ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ពន្ធលើស្រា Wine និងស្រាសាំប៉ាញនាំចូលពីប្រទេសបារាំង រហូតដល់២០០% ដើម្បីបង្ខំឱ្យប្រធានាធិបតីបារាំង លោក Emmanuel Macron យល់ព្រមចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោក Trump ដើម្បីដោះស្រាយបញ្ហាជម្លោះនៅទូទាំងពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIF56hqx8kb5fUybo25tKkjGYsEQapx_IQE7TsxeL-OA7M8-HnAE90WMVo6Z4cd6Oj-nshh4BiDSxz9boW7c2X_g1i7z-xbeUM7i5jOqtEq2-arbLx6ErhfCS0LcWi5sb5HVE_zYEOPM4XzVA891JU7J-SvzyM7iHxjvo09ok81tUaLgRlzPBNydU7h2KR/s1280/image_2026-01-21_08-47-33.png
លោកប្រធានាធិបតី Trump បាននិយាយមកកាន់អ្នកសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានសួរពីប្រធានាធិបតីបារាំងមិនចាប់អារម្មណ៍ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដោយលោក Trump បញ្ជាក់ថា គ្មានអ្នកណាម្នាក់ត្រូវការលោក Emmanuel Macron ទេ ពីព្រោះប្រធានាធិបតីបារាំងរូបនេះជិតធ្លាក់ពីតំណែងហើយ ។ លោកថា ៖ «ខ្ញុំនឹងដាក់ពន្ធស្រា Wine និងស្រាសាំប៉ាញបារាំង ស្មើនឹង២០០% បន្ទាប់មក ប្រធានាធិបតីបារាំងនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដោយខ្លួនឯង ប៉ុន្តែប្រធានាធិបតីបារាំងមិនចាច់ចូលរួមក៏បានដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytdMrjOrnEw3uhA1gUMhIhnsvWe5gFtaL8rHqlkmjgG68J4wmo1-4e294HFh6GhFRXdmSvYqcOPZe6YPwOk5ts4JgaYhEdbMvv5UdXT1_CaQERacWiKGeMw8N4uJwRSLaZU-rtA5MetFeu22QjDI2Yo42pFv-DZ2AxFZvOjzvJkYjcKFzwmTvCZ5bAMKL/s690/image_2026-01-21_08-47-32%20(2).png

តាមប្រភពជិតស្និទ្ធជាមួយប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃទី១៩ ខែមករា រដ្ឋាភិបាលបារាំងត្រៀមខ្លួនបដិសេធនឹងការអញ្ជើញឱ្យចូលរូមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិកនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsZjL-NyV-CKXb-xenk1o2w7BR1ZFJiMBujhVwFcSrVdrj9gCq7Z0Mr4L4KQMzTl4H4XuwJRGVt0K-mf5jAUAEsoqDGFpnEkH1_epx3T9VxvWtxS4HCEoOnbL8PUj79Qn9I6Avxg2blkzGnht2qkYitNawK9sC0R7O1EgbtlFOUfejgXCZb_W518-eymfg/s1600/image_2026-01-21_08-47-31%20(2).png

កាលពីខែកញ្ញា ឆ្នាំ២០២៥ លោកប្រធានាធិបតី Trump បានបង្កើតក្រុមប្រឹក្សាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅតំបន់កាហ្សា ប៉ុន្តែខ្លឹមសារលម្អិតក្នុងលិខិតអញ្ជើញដែលផ្ញើទៅកាន់មេដឹកនាំនៅទូទាំងពិភពលោក បែរជាបញ្ជាក់ថា ក្រុមប្រឹក្សានេះនឹងបញ្ចប់សង្គ្រាមទាំងអស់លើពិភពលោក ។ ក្រៅពីនេះ លិខិតដែលរដ្ឋាភិបាលអាមេរិកផ្ញើទៅកាន់ប្រទេសចំនួន៦០ បានបញ្ជាក់ពីលក្ខខណ្ហសំខាន់ថា សមាជិកក្រុមប្រឹក្សាត្រូវបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ បើចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍រយៈពេលជាង៣ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4t4GmhoHq0K7oVJJATMCBptFLjx5MaSlKcDaDtvja4edMLB6aHpHCyouEbugJQ5m0HnoISw8jkjpH38P3QLTrk6euEVOXaosorjqGuMr-Z0JmwpahiM8RSbT5GmJ2BeGBWU-rm6PFWThy83J9ku7AuuG5-nuo3A98DHaUBVZmI2arWh_7rUfLo7jWDVY/s1024/image_2026-01-21_08-47-31.png

លក្ខខណ្ឌនេះធ្វើឱ្យមេដឹកនាំប្រទេសជាច្រើនលើពិភពលោក ស្ទាក់ស្ទើរក្នុងការចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងបារម្ភពីការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Trump អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការអង្គការសហប្រជាជាតិ (UN) ។ លោកប្រធានាធិបតី Trump និយាយកាលពីថ្ងៃទី១៩ ខែមករា ថា បានផ្ញើលិខិតអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoXLHGytzZ86xH0hrdOf-EbNINRyoviWla04YCuvU-yjJM0yyyZXXPaJlCSBtbKiHdF1p9n711bJbB9Vxzs4f76RVr_fUR6fHO4494JaPo5qC91aOWKauIlVxjcULPm5JPdBVb1NSeYGPneuno7h0W5Bs5DhBwlYePI53f0W7NLE5aoxCu31SuujR84KS/s1280/image_2026-01-21_08-47-32.png
គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានប្រទេសចំនួន៦ហើយ ដែលយល់ព្រមចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព រួមមាន ៖ វៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស ។ ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិមានបំណងស្វែងរកការលើកកម្ពស់ស្ថិរភាព ស្តារអភិបាលកិច្ចអាចទុកចិត្តបាន និងស្របច្បាប់ ជាពិសេស ធានាបាននូវសន្តិភាពយូរអង្វែងក្នុងតំបន់រងផលប៉ះពាល់ ឬគំរាមកំហែងដោយជម្លោះ ៕