMyzL3It4I6TjA6RxQ60pn3sgxe965zAvistco7aRbjl5LTkEsimqsszHFa81lDJUqM_ukFpdq13Xn3T7bIAHWAGiKiHaNeyIzES8MuXnNUvt4sw0y7oSi89iwSfXDn-oHRFfpTe9Khx69bHYg-G08TJc_0Q0lti6OQln8XatNor6R5_4h1ivSJx/s2048/image_2026-01-20_15-08-02%20(2).png

    អ្នកគាំទ្របានបញ្ចេញមតិថា «សូមសំណូមពរដល់ហង្សមាសសុំចេញបទឱ្យម្ចាស់ពាន លីមតិចម៉េងផងព្រោះហ្វេនៗគេចាំស្ដាប់បទថ្មីអាយដលព្រោះអត់ឃើញចេញឱ្យទៀតសោះស្ងាត់តាំងពីឆ្នាំមុនបើអាចសុំខែក្រោយនេះក៏បានដែរ, បទម្ចាស់ពាន លីម តិចម៉េង ពេលណាបានចេញ MV សង្ឃឹមថាក្រុមហ៊ុនមិនទុកម្ចាស់ពានចោលទេ, តើយកម្ចាស់ពានទៅទុកនៅកន្លែងណាហើយបានចេញបទអ្នកផ្សេងហូរហែតែម្ចាស់ពានឱ្យស្ងាត់ឆឹងឬមួយអត់មានសែ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb4c4JFDxaV6mCV3lkla0b9aDZ_dZs-um3pHhyphenhyphenxn1dn7RWvHwZS0MpLBbjY2bA5StuxpbTC5GTNkZj1KNhl7YJW5uY6G_Hqw41MvTTgmAqwz5G_yW2hyphenhyphenPJ30qeYXP0-ojkMxaGdHMH6GvGD2Wn9zOG_ksrOwcb1t5PWX_8luYksQIwlhdVFvG_B0eoBwSZ/s2048/image_2026-01-20_15-08-03.png

    គួរឱ្យដឹងថា បទចម្រៀងចុងក្រោយដែលម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញផ្សាយគឺនៅខែកក្កដា ឆ្នាំ២០២៥ មានចំណងជើងថា «បងមិនអីទេ» ដែលមកទល់ពេលនេះមានរយៈពេល៦ខែ៕