ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដងស្ទួច (Crane) ដ៏ធំក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសយ៉ាងហោច ៥នាក់ ។ ក្រោយមក អាជ្ញាធរ និងសមត្ថកិច្ចជួយគ្នាបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ព្រមទាំងត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5h8hZTJl2CYlZ_fAcPyD8hdPQRIhagni7uyHJm0BUmMT_Qd-gh-bOwlMGrxkZc-Z0RK1fwrBVMKkTkxxbfNdKq20jux9C5D_gn4t6Si_vS6TKrk_RoX4PGSQYjJ7CFPf0SS4lOV9PzGBnZWax_Lg010pnHhbt0nXHRoe6jLRpCkbtPWPdVka3RzeLQNo/s1280/photo_2026-01-15_11-04-24.jpg
ទីតាំងកើតហេតុស្ថិតនៅខាងមុខសណ្ឋាគារប៉ារីស ក្បែរស្ពានឆ្លងទន្លេថាជីន បើតាមសេចក្តីរាយការណ៍បឋម គឺមានរថយន្តចំនួន២គ្រឿង ត្រូវដកស្ទួចនៅការដ្ឋានសាងសង់សង្កត់ពីលើ ។ អាជ្ញាធរហាមពលរដ្ឋកុំធ្វើដំណើរឆ្លងកាត់ផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន ដោយសារស្ទះចរាចរណ៍ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-t58elR1J8ytnicIx4D66snK4uLkx2SPR0EJindj3dKSvbEK-mocjIKktVL3UXufGCixHK4OxP_zRRJLKZ7R-TwG4y-y_Tm2oJ6Cstb4acHChDiS_iYGDxwJGLaxZ9sKqzehz1h-pO04mVW9tVzhcVKpS1mzx_mpEC-MKu5zHdPTwxFB0Nta4J1MYbYr/s1280/photo_2026-01-15_11-04-25.jpg
    អ្នកដំណើរឆ្លងកាត់ទីកន្លែងកើតហេតុភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះកាលពីថ្ងៃទី១៤ ខែមករា ទើបតែកើតហេតុការណ៍បាក់ដងស្ទួចនៅខេត្តណាខនរ៉ាជសីមា បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជាង៣០នាក់ ។ សមត្ថកិច្ចបិទផ្លូវមិនឱ្យមានការធ្វើដំណើរឆ្លងកាត់នៅទីតាំងកើតហេតុ និងណែនាំឱ្យអ្នកដំណើរបើកបរផ្លូវផ្សេងដើម្បីចៀសវាងការស្ទះចរាចរណ៍ ។ លោក ផិផាត់ រ៉ាជឆាគីតប្រាកាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះមកពិនិត្យមើលនៅទីតាំងកើតហេតុដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIiAq8qUeYE6h_RcMGJACF0TGglE-9dZx7EoIvBh_DYaszht2Y7nMCCjOK3n2qqh3G3X3fVInLgLhSA0bq3Q-vx7VVpTJuuVzSr2nDC2Qhi7VVkqraH3cg0wRyjb7MesxXagWXrXesWn6zLd7gt5-v9kmIOFG0NCWK-ksyOEudc47oKmqoOblbe2FnEVv/s1280/photo_2026-01-15_11-04-26.jpg

    គួរបញ្ជាក់ថា ការបាក់ដងស្ទួចនៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន គឺជាសោកនាដកម្មផ្ទួនៗនៅប្រទេសថៃ បន្ទាប់ពីសោកនាដកម្មបាក់ដងស្ទួចដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន លឿននៅខេត្តណាខនរ៉ាជសីម៉ា សង្កត់លើរថភ្លើង១ខ្សែដែលដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់ជាង៣០នាក់ និងរងរបួសជាច្រើននាក់ ៕