អាមេរិកនឹងបើកការវាយប្រ.ហារប្រទេសអ៊ីរ៉ង់នាពេលឆាប់ៗ បន្ទាប់ពីជម្លៀសកងទ័ពអាមេរិកចេញពីមូលដ្ឋាននានាក្នុងបណ្តាប្រទេសតំបន់មជ្ឈិមបូព៌ា និងប្រកាសឱ្យពលរដ្ឋអាមេរិកចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលព័ត៌មាននេះទទួលបានពីប្រភពមន្ត្រីយោធាលោកខាងលិចចំនួន២នាក់ មិនបញ្ចេញឈ្មោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

ប៉ុន្មានថ្ងៃនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរា.មមេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ជាបន្តបន្ទាប់ ដោយសារបង្ក្រាបក្រុមបាតុករយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យបាត់បង់ជីវិតរហូតដល់ជាង២ពាន់នាក់ និងចាប់ខ្លួនបាតុករចំនួន១៦,៧៨៤នាក់ទៀត ។ ពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់ខ្លួននៅទូទាំងប្រទេស តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ ព្រោះតែខឹងសម្បារអតិផរណាកើនឡើង និងប្រាក់អ៊ីរ៉ង់ធ្លាក់ថ្លៃខ្លាំង ប៉ុន្តែមេដឹកនាំអ៊ីរ៉ង់បែរជាស្តីបន្ទោសអាមេរិកជាដើមហេតុនាំឱ្យពលរដ្ឋធ្វើបាតុកម្មទ្រង់ទ្រាយធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

កាលពីថ្ងៃទី១៤ ខែមករា មន្ត្រីយោធាលោកខាងលិច២នាក់មិនបញ្ចេញឈ្មោះ បានរាយការណ៍មកកាន់សារព័ត៌មាន Reuters ថា អាមេរិកជិតបើកការបើកប្រហារអ៊ីរ៉ង់ហើយ គឺការវាយប្រហារនេះអាចនឹងកើតឡើងនារយៈពេល២៤ម៉ោងទៀតដើម្បីប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈមន្ត្រីអ៊ីស្រាអែលថា លោកប្រធានាធិបតី Trump សម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែប្រតិបត្តិការកងទ័ពអាមេរិកមិនទាន់ច្បាស់លាស់ ។

អាមេរិកគ្រោងវាយប្រហារអ៊ីរ៉ង់ឆាប់ៗ បន្ទាប់ពីបានជម្លៀសកងទ័ពរបស់ខ្លួនចេញពីមូលដ្ឋាននានាក្នុងបណ្តាប្រទេសតំបន់មជ្ឈិមបូព៌ា និងប្រកាសឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ដើម្បីសុវត្ថិភាព ពីព្រោះអ៊ីរ៉ង់ប្រកាសសងសឹកដោយកំណត់គោលដៅកំទេចមូលដ្ឋានកងទ័ពអាមេរិកនៅប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKMGP0t1vHNi1eBcI-HhycdF2kucpaagzk4FuVMjMuZ0Pidko9-nV2TfIlsJcWlfbmlncvd_xzEWcGMz9y7S7EapT0Bigu7Q8uMchxuwr9IIaqWXMQpqK6-3Ep_bO_-go2_W-etc9Sjlz5s10mZSkC9armi7wTV0Sx1GzZ1Osw-h7U9-cXO5wMY9MJxr5/s1600/image_2026-01-15_13-18-54.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា លោកប្រធានាធិបតី Trump បានប្រកាសគាំទ្រក្រុមបាតុករអ៊ីរ៉ង់ និងឱ្យពួកគេបន្តការធ្វើបាតុកម្មដណ្តើមកាន់កាប់ស្ថាប័នរដ្ឋនានា ហើយអាមេរិកនឹងជួយអន្តរាគមន៍ភ្លាមៗ ។ រដ្ឋាភិបាលអាមេរិកកំពុងពិចារណាប្រើប្រាស់វិធីវាយប្រហារយ៉ាងធ្ងន់ធ្ងរដើម្បីចាត់ការសាធារណរដ្ឋអ៊ីស្លាមមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMAJIJZvCH80e_6aeL8Vq1iTS51O4Z7eE2irxLiJxp62cwFSRPWZFEIjzumWm3Mm755MIuQV50pOKXIEKV3IAfLlp0SYqPbJgtqs0syclGkspJpiLNmq_rrNrx2ydVCJz7jvb2COoqaMoyo6Jm0Bhu8WL6ClabUkLR_6VxteMot8Wbm6HIBKGCmzWDeikV/s1960/image_2026-01-15_13-18-53.png

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និយាយកន្លងមកថា ទោះជាអ៊ីរ៉ង់គ្មានជម្លោះជាមួយអាមេរិក ប៉ុន្តែអ៊ីរ៉ង់បានត្រៀមខ្លួនធ្វើសង្គ្រាមរួចហើយ ។ ទោះយ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់នឹងចរចាជាមួយអាមេរិក ប្រសិនបើការចរចានោះមានភាពយុត្តិធម៌ ផ្តល់កិត្តិយសឱ្យអ៊ីរ៉ង់ និងចរចាដោយស្មើភាព ៕