(ភ្នំពេញ)៖ ប្រទេសទីម័រឡេស្តេ (ទីម័រខាងកើត) បានរំលឹកឡើងវិញនូវគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងដំណើរការជួយជ្រោមជ្រែងនិងខ្នះខ្នែង ឱ្យប្រទេសទីម័រ ក្លាយជាសមាជិកទី១១ ជាផ្លូវការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬដែលហៅកាត់ថា អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfoCLsr77uu7XmUK-LY64_-kNkdeOCdYPtzFe1OTixbrMBVvHvEeN6vJMlkYrTWK1YrvdcPs30l0_6p44_xmtDeZlT8j6uMReUg6ZR0l28DCujlCv0CwkPGtJaiBRRKsGgeMv6zZr04aSP3qbGmDn0SffvyPlWDMr-x2aKWQGFKLo7YiTJ5x9QSmQJxGQo/s1280/photo_2026-01-07_14-34-33.jpg

យោងតាមលិខិតរបស់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើថ្លែងអំណរគុណសម្តេចតេជោ ក្នុងឱកាសទីម័រឡេស្តេ ក្លាយជាសមាជិកទី១១របស់អាស៊ាន បានឱ្យដឹងថា សម្តេចបាននាំឱ្យមានការទទួលស្គាល់ និងការទទួលយកជាគោលការណ៍ នូវសមាជិកភាពរបស់ទីម័រឡេស្តេ ក្នុងអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ ដែលបានប្រព្រឹត្តឡើងនៅកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0gftfIfZf6LiAoWSHa1kmMi4pGK2NkXWmfqLXUZVekteupyM1JOZUp0daPtXvMKvqQmgMiIMauYgtdkT79Kza33NcXP_3HjTlPTf5OizOKpZPHh7tToa4rBIjqh-2kG8OJex68x6-uPF6w6ZZVhC0_8CS1OFRflsDxiFf_xeJH5ZynA0ap0opUwdJO4BF/s1068/photo_2026-01-07_14-34-32%20(2).jpg
ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ សបញ្ជាក់ពីភាព ជាអ្នកដឹកនាំប្រកប ដោយចក្ខុវិស័យដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងមាគ៌ាដែលទីម័រ ទទួលបាននៅពេលនេះ ។

ទន្ទឹមនឹងនេះ លោក ចូហ្សេ រ៉ាមូស សង្កត់ធ្ងន់ថា សម្តេចតេជោនិងរូបលោកផ្ទាល់ បានចែករំលែកយ៉ាងពេញលេញនូវចក្ខុវិស័យអាស៊ាន ដែលមានភាពស្អិតរមួត សន្តិភាព និងភាពធន់ ដោយតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជន។ ទីម័រឡេស្តេ ប្តេជ្ញាយ៉ាងមុតមាំក្នុងការរួមចំណែកដ៏សកម្ម និងការខុសត្រូវចំពោះការពង្រឹងសហគមន៍អាស៊ាន ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងវិបុលភាពរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVp59mJrBvKdM03rNUQ9jN1B-W9CgzoJjFB2kO1l_o5Sz5gXmFBA3vM903mVaiGTuCEO3p4Gz-fFOHZG3kVk3jZC9M5bTBCtGc2I6g8fNPP5kT_CXRL61mZyvEKpFzBY9CeJY2f950Ji993ap5RJnE2P_CC3CrweqOhObXEVsd1yPCs0BFXhxv5pb24DkR/s1024/photo_2026-01-07_14-34-33%20(2).jpg

ប្រធានាធិបតីទីម័រឡេស្តេ ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីម័រឡេស្តេ និងកម្ពុជា នឹងបន្តកាន់តែស៊ីជម្រៅ ដោយពង្រឹងនូវសមាជិកភាពរួមគ្នាក្នុងគ្រួសារអាស៊ាន ។ ដោយស្មារតីនៃការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងភាពជឿ ជាក់លើ ដំណោះស្រាយជម្លោះដោយសន្តិវិធី លោកបញ្ជាក់ជាថ្មី នូវការត្រៀម ខ្លួនរួចជាស្រេច របស់ទីម័រឡេស្តេ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាន នូវគោលដៅរួមរបស់អាស៊ាន ៕