ខកខានសម្តែងជាច្រើនឆ្នាំបន្ទាប់ពីមានស្វាមីនិងចង់បំពេញតួនាទីឱ្យបានល្អក្នុងនាមជាម្តាយមួយរូបពេលនេះលោកជំទាវ នៅ សូនិតា សម្រេចចិត្តវិលមកសម្តែងវិញដោយគ្មានក្តីអាក់អែកដោយសារតែខ្សែភាពយន្តប្រវត្តិសាស្រ្ត «សោកនាដកម្មភ្នំខ្មោច»។.png)
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាផលិតកម្ម LD បានចាប់ផ្តើមថតខ្សែភាពយន្តរបស់ខ្លួនហើយដោយមួយថ្ងៃដំបូងចំណាយអស់ទៅជាង២ម៉ឺនដុល្លារឯណោះ។ ដ្បិតតែដំណើរការថតថ្ងៃដំបូងតួសម្តែងសំខាន់មួយរូបគឺតារាសម្តែង ង៉ែត សុវណ្ណលីតា ជួយប្រទះបញ្ហាសុខភាពអក់ខានក្នុងការថតក្តីប៉ុន្តែគម្រោងរឿងនេះនៅតែបន្តទៅមុខ។ អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ តារាសម្តែងមួយរូបដែលឃ្លាតឆ្ងាយពីអាជីពសម្តែងបានសម្រេចចិត្តចូលរួមក្នុងគម្រោងនេះនោះគឺតារាសម្តែង នៅ សូនិតា។
តារាសម្តែងដែលមានងារជាជំទាវនិងបច្ចុប្បន្នមានតួនាទីជាអនុប្រធានសមាគមសិល្បករបានបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១៥ មករា ថា «ដឹងថាអំឡុងពេលដែលមានស្វាមីហើយគឺខ្ញុំលែងទទួលថតរឿងហើយ តែសំរាប់រឿងប្រវត្តិសាស្ត្រមួយនេះខ្ញុំទទួលថតដោយឥតអល់អែក»។
លោកជំទាវ បានអំពាវនាវដល់សប្បុរសជនដែលមានធនធាន ចូលរួមចំណែកក្នុងការកក់សំបុត្រទុកជាមុនដើម្បីចែកដល់បុគ្គលិក និង fan fan ។ ការសំណូមពរនេះតារាសម្តែងរូបនេះបានបញ្ជាក់ថាខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះត្រូវការចំណាយដើមទុនច្រើន ដើម្បីទទួលបានគុណភាពខ្ពស់មិនចាញ់កុនបរទេសនោះ។
ឃើញផ្ទាល់នឹងភ្នែកលោកជំទាវ នៅ សូនិតា បានបញ្ជាក់ថា ផលិតករមានឆន្ទះ ក្តីស្រលាញ់ លើកតំកើងខ្ពស់ ក្រុមការងារការរៀបចំឧបករណ៍ផ្សេងៗ សំរិតសំរាងមិនឱ្យប្រាស់ចាកអ្វីដែលជាការពិតនោះឡើយ ។ តារាសម្តែងរូបនេះបានបង្ហាញអារម្មណ៍មានមោទកភាពដែលវត្តមាននាងមានក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្តមួយនេះ៕










