មនុស្សភាគច្រើនតែងតែឮពាក្យថា «ប្រញាប់បរិភោគទៅ ទាន់នៅក្តៅៗ ទើបអាហារមានរសជាតិឆ្ងាញ់» ឬចូលចិត្តបរិភោគប្រៃខ្លាំង ដូចជា ៖ អាហារកែច្នៃ ប៉ុន្តែតើជ្រាបទេថា អាហារក្តៅខ្លាំង ឬប្រៃខ្លាំង នឹងប្រឈមជាមួយជំងឺមហារីកបំពង់អាហារ និងលើសឈាមដោយមិនដឹងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNzpzmBCcoiKu9e0YEvM9CnA7PV3OXatQblN4jXfJQSb3cMZ9ykIoomSGqTTKxmbsTuwPWhTzck6IHug4_y9BLF-fQycXsvWCghDoZtpijBmKdWK9bNOZiLGZWDEZCUIatE5uocB4RJxL6KMNAliopQG17y7oKqZqzYAgsyjgZpS7t5ov8UNpOecHO_Gs8/s750/photo_2026-01-12_15-24-42%20(6).jpg

គ្រូពេទ្យបរទេសបាននិយាយពីផលប៉ះពាល់សុខភាពបណ្តាលមកពីការបរិភោគអាហារថា អ្នកមានទម្លាប់បរិភោគអាហារអាហារក្តៅខ្លាំងនឹងរលាកបំពង់អាហារ ប៉ុន្តែមើលមិនឃើញ បើទោះជាអាហារក្តៅមានក្លិនឈ្ងុយ និងធ្វើឱ្យអារម្មណ៍កក់ក្តៅ ប៉ុន្តែរាងកាយរបស់យើងមានដែនកំណត់ក្នុងការទទួលយកកំដៅ ។ ស្បែកក្នុងមាត់ និងបំពង់អាហារ អាចធន់កំដៅបានត្រឹមតែពី៤០អង្សា ទៅ៥០អង្សាសេប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVQd8EUvdcNygCH73Hij8eZsnRUwBjjWiZ1RGe-OGmrNZJGhBrpnOH7NYbdu55-VvhyZuuBTe86k8HCxeiwYJxqwLnSpJLS3kHllgvcz8YuljOIWkYE_5JTG_U8C7ZKd-EVyVDuEMFTczEXsaBqrcIZHo3AbWUIVcdMvwWPu5R_O5y98MbOn0_iHThISNO/s1280/photo_2026-01-12_15-24-42%20(4).jpg
អង្គការអន្តរជាតិសម្រាប់ការជ្រាវជ្រាវជំងឺមហារីក (IARC) បានចាត់ទុកភេសជ្ជៈ ឬអាហារ ដែលមានសីតុណ្ហភាពលើសពី៦៥អង្សាសេ គឺមានសារធាតុបង្កជំងឺមហារីក ក្រុម 2A សម្រាប់មនុស្ស ។ ការបរិភោគអាហារក្តៅញឹកញាប់នឹងរលាកស្រទាប់បំពង់អាហារម្តងហើយម្តងទៀត ជាលិកាត្រូវជួសជុលខ្លួនវាជាញឹកញាប់ដែលខូចខាតដោយសារអាហារក្តៅ នៅទីបំផុត ក៏កើតជំងឺមហារីកបំពង់អាហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRss9b6Q4EKCxdTPt0EFDmYTLV1YSUw4YrDP5qNhDamrDz0xhvlNF7KvLbp9DA1ftE-ofPPzq7-mbb4yrEnNjW4Nv0P3jGcp6-WsXvDDexIbt0-s7IaoWjarHeRMc1Wfuqbx0qP0JO_CWyLWgPo9ywxsAVwv-o-rPkY1FnydK6zq7tDzg3BwpNyrMna_MB/s600/photo_2026-01-12_15-24-42%20(5).jpg
ចំណែកការបរិភោគអាហារប្រៃ ជាពិសេស អាហារមានជាតិសូដ្យូមខ្ពស់ គឺជាកត្តាចម្បងប៉ះពាល់ដល់ប្រព័ន្ធឈាម ព្រមទាំងជាមូលហេតុនាំឱ្យកើតជំងឺលើសឈាម និងបញ្ហាសុខភាពជាច្រើន ។ ការបរិភោគអំបិលច្រើនពេកយរាងកាយនឹងរក្សាទឹកច្រើន ដែលធ្វើឱ្យបរិមាណឈាមកើនឡើង ឬសម្ពាធកើនឡើងក្នុងសរសៃឈាមបណ្តាលឱ្យកើងជំងឺលើសឈាម ។ ការបរិភោគចំណីអាហារត្រាំមួយចំនួនគ្មានអនាម័យ ឬប្រើប្រាស់សារធាតុជួយឱ្យចំណីអាហាររក្សាទុកបានយូរ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ ដោយសារសារធាតុនីត្រូសាមីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmu9eLSQVsEEGCeWOu7jenO8rLtUzofLyR0rJGvXGGOcVnkaISKWBQlp0ucrtaUzWi2mVUQKchVOrgULTzzgOyybwsFRrnj6e2iRPB9aTCunspaPw39ovX3G6KRweKR9nB_fq2jj9ueqfNhUk8ttH7kDyGQqEjG1ZRRuyugZOD-VrtrSagI3qyz0c1-Xe/s675/photo_2026-01-12_15-24-42%20(3).jpg

គ្រូពេទ្យបានណែនាំមុនពេលបរិភោគស៊ុប ឬអាហារឆ្នាំងភ្លើង គួរតែដួសវាដាក់ចានរង់ចាំឱ្យសីតុណ្ហភាពធ្លាក់ចុះក្រោម៥០អង្សាសេ បន្ទាប់មក ភ្លក្សអាហារជាមុន បើវាអន់ក្តៅ ទើបអាចបរិភោគបាន ។ រីឯអ្នកចូលចិត្តបរិភោគប្រៃខ្លាំង គួរកាត់បន្ថយឱ្យមានរសជាតិស្រាលបែបធម្មជាតិ ឬបរិភោគអាហារត្រាំឱ្យតិចជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKc6PfMgwulOQw9Y5nbKDbg8s1Qk_DVOaxtuEJk3qBUWiQRYCBq8O1UY7sl5SM3hCDoSQ5VcUd86-BGuwc88DlUyn9_sHFKrMl7oupnfFXOOLAIXCgFN8iJ7b-fO0gbOGbGBkMbkRSr650-glNTa4GMPe_06rZ6bKCug1sIbbNrGB2_lKMasgPS2nQKr8Q/s1000/photo_2026-01-12_15-24-42%20(2).jpg

ប្រសិនបើពិបាកលេបអាហារចូលមាត់ ឬក្តៅក្រហល់ក្រហាយដើមទ្រូងញឹកញាប់ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យបំពង់អាហារ ។ ការបរិភោគអាហារក្តៅខ្លាំង ឬប្រៃខ្លាំង គ្រាន់តែឆ្ងាញ់តែមួយពេលប៉ុណ្ណោះ ប៉ុន្តែវាប៉ះពាល់សុខភាពអស់មួយជីវិត ៕