ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីវិធានការតឹងរ៉ឹងថា នឹងគ្មានប្រេងឥន្ធនៈ ឬបញ្ជូនប្រាក់ពីវេណេស៊ុយអេឡាទៅកាន់គុយបាទៀតទេ ព្រមទាំងដាក់សម្ពាធឱ្យគុយបាប្រញាប់ពិភាក្សាជាមួយអាមេរិក និងធ្វើកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡារួមគ្នាមុនយឺតពេល ពីព្រោះប្រេងឥន្ធនៈ និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលគុយបាទទួលបានពីវេណេស៊ុយអេឡារហូតមកនឹងបញ្ចប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghlllLHjYboJRUNF0B2INViRh8_rRwcQSkmRh3Hh94Go0-eRfd29PQRkDbvrljMWo5mE3KABZlnMVuOMUkLSKOr8XrNAivQVZ_YxTWtZByXaWJ3ZK_bOt05p_7FjQg5CxK4IB7YynlwGWC2aXUvYje1XT2yIxIaDWSJIzD7tnnS6bX1u82PagXbV7Od1IM/s1280/photo_2026-01-12_12-43-19.jpg

ក្រៅនេះ លោកប្រធានាធិបតី Trump ក៏បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ចង់បញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលជាជនជាតិអាមេរិកកាត់គុយបា ធ្វើជាប្រធានាធិបតីថ្មីរបស់គុយបា ហើយលោកចាត់ទុកល្អប្រសើរបំផុតសម្រាប់ខ្លួនលោកផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaEK5aoRhKg26FAQFmoTjpPpk4mtfdWttZe_Kl7-sT7-2jZ314LDfqoZdOyra9jOhMITi8HnloebdWcQGNO1xP5Psq0qMBJQ0y1r01XNwz3uiA8hpGu40uCKwJDB7A8hIVh9RsEQyvLiqv_Sn2zka5eaYO6ttlefO6YaOwfvrf0Ro7sIDH7hpeKmcExL2/s800/photo_2026-01-12_12-43-18.jpg

កាលពីថ្ងៃទី១១ ខែមករា លោកប្រធានាធិបតី Trump បានព្រមានប្រទេសគុយបាឱ្យប្រញាប់ធ្វើកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡាជាមួយអាមេរិកកុំឱ្យហួសពេល ពីព្រោះចាប់ពីពេលនេះ ប្រេង និងប្រាក់យ៉ាងច្រើនដែលគុយបាទទួលបានពីវេណេស៊ុយអេឡានឹងបញ្ចប់ បន្ទាប់ពីកងទ័ពពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ប៉ុន្តែលោក Trump មិនបានបញ្ជាក់លម្អិតពីលក្ខខណ្ឌកិច្ចព្រមព្រៀង ឬផលប៉ះពាល់ដែលគុយបាត្រូវប្រឈមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0su7qIdmTZ_QPECAEUQSQzAWhXEVcu1F49XEIm1HDtT4DhtluTe4HoY0gLRZcj2kqcVhXwC00C00V6EGVkRJdxJnj2nU9sAAH3HyKk85CGQHxc1N1cRw9Zj0H3jAhPwc-BjhMSkdpMGCz9WjvT4e7kmitomUjkTNoHMg1S6zXO8BzDag6sMIp0Fk28Uln/s1280/photo_2026-01-12_12-43-18%20(2).jpg

វេណេស៊ុយអេឡាជាសម្ព័ន្ធមិត្តរឹងមាំរបស់គុយបា ហើយវេណេស៊ុយអេឡាបានបញ្ជូនប្រេងទៅឱ្យគុយបា ប្រមាណ ៣ម៉ឺន ៥ពាន់បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែលោកប្រធានាធិបតី Trump ថា ចាប់ពីពេលនេះ គុយបានឹងមិនទទួលបានអ្វីទេ ។ រយៈពេលជាច្រើនឆ្នាំ គុយបាមានជីវិតល្អប្រសើរដោយសារប្រេង និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីវេណេស៊ុយអេឡា ដើម្បីជាថ្នូរនឹងគុយបាជួយការពារសន្តិសុខឱ្យមេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា ២រូប ប៉ុន្តែបច្ចុប្បន្ន វេណេស៊ុយអេឡានឹងឈប់បញ្ជូនប្រេង និងប្រាក់ឱ្យគុយបាទៀតហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZmVEpTHtO7JN87bHZyLNJ7aoNISBGG9MJa-JLyHZmmjEH67cgFZi80ScalzKSAUaZhPC3mByyfbVM0XiaVitkcB7063-paYTtWWvUAxrMadVs-GKmTcYc97UUMS399WsC70FgA7rjwkqaJVpfXK57bM1detAq22NisgGFLG0AuQQCSzpCoxhLfqyQF-Y/s1200/image_2026-01-12_13-23-59.png

គួរបញ្ជាក់ថា គុយបាបានបញ្ជូនភ្នាក់ងារសន្តិសុខមកជួយការពារសុវត្ថិភាពលោកប្រធានាធិបតីវេណេស៊ុយអេឡា Maduro អស់រយៈពេលជាច្រើនឆ្នាំ ដោយរដ្ឋាភិបាលគុយបាបញ្ជាក់ថា ជនជាតិគុយបា ចំនួន៣២នាក់ ត្រូវបានសម្លាប់ពេលកងទ័ពពិសេសអាមេរិកធ្វើប្រតិបត្តិការនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា ខណៈលោកប្រធានាធិបតី Trump ថា វេណេស៊ុយអេឡាលែងត្រូវការការការពារសុវត្ថិភាពពីពួកជំរិតទារប្រាក់គុយបា ។ វេណេស៊ុយអេឡាមានកងទ័ពអាមេរិកដ៏មានឥទ្ធិពលបំផុតលើពិភពលោក ជួយការពារពួកគេ ហើយអាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3j9XHAQcThHvTgtvceyXf8jnxHALJUZyVkjwy4iGDJIOsd6iTve8rbYHumcBNiJcKPyXxxPiZBqu8o3gESF1ncIP-iofeh5y-tCAJtd6AI2ax1eaPbb0WHkOFf5ph0sDZ1qO0-xyLtOxHCkggc95PHMecOCDEsEZOjHfzN-baV7VNZ0nz_QnIvYl5Kw1o/s640/image_2026-01-12_13-24-00.png

ទោះជារដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាក់ពីផែនការច្បាស់លាស់ចំពោះគុយបា ប៉ុន្តែកន្លងមក លោកប្រធានាធិបតី Trump និយាយថា អាមេរិកមិនចាំបាច់ជ្រៀតជ្រែកគុយបាដោយការប្រើប្រាស់កម្លាំងទ័ពទេ ពីព្រោះប្រទេសនេះជិតដួលរលំ ។ រីឯប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា ត្រៀមការពារប្រទេស គុយបាមានអធិបតេយ្យរបស់ខ្លួន មិនស្តាប់តាមបញ្ជាអ្នកណាឡើយ ៕