ផ្ទាំងប៉ាន់ណូរបស់ ជី ដេវីត នៅតាមបណ្តោយផ្លូវ២០០៤ត្រូវបានគណនីហ្វេកប៊ុកមួយបញ្ចេញមតិរិះគន់លោករហូតដល់តារាចម្រៀងរូបនេះបានពោលពាក្យថាមានទុក្ខរួមទុក្ខ បានសុខទើស វីត ។ ឃើញភាពអយុត្តិធម៌ចំពោះ ជី ដេវីត ពេកអ្នកនាង ចន ច័ន្ទលក្ខណា ដែលជារៀមច្បងក្នុងវិស័យសិល្បៈបាននិយាយថាពេល ជី ដេវីត និង ទេព បូព្រឹក្ស ចាប់ផ្តើមលេចធ្លោគឺចាប់ផ្តើមរកវិធីទើស រកវិធីបំផ្លាញអ្នកទាំងពីរ។
.png)
កាលពីពេលថ្មីៗនេះមានគណនីហ្វេកប៊ុកមួយបានបង្ហោះថា «ផ្លូវ២០០៤ សូមអាជ្ញាធរជួយសម្រួលផង មិនថាព្រះសង្ឃរឺថ្នាក់ដឹកនាំទេគឺ ឆ្លងកាត់ក្រោមគូទ ជីដេវីត ទាំងអស់ ខ្ញុំគិតថាមិនសមទេ!គួរសារេដាក់ ចំហៀងផ្លូវទៅរឺភ្ជាប់នឹងអាគារណាមួយទៅដែលមិនមានមនុស្សឆ្លងកាត់ ពីក្រោម»។ ឃើញការបង្ហោះនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងខណៈអ្នកគាំទ្រក៏បានបញ្ចេញមតិរិះគន់អ្នកបង្ហោះនេះផងដែរ។
.png)
ឃើញភាពអយុត្តិធម៌ចំពោះតារាចម្រៀង ជី ដេវីត ពេកមានអ្នកទើសសូម្បីតែផ្ទាំងប៉ាន់ណូអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរចេញមុខការពារលោក។ អ្នកនាង បានបង្ហោះថា «កុំលម្អៀងពេក ផ្ទាំងប៉ាន់ណូបែបហ្នឹងមិនមែនមានតែដេវីតមួយទេ ។ ថាមិនចង់និយាយទេ តែកន្លងមកវាអយុត្តិធម៌ចំពោះ ដេវីត និង បូព្រឹក្ស ពេក ពេលប្រទេសជួបទុក្ខលំបាកផ្សេងៗ មិនថាសង្គ្រាម មិនថាបញ្ហាផ្សេងៗក្នុងសង្គម គឺតែងមានមុខ ២នាក់ប្តីប្រពន្ធគាត់រហូត គ្នាជួយជាតិនិងសង្គមច្រើនណាស់ ហើយលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ចំណាយលុយក៏ច្រើនខ្លាំងដែរ។ ថ្មីៗនេះពួកគាត់ហ៊ានយកជីវិតទៅប្រថុយគ្រោះថ្នាក់ដើម្បីបានជូនស្បៀងដល់កងទ័ពជួរមុខដោយផ្ទាល់ តែ គ្នាមិនដែលបានគុណសម្បត្តិអ្វីទេ តែពេលគ្នារៀងលេចធ្លោបន្តិច ចាប់ផ្តើមរកវិធីទើស រកវិធីបំផ្លាញគាត់ហើយ»។
ការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខណា ដែលចេញមុខនិយាយពីភាពអយុត្តិធម៌មកកាន់ប្តីរបស់ខ្លួនបែបនេះ ទេព បូព្រឹក្ស បានចូលទៅខម្មិនអរគុណចំពោះទឹកចិត្តការពាររបស់អតីតប្រធានសមាគមរូបនេះផងដែរ៕










