តារាចម្រៀង ស៊ូ លីផេង និង ម៉ុង ម៉ានិត បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីទម្លាក់ Poster ដែលអ្នកទាំងពីរនឹងមានបទចម្រៀងថ្មីរួមគ្នា។ គ្រាន់តែទម្លាក់វីដេអូខ្លីៗអ្នកគាំទ្របានសរសើរថាសំឡេងអ្នកទាំងពីរស៊ីគ្នាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0sK8s6xeziRI2X5y7iVesMfMbq1CsYVatGSO1OmKdjPhEzE1ciiq-Y1Pd_LxFWE0rV901b1l2rBunIQ99v9wUWO7pB8XHFwG_LybBn3fffZdMGRtx-HHDlJp4YhIVsRts1-V_GEWohXnIB0pq-rqAjYHlT95KBCEK7ZVMfgLfFeM4_K-JEkG7_OAly1Sz/s2048/image_2026-01-17_14-00-29.png

អ្នកគាំទ្រជ្រាបមកហើយថាតារាចម្រៀង ស៊ូ លីផេង តែងតែមានបទចម្រៀងមនោសញ្ចេតនាកម្សត់ឈឺចិត្តស្អិតទ្រូងតាំងពីនៅលីវរហូតរៀបការហើយក្តីលោកនៅតែចេញចម្រៀងប្រភេទឈឺចាប់ឱ្យអ្នកគាំទ្រស្តាប់ដដែល។ តារាចម្រៀងរូបនេះធ្លាប់មានការសហការជាមួយនឹងសិល្បការិនីផ្សេងទៀតមានដូចជាអ្នកនាង អូលីកា, ពេជ្រ សូលីកា, និង មីណា ជាដើម។ ព័ត៌មានចុងក្រោយនេះ តារាចម្រៀង ម៉ានិត បានបង្ហើបពីការសហការគ្នារវាងលោកនិងតារាចម្រៀង ស៊ូ លីផេង ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_Q-aUoxOTDDKIYloZ371eMaGkxtF5GfjJ6V_PIt3w5121ewij0pJVinA5lXIN0N7NUWSr7Uwsf9co9OGptECC9ifJY4yAaIdLw_Z2iu_TordW4jZZLr1zGbmNqlSomvzyAjjhKuaH2q75q6Gx83iOayQXSdCFJ0AJK5AvBySqYN-U1VxStx4ZW5RwCID/s2048/image_2026-01-17_14-46-42%20(2).png
តារាចម្រៀង ស៊ូ លីផេង និង ម៉ុង ម៉ានិត នឹងមានបទចម្រៀងកំដរអារម្មណ៍អ្នកគាំទ្រដែលមានចំណងជើងថា «សន្យាច្រើនម្ល៉េះ» ប៉ុន្តែកាលបរិច្ឆេតពិតប្រាកដនៃការចេញផ្សាយពុំទាន់បានបង្ហាញច្បាស់លាស់នោះទេ។ យ៉ាងណាមិញ តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ានិត បានបង្ហោះវីដេអូខ្លីបង្ហើបចម្រៀងនេះហើយត្រូវបានអ្នកគាំទ្រជាច្រើនបញ្ចេញមតិគាំទ្រនិងសរសើរថាសំឡេងអ្នកទាំងពីរស៊ីគ្នាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKPbDmEDgRQvybQFAw-Opu8QhcNs14BjVPGKyfjgWRP5RTrkVlx3zIMVIf38rNPMPXXIyNzdiiwW5gLb1O8h5JaToC2f9zoreCQJBBViey0LlFNgfCrm7H7-g1J35QSmkTIqhtfrX4jmejgvCV6JpHSNwXi98tqQz1Sz7tF3_wPuE9c8MKEhkPzy6OId0/s1242/image_2026-01-17_14-00-30.png
អ្នកគាំទ្រខ្លះថែមទាំងបញ្ចេញមតិថាបទសេដចេញពីសំឡេងផ្អែមបែបនេះគឺឈឺចាប់គុណទ្វេដង ។ គួរឱ្យដឹងថា នេះជាលើកទី១ហើយសម្រាប់អ្នកគាំទ្រដែលឃើញការសហការរបស់តារាចម្រៀងទាំងពីររូបនេះដូច្នោះហើយអ្នកគាំទ្រកំពុងរង់ចាំបទពេញទាំងអន្ទះសារ៕