កោះទទឹង ជាកោះដែលមានបរិយាកាសធម្មជាតិស្ងប់ស្ងាត់ ទឹកថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់ស្អាត ផ្កាថ្ម និងធនធានធម្មជាតិក្រោមបាតសមុទ្រជាច្រើន បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនិងសម្រាកលម្ហែកាយ ជាពិសេសស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តបោះតង់ សាកថ្មជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoV_Fb8G4tBpI4qnuejDGSPu_UaO38v7-rhiBTvltUFly_hx5ZCLgI1Mbnd4DYOAvHWBvu4jhoY3HrkoN6wsBPIknV3cz2Aie-uAW_hZ5xwP8i_uBqq6EiYu1_cGYWvFuz2nuIrJ5Ni0hwLtGxdToAzGOVwUBK3InIBguizi3Yb-Mz_T_7hh9iYmVkR0wg/s1280/photo_2026-01-17_16-13-24%20(2).jpg
កោះទទឹង គឺជារមណីយដ្ឋានទេសចរធម្មជាតិដ៏សែនមនោរម្យមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះពីកោះស្ដេច ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ឬទូកទេសចរណ៍ដើម្បីទៅកម្សាន្តនៅកោះនោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjecTjN_jD5aTlel1tngCZmYzehOvcWruSqpwJqj6c-3D1KxFxqx33yDV7ojKo3LuSo2wAsiBDaN1cq0vZ6V9uUc6lq76-AeEzBd_I8UNSx0Os3b-UkgGJEOhynwBaQhpam8eGGzXxielBvobkC3SLroYsZ-S6FeeFfiFv2EruzCIi8qW_5iBhJJMWsTbds/s1000/photo_2026-01-17_16-13-24.jpg

តំបន់រមណីយដ្ឋានធម្មជាតិដ៏ល្អឯកមួយកន្លែងនេះមានទំហំប្រមាណមួយគីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើព្រឹក្សាលតាវល្លិ៍ប្រកបដោយពណ៌បៃតងស្រស់បំព្រង។ ចំណែកទឹកសមុទ្រវិញមានពណ៌ ខៀវថ្លាដូចកញ្ចក់។ វាជាទីកន្លែងលំហែសម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ឬ បែបធម្មជាតិមានព្រៃឈើ និងសមុទ្រនៅជុំវិញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9S4DT_56xEH-xOnhIhSctdvLxsA49l6DJCNsyDzg8HCjhzABbv44hIgDn48PjtbYoliFsjgsTM7oq0n0UGN6wYHsUJTZI038iZzWEN0AJSN-6mUEY7iG2Lq4mKvV45bXcXcq_cjkzSqwjnLLztN17zSNYP9S8ktUv2I4eo8TVegToJQHzGz1rqhFVtY-P/s1280/photo_2026-01-17_16-13-26%20(2).jpg

នៅពេលបានទៅដល់ ភ្ញៀវទេសចរអាចរីករាយនឹងសកម្មភាពកម្សាន្តជាច្រើនរួមមាន ការមុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រយ៉ាងសម្បូរបែប, ជិះទូកកាយ៉ាក់, ជិះទូកកម្សាន្តជុំវិញកោះ ដើម្បីទស្សនាទេសភាពថ្មដុះប្លែកៗ, ការស្ទូចត្រី និងជាពិសេសមានជម្រើសស្នាក់នៅបែបជារីសតក៏បាន ឬក៏ចង់បោះតង់ បង្កាត់ភ្លើងក៏បានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOCXNuP4IuVSMD0wMIE-WPnFybzwLVt2TXzjZYim47q50P2P9qal2E8aE8ofBeYYonTjDVDUNzaGL72TK4PbgVZlBVwb1PtnpHA3f-ualaarCDwU1PT8AUmyqhPwYHr8DPLCBK7bZb2pACFsEeb601BQX3Nek5dalHKTXTfQBMbRr8jEMfXh2ZepWXuMn/s1280/photo_2026-01-17_16-13-26.jpg

ចំណុចពិសេស និងភាពទាក់ទាញរបស់កោះនេះ ទោះជារៀបរាប់យ៉ាងណា ក៏មិនដូចបានឃើញផ្ទាល់ភ្នែកដែរ ដូច្នេះអ្នកគួរតែឆ្លៀតពេលមកទស្សនាកម្សាន្តយ៉ាងហោចណាស់ឲ្យបានម្ដង ព្រោះនៅទីកន្លែងនេះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាលផ្នែកផ្លូវចិត្តប្រកបដោយផាសុខភាពសម្រាប់សម្រាក លំហែកាយរំសាយអស់រាល់បញ្ហាស្មុគស្មាញដែលកើតមានកាលពីមុនមក។ អញ្ចឹងតស់!នៅចាំអីទៀត? ណាត់មិត្តិភក្តិ បងប្អូន ដាក់ថ្ងៃជុំគ្នាមកកម្សាន្តបំបាត់ស្រ្តេស Chill Chill ជុំគ្នាឲ្យណាណីទៅមើល៍៕