ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា Oppa Tony គឺជាអ្នកបង្កើតមាតិកាដែលជាជនជាតិថៃចេះនិយាយភាសាខ្មែរនិងមានភរិយាជាជនជាតិខ្មែរផងដែរ។ យ៉ាងណាមិញស្របពេលប្រទេសទាំងពីរកំពុងមានជម្លោះក្តៅគគុកធ្វើឱ្យសកម្មភាពរបស់ Oppa Tony ស្ងប់ស្ងាត់ខណៈអ្នកមួយចំនួនក៏យល់ចិត្តក្រុមគ្រួសាររបស់លោកប៉ុន្តែអ្នកមួយចំនួនហាក់ផ្តល់សម្ពាធមកកាន់ក្រុមគ្រួសាររបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGJUDCMQGOE5rrSIXWPHF_-cjcJkO-eYUkAWAVcveJoJjB44i3CJjON_2-zAj9aqKS6UmIeR9oaUknwltxq9BVLpTys1qSuf1PCtpxhyphenhyphenqda6Gm8byfEIDgVVJ-HVD834QVeac4Bf7uiUfoCJmoqdjMu7_cZEzt2mZ9xGmdpQvUxsE29VdA_9zDqA9T2M-a/s2048/image_2025-12-26_10-36-28.png
ថ្មីៗនេះមានគណនីហ្វេកប៊ុកមួយបានបង្ហោះសំណេរថា «ហាងបុហ្វេមួយកន្លែងនៅ សៀមរាបដែលថៅកែជាជនជាតិថៃ អ្នកសៀមរាបប្រហែលជាស្គាល់ហើយ»។ ការបង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមរហូតដល់អ្នកបង្កើតមាតិកា Nick Mark បានចេញមកឆ្លើយតបវិញថា៖ «ទាល់តែបងស្ថិតក្នុងស្ថានភាពដូចពួកខ្ញុំ ទើបដឹងថាណែនទ្រូងប៉ុណ្ណា។ ពួកខ្ញុំសុំតែសុខទេ សួរថាបញ្ហាជម្លោះប្រទេសកើតចេញពីបងTonyមែនទេ? ចង់ឱ្យពួកខ្ញុំផ្តាច់ទំនាក់ទំនងគ្នាមែនទេ? ចង់ឱ្យប្អូនស្រីខ្ញុំលែងលះមែនទេ? ចុះក្មួយប្រុសខ្ញុំត្រូវមកទទួលការបែកបាក់គ្រួសារដែរមែនទេ? ពួកខ្ញុំរកស៊ីយ៉ាងសុចរិត មិនដែលប៉ះពាល់អ្នកណាឡើយ តើបងចង់បានអ្វី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFia5zAQ2iQuKx5L0aPrcqWke1m_O7ShXL0F82usdaZO1Wkw5wLj1YVuttFEmuTfwjpT4I3pZmBJiBfn5hlPD1FJ0p9BjpiE9r5-petrhMQo8HV2wLMQ4xNqYNxFC9nCT_Ps7_vBBpx-MxS8wgZlw-G6GpfZUfEYjvugsbLkiJVf_dWlVZtBScRZtTNgL/s2048/image_2025-12-26_10-36-24.png

ឃើញសកម្មភាពរបស់បងប្រុសចេញមកឆ្លើយតបបែបនេះ Ly Fong ដែលជាសាមីខ្លួនផ្ទាល់មានប្តីជាជនជាតិថៃគឺ Oppa Tony បានបង្ហាញថាមនុស្សមួយចំនួនចង់ជាន់រហូតដល់គ្រួសារនាងបែកបាក់។
Ly Fong បានចែករំលែកថា «អាន Caption បងប្រុសហើយស្រក់ទឹកភ្នែក ហេតុអ្វីមនុស្សមួយចំនួនចង់ជាន់រហូតដល់តែគ្រួសារខ្ញុំបែកបាក់។ រាល់ថ្ងៃនេះខ្ញុំបានកម្លាំងចិត្តពីគ្រួសារទាំងសងខាងដាស់តឿនរហូតថាត្រូវចាប់ដៃគ្នាឱ្យណែន។ ពួកខ្ញុំកន្លងមកមិនដែលធ្វើអ្វីឱ្យប៉ះពាល់អារម្មណ៍អ្នកណាទេ មានតែសាងស្នាមញញឹមនិងជួយ។ ពេលមានបញ្ហាមកច្រើនណាស់គ្រាន់តែមិនអាចចេញមុខបាន អ្វីដែលពួកខ្ញុំទទួលបានគឺចង់ឱ្យពួកខ្ញុំបែកបាក់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib2FjYrch_kI2INISXA8SDGbS4dqAyC7LhHxMVQXzu5-lrb9cs7gW6tUPEPJrAlb-9VFMDJtZTInA9nUzhBA0z5Lw3-opnFQnsbP4wsgcMJ9FzJ1T16OUE3DCOU8LZ9-7CesT2T3FgiWaZ_cz4FaAWsfcmI-pGUdM-BX2p8WrofIYXS0jpjLJEC1C_SQyh/s729/image_2025-12-26_10-36-27.png
គួរបញ្ជាក់ផងដែរថាកាលពីមុន Oppa Tony ធ្លាប់បានចេញវីដេអូមួយដោយនិយាយថាហាមលោកមិនឱ្យស្រលាញ់ខ្មែរគឺមិនបានទេ ប្រពន្ធកូនលោក បងប្អូនក៏ជាជនជាតិខ្មែរ ហើយមនុស្សតែងតែមានល្អនិងអាក្រក់ដូច្នេះកុំបូកជារួម៕