ខ្សែភាពយន្តខ្លីរបស់ចិនដែលសម្តែងដោយ Jin Wang និងតារាស្រីវ័យក្មេង Liu Xingchen កំពុងប្រឈមមុខនឹងការធ្វើពហិការយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយសារតែខ្លឹមសារ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្តង់ដារសីលធម៌ កេងប្រវ័ញ្ចទំនាក់ទំនងស្នេហារបស់កុមារ។.png)
យោងតាមសារព័ត៌មាន Sina រឿងភាគខ្លីដែលសម្តែងដោយ Liu Xingchen និង Jin Wang បានចាក់ផ្សាយវេទិកាវីដេអូជាច្រើនចាប់តាំងពីដើមខែមករាមកដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សាច់រឿង បានបង្ហាញពីតួឯកស្រីជាក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ដែលត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសពេញវ័យម្នាក់។ ដោយភ័យខ្លាច នាងស្រមៃថាកូនកំលោះនឹងសម្លាប់នាង។ ប៉ុន្តែនៅយប់រៀបការរបស់នាង ពេលឃើញតួប្រុសជាលើកដំបូង នាងបានរកឃើញថាបុរសនោះ «សង្ហា» ហើយបន្តិចម្តងៗមានអារម្មណ៍ចំពោះតួប្រុសដោយសារតែកាយវិការសប្បុរសយកចិត្តទុកដាក់។ ៨ឆ្នាំក្រោយមក នៅអាយុ ១៥ ឆ្នាំ តួឯកស្រីបានសម្រាលកូនម្នាក់។ រឿងភាគនេះបញ្ចប់ដោយគូស្នេហ៍កាន់ដៃគ្នា ស្វាមីកំពុងបីប្រពន្ធរបស់គាត់ ភ្នែករបស់ពួកគេពោរពេញដោយក្តីស្រលាញ់។ រឿងនេះមានឈុតឆាកស្និទ្ធស្នាលជាច្រើន រួមទាំងឈុតថើបគ្នារវាងកុមារ និងបុរសពេញវ័យ ដែលធ្វើឱ្យអ្នកទស្សនាញាក់សាច់។
តួឯកស្រីរូបនេះសម្តែងដោយតារាស្រីវ័យក្មេងអាយុ ១១ ឆ្នាំមានឈ្មោះថា Liu Xingchen ខណៈតួឯកប្រុសដែលសម្តែងជាស្វាមីនាងគឺជាតារាប្រុស Jin Wangអាយុ ២៨ ឆ្នាំ ។ ទាំងទស្សនិកជន និងអ្នករិះគន់បានថ្កោលទោសការធ្វើឱ្យមានលក្ខណៈធម្មតានៃអាពាហ៍ពិពាហ៍កុមារ និងការសម្រាលកូន ដោយមើលឃើញថាវាជាការផ្សព្វផ្សាយខ្លឹមសារវប្បធម៌ដែលបង្កគ្រោះថ្នាក់ និងបង្ខូចទ្រង់ទ្រាយ។ លើសពីនេះ ការឱ្យតារាសម្ដែងកុមារសម្ដែងឈុតឆាកផ្លូវភេទដែលមានប្រធានបទសម្រាប់មនុស្សពេញវ័យ គឺជាសញ្ញានៃការកេងប្រវ័ញ្ច ហើយអាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ។

បន្ទាប់ពីការតវ៉ាជាសាធារណៈ ខ្សែភាពយន្តនេះត្រូវបានបញ្ជាឱ្យបញ្ឈប់ការចាក់ផ្សាយជាបន្ទាន់។ អាជ្ញាធរ និងវេទិកាអនឡាញកំពុងធ្វើការពិនិត្យឡើងវិញ ដើម្បីលុបស្នាដៃនេះចេញទាំងស្រុង។ មនុស្សជាច្រើនជឿថានេះមិនមែនគ្រាន់តែជាខ្សែភាពយន្តអាក្រក់នោះទេ ប៉ុន្តែជា «ផលិតផលសំរាម» ដែលបង្កគ្រោះថ្នាក់ដល់សង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្សែភាពយន្តខ្លីៗជាច្រើនត្រូវបានលុបចោលដោយសារតែគ្រោងរឿងមិនសមហេតុផល។ ជាក់ស្តែងកាលពីឆ្នាំ២០២៥ រឿងខ្លីមួយដែលតួឯកស្រីមានផ្ទៃពោះដោយអចេតនា ហើយសម្រាលកូនចំនួន ៩៩នាក់ក្នុងពេលតែមួយក៏ត្រូវបានលុបចោលដូចគ្នា។.png)
ខ្សែភាពយន្តខ្លីកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយទំហំទីផ្សារឈានដល់ ៥០.៥ ពាន់លានយ័នប្រមាណ ៦.៩ ពាន់លានដុល្លារអាម៉េរិក។ ក្នុងឆ្នាំ២០២៥ មានការកើនឡើងជិត ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ គេបានព្យាករថា នៅឆ្នាំ២០២៧ ទីផ្សារខ្សែភាពយន្តខ្លីរបស់ប្រទេសចិននឹងលើសពី ១០០ ពាន់លានយ័ន ប្រមាណ ១៣.៧ ពាន់លានដុល្លារអាម៉េរិក។ អាជីវកម្មដែលបានចុះបញ្ជីធ្វើប្រតិបត្តិការក្នុងវិស័យភាពយន្តខ្លីកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានអ្នកប្រើប្រាស់ជាង ៣៦% មើលភាពយន្តខ្លីជារៀងរាល់ថ្ងៃ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ចំនួនគណនីមើលភាពយន្តខ្លីនៅក្នុងប្រទេសចិនបានឈានដល់ ៥៧០ លាននាក់៕










