ប្រទេសដាណឺម៉ាក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសគម្រោងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែន (Greenland) ដោយផ្តោតលើការហ្វឹកហាត់កងទ័ពជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីទប់ស្កាត់ការគំរា.មកំហែង ឬប្រើប្រាស់កម្លាំងកងទ័ពរបស់អាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ។ ការប្រកាសរបស់រដ្ឋាភិបាលដាណឺម៉ាក បន្ទាប់ពីប្រធានាធិបតីអាមេរិកបង្ហាញជំហរចង់បញ្ចូលកោះនេះទៅក្នុងទឹកដីអាមេរិកដើម្បីជាប្រយោជន៍សន្តិសុខជាតិ ពីព្រោះកោះស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់អាកទិក និងសម្បូររ៉ែធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យាជាន់ខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rd8eFjwQKxpY1JbjltKHIQld0cKSIYrWAlIR4V5agv4Yzab0SEzdO3O8DVT7T7v9-s5TWouCQ_uDjM1ovMJ343MjLt_4FeuVCzcLGkTnfKB9RIRWvYz_hq6LbIPTGhQZhmQ5HFi-4TNsVkzdBgTOer-lK5xo7m3YGbWa37iGyBsSmHZXMAH55fXJFvR1/s770/image_2026-01-08_11-28-11%20(2).png
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា កន្លងមក ដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងអធិបតេយ្យភាពរបស់កោះហ្គ្រែនឡែនជាបន្ទាន់ ពីព្រោះវាគ្មានប្រយោជន៍ទេដែលអាមេរិកចង់គ្រប់គ្រងកោះនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1Yf4eqnHSsAwVmMzP6RewhM6coMf5eLc5AErh8cdCD6f8SHJA-rHI9FnDXDU7OZzOd2bZ65hnEBMLYB_HaVWksdEDd516kI3450yCM-mQx5nFGA3K2xTe7lsoEhn5kzKa-0cWfwvaysrBAW1aeNAFuFGXgSL9MZj-taJWa6NehwuvhonbXH_CQGdG1OV/s860/image_2026-01-08_11-28-11%20(3).png
រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសពីគម្រោងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែន ព្រមទាំងបង្កើនការហ្វឹកហាត់ជាមួយអង្គការ NATO ដើម្បីការពារសន្តិសុខក្នុងតំបន់អាកទិក ។ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយកាលពីថ្ងៃទី៧ ខែមករា ថា ៖ «យើងនឹងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែន ហើយនឹងធ្វើការហ្វឹកហាត់ឱ្យខ្លាំងជាមួយអង្គការ NATO» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjf-3rZS3_wSz-IwAT5DtYrzlkFSMTEjGyB2kEeWspM0IPdVqhTmIGFayRT0Mg_MN0f49jIYDwTraBPoh7ma54TyX6BoLMINDudCTqWblobicjPiD6LbwwSCgGaItN-qw_mz6mSfDfGF9V2rg5Y935YsgXrvKnnpSMex8ft1QJkUHN1yjtdT4PWUH86if/s1084/image_2026-01-08_11-28-11.png
ចំណែកក្រសួងការបរទេសដាណឺម៉ាកបានបញ្ជាក់នាពេលកន្លងមកថា គណៈកម្មាធិការគោលនយោបាយការបរទេសរបស់សភានឹងពិភាក្សាអំពីទំនាក់ទំនងរវាងដាណឺម៉ាក និងអាមេរិក ដោយមានរដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen ចូលរួមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfxUjDLxUbQo9Ha7B0mPeerGxnFoeYsFjW6gZYqT0A7umlLT05tRgPDpyb3AdcKw8gMVykupJsj6igOTyak2ULOfJeieEl23_pehThhCNFM5j6Bwe13C0JHvDlvTsVQRQhLLkkhdPQA3KXq-0okif5GVX1kVGrZPxfS2PUDTlbC_9rwCR8Hk5mtd8pnh-/s1600/image_2026-01-08_11-28-12.png

ថ្មីៗនេះ អ្នកស្រី Kathy Miller ភរិយារបស់លោក Stephen Miller ជានាយករងសេតវិមានអាមេរិក បានបង្ហោះរូបភាពកោះហ្គ្រីនឡែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកក្នុងបណ្តាញសង្គម X ដោយដាក់ទង់ជាតិអាមេរិក និងសរសេរយ៉ាងខ្លីថា «ឆាប់ៗនេះ» ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen អំពាវនាវឱ្យអាមេរិកគោរពបូរភាពទឹកដីកោះហ្គ្រីនឡែន និងចាត់ទុកជាការបង្ហោះរូបភាពមិនសមរម្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFRrLQI0ztcl9zM6q3mg_r-jC4yYmywawKFHG5DcwszX7dTylwWJd6ZWaMmJiA6FYcQqjRV1MFJQ2acnpDzZH0YD0zkKp0R5n3M-c81S4wtAE-5juLPX_uRp7JmEZ5gF5zSi2ND30In9btYN4hgmcycTUM_cWJAg_pKhZMtuPMWwEiOfhU2GfeFZ_eBzK/s4384/image_2026-01-08_11-28-13%20(2).png
គួរបញ្ជាក់ថា ពេលឡើងកាន់តំណែងអាណត្តិទី២ លោកប្រធានាធិបតី Trump ស្នើឱ្យដាក់បញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីរបស់អាមេរិក ហើយបន្ទាប់ពីកងទ័ពអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា លោក Trump ក៏បានបង្ហាញគោលជំហរចង់បានកោះនេះម្តងទៀត ដោយអះអាងថា អាមេរិកអាចនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីកាន់កាប់កោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirU24riOluxMU19pHhoXLtlIW72w86qZsjfa0Dw3t8v4ILm6oFjtW32itoIzCUihn_7yjIE1ankZpEaGUSGoKKpUL7bTezs6V6Vsf8V6O0O9A1FVi_mfDjtNCxRhM5s8jxtvPcHNz0jtJCRryfipUdbhgGYheQCtudZDjTqVUKRGD78Uus6VYGRiyClred/s959/image_2026-01-08_11-28-13.png

កោះហ្គ្រីនឡែន ស្ថិតនៅចន្លោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបធ្វើឱ្យកោះមានសារៈសំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ។ ជាមួយគ្នានេះ កោះហ្គ្រីនឡែនសម្បូរធនធានធម្មជាតិរ៉ែផ្សេងៗដែលអាមេរិកត្រូវការដើម្បីកាត់បន្ថយការពឹងផ្អែកនាំចូលរ៉ែពីប្រទេសចិន ។ កោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីដាណឺម៉ាក ៕