ពិធីការិនី ដាលីណា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិក្រោយពីមានកិច្ចសម្ភាសន៍ជាមួយនឹងលោក ហួរ ឡាវី ជុំវិញកាលពីជំនាន់ប៉ុលពតជក់ក.ញ្ឆា។ ឃើញមានការខម្មិនច្រើនពិធីការិនី ណា សាឌី បានចេញមុខនិយាយជំនួសដោយបញ្ជាក់ថាជា MC គឺត្រូវមានចំណេះដឹងទូទៅចំណែកឯ ដាលីណា ជាមនុស្សឆ្លាតមិនមែននាងដឹងច្រើនបែរជាមកចោទនាងប្រើប្រាស់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJgLo4-s8XzEM9TouNTVVcsqcfWo9YlxEyUxlaNrJdAnPhvBrBploxtqKwD82Mo_zEMkdSWhLUx3ZJKpbRRoNE4IxXh5BDHCMqDUwR7L8IPpyEebgSVn21BRUQny1ddFRKAA4dvraKMofd4De9ydQxSdVibQ2Y4dHDxK2DubWPuaO7jk6JastTdWCQ15s/s2048/image_2026-01-10_15-50-19%20(2).png

មានរូបសម្រស់ស្រស់ស្អាត ដាលីណា បានបង្ហាញខ្លួនធ្វើជាពិធីការិនីដោយមានឱកាសជួបជាមួយនឹងកំពូលតារាល្បីៗជាច្រើនជាពិសេសទស្សនិកជនបានកត់សម្គាល់ឃើញថាមិនត្រឹមតែអាចធ្វើជាអ្នកសម្របសម្រួលកម្មវិធីប៉ុណ្ណោះទេប៉ុន្តែ ដាលីណា ថែមទាំងអាចបកស្រាយចម្រៀងជាមួយនឹងតារាកិត្តិយសបានទៀតផង។ ទោះជាយ៉ាងណា ថ្មីៗនេះ ដាលីណា បានធ្វើឱ្យសាធារណជនបញ្ចេញមតិវែកញែកក្រោយពីសម្ភាសន៍ជាមួយនឹងតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ទាក់ទងនឹងរឿងកាលពីអតីតកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9icCDMH9YM7dP3vfJvHmHMbS6NDvHkBaWitqnDWIwemS-HKHZaHlc4mXTEKixWNyjXO9KP7esarHx5_GhV1lsQpj12jM2o4Hx4juZ7t1mvcIGM3jqlpx5FbUAfGoRm2pZnj5oCFsNFMX_UsyIIUjpgXDT4vu35IbGBHyXaT6WlS-bevmPAt9RVh3hQXs/s2048/image_2026-01-10_15-50-19.png

ឃើញមានការវែកញែកនិងចោទប្រកាន់ច្រើនមកកាន់ ដាលីណា ជុំវិញរឿងកញ្ឆាដែលលោក ហួរ ឡាវី រម្លឹកកាលពីសម័យប៉ុលពត ពិធីការិនី ណា សាឌី បានចេញមុខផ្តល់ហេតុផលនិងបញ្ជាក់ពីភាពឆ្លាតវៃរបស់ ដាលីណា។ ណា សាឌី បានសរសេរនៅថ្ងៃទី១០ មករា ថា «ឈ្មោះថាជា MC គឺត្រូវមានចំណេះដឹងទូទៅច្រើន ដូចជាការអាន រឺ research តាម internet ! ខ្ញុំគិតថាវាអត់ខុសទេ ដែលគាត់ដឹងរឿងអស់នេះ ព្រោះវាជារឿងធម្មតាដែលយើងទាំងអស់គ្នាត្រូវដឹងហើយការពារខ្លួន។ គេដឹងច្រើនមិនមែនមានន័យថា គេទៅប្រើប្រាស់ទេ សម័យនេះហើយ សួរ chat GPT ក៏ចេញមកដែរ។ បើចង់ជាន់សូមជាន់ឱ្យត្រូវរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQx9Gu9n2EXS9uI9Zq5cLTYoImBYTp-bgl40TiGzHiBcPpM9eBPvXiuzooWRjbzdOfBELKvV60YhBwM1VItLLCgntTBcfi_5635TEThyyImkRjqBstDOicEjA0vz3hjTiZ3lNTAgW5-Xy9RH5X-YkegWkhG2jvIyJV7ZgK2dFRIXy0y8DNm4EHkHhrqZNa/s2048/image_2025-12-15_10-12-36.png

ណា សាឌី លើកឡើងទៀតថា ដាលីណា ជាមនុស្សឆ្លាតណាស់តារាកិត្តិយសនិយាយអ្វីមក ក៏គាត់អត់ទាល់ដែរគឺឆ្លើយតបទៅវិញបានភ្លាមៗបន់បែនតាមស្ថានការណ៍ជាក់ស្តែងជាអ្វីដែលហៅថា MC ។ ណា សាឌី ស្នើឱ្យសាធារណជនកុំជាន់ពន្លិច ដាលីណា ទាំងនាង នៅក្មេងអាចកាន់កម្មវិធីធំមួយគឺពូកែណាស់៕