សហរដ្ឋអាមេរិក ៖ ឱកាសពិសេសសម្រាប់ដំណើរកម្សាន្តលើអវកាសបានមកដល់ហើយ ពេលក្រុមហ៊ុនអាមេរិកមួយឈ្មោះ Galactic Resources Utilization Space (ឬក្រុមហ៊ុន GRU Space) ទទួលចុះឈ្មោះភ្ញៀវទេសចរដែលចង់ស្នាក់នៅសណ្ឋាគារលើឋានព្រះច័ន្ទជាផ្លូវការ ។ ក្រុមហ៊ុននេះបានកំណត់គោលដៅផ្តល់សេវាកម្មស្នាក់នៅសណ្ឋាគារនៅឆ្នាំ២០៣២ និងតម្រូវឱ្យកក់ប្រាក់ចាប់ពី២៥ម៉ឺនដុល្លារឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiweNlKC9HD3PMGKDuaxM-GWqCEk04IbdKv-ARy7JjQ9EQdf7vi7-0OzJI1Hnwzc0WvAJzqOooKXiTc-GjXc3ogwr2zy2sUseDwFKK5hBw6eZGyq4Xd9pYU3spCYjptwM3H-Q_qX7S1rA6pE-EXnxB-YGb0q3CxXtRG5v0FaoPzFASMApRF3SOPwnTUFIb/s600/photo_2026-01-19_16-59-35.jpg
GRU Space គឺជាក្រុមហ៊ុនអាមេរិកដែលធ្លាប់ចូលរួមក្នុងគម្រោង Y Combinator ឬគម្រោងបង្កបង្កើតដ៏មានឥទ្ធិពល និងទទួលបានជោគជ័យ ហើយក្រុមហ៊ុនធ្លាប់ប្រកាសជួលបន្ទប់ស្នាក់នៅ Airbnb លំដាប់ពិភពលោក នាពេលកន្លងមក ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៥ ដោយលោក Skyler Chan អាយុ២២ឆ្នាំ គឺជាអតីតនិស្សិតមហាវិទ្យាល័យអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ California, Berkeley ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXV6gzLCh2zPk3zjfrIUWP5nImNOG20uAMGi2qM52DQWLOBNmo_Cl0q-MwMVX3y5i4jQ1Q0C96klXCZuX7srQq1kPRmiRnekW_g_pDj-lzQbw0JkzvwzJUTpuqL3M0VjbwgUtR6IVdposaFACjSdvpA6js2-OE5aunZcz9dTkKAaxUvDgQke5dZkUMgZ4r/s750/photo_2026-01-19_17-09-01.jpg
ក្រុមហ៊ុន GRU Space បានបង្ហាញភារកិច្ចសំខាន់ៗចំនួន៣ ក្នុងការដំណើរការសណ្ឋាគារលើឋានព្រះច័ន្ទ រួមមាន ៖

១-នៅឆ្នាំ២០២៩ ៖ ក្រុមហ៊ុននឹងបញ្ជូនឧបករណ៍សាកល្បងតាមយានអវកាសទៅឋានព្រះច័ន្ទ ដែលយានអវកាសនេះជារបស់អង្គការ NASA ដើម្បីសាកល្បងរចនាសម្ព័ន្ធសណ្ឋាគារអាចធន់នឹងកាំរស្មី UV និងសាកល្បងបច្ចេកវិទ្យាការប្រើប្រាស់ប្រយោជន៍ធនធានធម្មជាតិនៅឋានព្រះច័ន្ទ គឺការប្រែក្លាយធូលីនៅឋានព្រះច័ន្ទទៅជាឥដ្ឋដើម្បីយកមកការពារសណ្ឋាគារនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLMSItCj4j7cMU3H1noLO3beHyN8YCNoMDUgwV8X73S04kpILC-D1vv7A2siRYAcdWLzUg6Xr8sblE_N305V3VopU-WanH_su6qNt-IcvR6iX4PGc8t9UC2J9TaI3SDca-DszbTDIPouQPCt2JggUzxHR83B62cv77zaKEC83lq82ixaG_VGwdxHVMb7E/s1200/photo_2026-01-20_15-22-02.jpg

២-នៅឆ្នាំ២០៣១ ៖ នឹងបញ្ជូនគំរូសណ្ឋាគារទៅដំឡើងក្នុងរណ្តៅលើឋានព្រះច័ន្ទ ដែលរណ្តៅនេះមានសីតុណ្ហភាពក្តៅជាងកន្លែងផ្សេង និងជួយការពារវិទ្យុសកម្មដែលបង្កគ្រោះថ្នាក់ពីខាងក្រៅយ៉ាងល្អ ដែលនេះជាការត្រៀមខ្លួនមុនពេលសណ្ឋាគារដំណើរជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8atEYEC7HTM27IT0uIt8OC8yi-D5rFBxp9TeiXJZSKAXTAkRRLHEmsdg7G2PWw1_d9FRXn2Vtz98DCuq0KZGzNbPplLtgqXliXOMXJN4wdtJOsnvCmqKs41iWw07hDthFvqQdFCpPLoI5xzaQT_0A88UzgpGX7dgOltaIx1vQeQaIEuqbBPSax3aGKyTA/s1280/photo_2026-01-20_15-22-03%20(2).jpg

៣-នៅឆ្នាំ២០៣២ ៖ នឹងបញ្ជូនសណ្ឋាគារដែលសាងសង់រួចរាល់លើផែនដីទៅកាន់ឋានព្រះច័ន្ទ ព្រមទាំងដំណើរការទទួលឱ្យភ្ញៀវស្នាក់នៅជាផ្លូវការក្នុងសណ្ឋាគារឈ្មោះ V1 Hotel ។ សណ្ឋាគារនេះត្រូវបានរចនាឡើងឱ្យមានប្រព័ន្ធការពារសុវត្ថិភាពសម្រាប់ភ្ញៀវស្នាក់នៅម្តងបាន ចំនួន៤នាក់ ហើយសណ្ឋាគារនេះអាចដំណើរការលើឋានព្រះច័ន្ទរហូតដល់១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5usXyQqszGUYOlP8JfvaCn_GF0eCADR-jtlhOMMiMrpf_YM8BEsvDXGmnKxPnOkJ1e4e-G2tAqFkIvnCEc4vN1zfYd6u1BI4lex9eyzUEHlgigjT_sJaXj-uv5qrRBXWWpqw9uA0HnyAknKJmYrvE0hHehEUCOASfDGRLJvfG07xHmE-9dJ1enJG7nvLt/s1280/photo_2026-01-20_15-22-03.jpg

ចំណែកភ្ញៀវទេសចរដែលឡើងទៅស្នាក់នៅក្នុងសណ្ឋាគារ មិនត្រឹមអាចគយគន់ទិដ្ឋភាពខាងក្រៅតាមបង្អួចប៉ុណ្ណោះទេ ថែមទាំងអាចបើកបររថយន្តត្រួតពិនិត្យលើផ្ទៃព្រះច័ន្ទ និងវាយកូនហ្គោលទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSzAD7PKdi0GbB62gi233bI1rKYaJVD7O1afvFt1zPlZf-Gd8iLPh4UtgaXGZcbb8NOc9YmMmYd9TZhI_Gcyk1t-HLvMWlPwaOEftfvTpxgJd2YPCZjgZsPGFq_mwB4w4zJALPiNvou2qVNtlaMRHOSuX1_AetDI6LxCzyyRJtG9_W4nY1ZkGCKNXEJtFR/s1200/photo_2026-01-20_15-22-04.jpg

លោក Skyler Chan ម្ចាស់ក្រុមហ៊ុន GRU Space និយាយថា វាជាគម្រោងដ៏ធំដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ។ អ្នកចាប់អារម្មណ៍ចង់ទៅកម្សាន្តលើអវកាស ពេលនេះ ក្រុមហ៊ុនទទួលការកក់ប្រាក់តាមរយៈគេហទំព័រផ្លូវការ ចាប់ពី២៥ម៉ឺនដុល្លារឡើង រីឯតម្លៃស្នាក់នៅសណ្ឋាគារជាក់ស្តែងអាចរហូតដល់ ១០លានដុល្លារអាមេរិកក្នុងម្នាក់ ៕