ការងងុយគេងជាមូលហេតុមួយដែលមិនអាចផ្តោតអារម្មណ៍លើការងារ ទើបមនុស្សជាច្រើនផឹកកាហ្វេដើម្បីបំបាត់ងងុយគេងពេលថ្ងៃ ប៉ុន្តែសម្រាប់អ្នកមិនផឹកកាហ្វេវិញអាចអនុវត្តតាមវិធីងាយៗទាំងនេះដើម្បីកុំឱ្យងងុយគេង ហើយវាថែមទាំងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJBcBZwzGoJcnKL8zageVJkzBSTyLmGNFoh3fBoOAkJj6c8fUgXIpaRsorZC5wN46JwdyiKDA1q3gQZH2IpCFJoGt970wc67ToOfTgBHv_wu8_BBOMkMMkbCma7arQ8TD8XInjVXtflnG8wvxRBRoyiD5aMTd2HNfLz6V4W-0SaGd9NyMjodTtk3U3VWo_/s750/photo_2026-01-19_09-30-01.jpg

ខាងក្រោមនេះជាវិធីដើម្បីបំបាត់ការងងុយគេងដោយពុំចាំបាច់ផឹកកាហ្វេ ៖

១-សម្រាកភ្នែករៀងរាល់២០នាទីម្តង ៖ ចូរសម្លឹងទៅកាន់ទីឆ្ងាយៗ ប្រមាណពី២០វិនាទី ទៅ៣០វិនាទី ដែលវិធីនេះអាចជួយបន្ធូរសាច់ដុំភ្នែក និងបំបាត់ការអស់កម្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuF2fZWLi6RHpa96Af0wl9IYwMW22ykQBSeXZ38iQRz1Ss23veJfvNiymmcKM_WR6_wseqnbZUm87-acqB6je0k5XctNT4jsGcDUUkheJO1NQM-j52XWGx2dS_bxT1iQ2780uZkb8yfRVXI8oQMH9wZA4cvfnmkLvFbo_KEui0QPms9IkyL-p8iXO6pEHK/s1200/photo_2026-01-19_09-30-01%20(2).jpg
២-ពត់ដៃ-ជើង ៖ ប្រសិនបើអង្គុយធ្វើការរយៈពេលយូរម៉ោងរហូតដល់ងងុយគេង និងគ្មានកម្លាំងក្នុងខ្លួន ចូរសាកល្បងក្រោកឈរឡើង និងបម្លាស់ទីរាងកាយថ្នមៗ ដើម្បីជាការពត់ដៃ-ជើង, បំបាត់ការអស់កម្លាំងរាងកាយ និងមានអារម្មណ៍ស្វាហាប់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8CM1l6ByvghXq2dcV_qdUfQK4Te6o99NxsJJzaqBBSUNEsnaoyitsXQGxGAd6rT3FaFqHBEaqSyS1LBiHHBZ4_Mzburyak3eSQZF4fI4Py78HOz0R_xz9jLujFraGOxJAcQG-UsxXCsi-QyZZoNwq9Dd5-6j8jXPdA_r96eB4og6nxymZq_VJFMyg3jke/s894/photo_2026-01-19_09-30-01%20(4).jpg

៣-ដើរ ៖ យើងអាចដើរប្រមាណ២០នាទី ដើម្បីជួយពង្រឹងមុខងាររាងកាយ និងកាត់បន្ថយការនឿយហត់អស់កម្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEvPKJm4ElFeBnd33AJy_sultQVIfkngbEK0KLV-bbIFwy-xJjkSkgJkIfEraS1vHcFmMBuYUOztFjKbfbaAwHExJrHcSRCH3IWpNHrR4lONTveokkIorfNvTy2oo3gcBJocyXKce7uEx81mcRyEogwDL0LTTjunvKGnmIWwciUR4ukD8e0wOhKKbgrb8e/s740/photo_2026-01-19_09-30-01%20(5).jpg

៤-ស្តាប់ចម្រៀង ៖ ការស្តាប់ចម្រៀងក្នុងពេលកំពុងបំពេញការងារ នឹងជួយឱ្យយើងមានអារម្មណ៍ស្វាងពីងងុយ ព្រមទាំងអាចផ្តោតលើការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1s-rnOu8WjA74tLM3xr5ittKHx2a5kKbyg6LVrLuMtxuLDtiDIunmhhl8CkDoY6lc6GyPmmtF9bxsGGiqzMc7Quq4BpgmlR-31oHtot8aKTT_cPv1VMKmKKpW0tNLZ4VCQhUYZtonGqJPgl5DW1QtdJUhnA_GE2rNNx4dkQ3OD8r0JaZPTvxuHlDMEFq/s1280/photo_2026-01-19_09-30-01%20(6).jpg
៥-បរិភោគអាហារសម្រន់ ៖ យើងអាចបរិភោគអាហារសម្រន់នៅពេលថ្ងៃ ដូចជា ៖ នំ និងផ្លែឈើរសជាតិជូរ ប៉ុន្តែត្រូវបរិភោគបាយឱ្យតិចជាងមុន បើមិនដូច្នោះទេ អាចប្រឈមនឹងជំងឺធាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRG5pe2ps7wodhpQxu-37ytYm1wzDu9iZPCkGQbkZ_wXD0wNMM8Zxa6BKvYyEMudfSOPYTvGefzcUuYt11W-dsjJ8caoiXhsEG8OslLRAlZ9kw6IV7K6xaSzN18-TdH6iqupy14whkTJn2Ex3VhSK1FAupOW7GtG8O0B8IMMCRKUOrJGeWuJo_hNE6xep-/s1200/photo_2026-01-19_09-30-02.jpg
៦-ផឹកទឹក ៖ ប្រសិនបើរាងកាយទទួលបានទឹកគ្រប់គ្រាន់ គឺកម្រិតអុកស៊ីសែនក្នុងខ្លួននឹងកើនឡើង ព្រមទាំងជួយឱ្យខួរក្បាលស្រឡះល្អ បង្កើនប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoAzkiiU142aF5DOPFsfwscCcpYXmDsFbOD8fX98uxI9SqIcpVBBrCOANYzLSLbrZ5HTUsj1kqJZMamZI5ShKAP4Ji4kb1wD2XS4LEDXS1Ub5acrIyZXHp-UgXPEpG3B5ySAsqqtB8iVwDpLg-7zf_4ZLlceIHADkeOzKyvk456g-W_v6x6CShQFv7bd4/s1200/photo_2026-01-19_09-30-02%20(2).jpg

ក្រៅពីនេះ ការហាត់ប្រាណបន្តិចពេលព្រឹក, បរិភោគអាហារមានប្រូតេអ៊ីនខ្ពស់, ទទួលពន្លឺថ្ងៃតាមធម្មជាតិ និងលុបលាងមុខ ក៏ជាវិធីបំបាត់ការងងុយគេងផងដែរ ។ ការងងុយគេងពេលថ្ងៃបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ចូលគេងយប់ជ្រៅ ឬគេងតិចតួច, បញ្ហាសុខភាពផ្លូវចិត្ត, អាកាសធាតុ និងបរិស្ថានជុំវិញ, ធ្វើការច្រើន, គេងមិនទៀងទាត់ពេលវេលា, មានជំងឺប្រចាំកាយ និងផលប៉ះពាល់បណ្តាលមកពីថ្នាំពេទ្យ ៕