ជាង ១ពាន់នាក់ ទល់នឹង ៧១លាននាក់ ចាំមើលសម្លេងអ្នកណាលឺខ្លាំងជាង? ពេលនេះសកម្មភាពបំផ្លិ.ចបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូពីសំណាក់យោធាថៃ កំពុងត្រូវបានចែករលែកយ៉ាងទូលំទូលាយទូទាំងពិភពលោក ជាពិសេសវាកំពុងក្លាយជាប្រធានបទក្ដៅនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ នាំគ្នាខឹ.ងសម្បារនឹងទង្វើដ៏អសីលធម៌នេះ រហូតមានអ្នកខ្លះបានប្រកាសតាមបណ្ដាញសង្គមថា នឹងធ្វើពហិការឈប់ធ្វើដំណើរទៅលេងប្រទេសថៃតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ2YZeG8XbjFO9wz2LC7sR1owD7ONJQ0MEnzkyOJdbGg2waekX9_L0VRoCd0INko-NLFoZ4m3RBzg0T4szmWz1FL86uUHVHFIM0roRWgbYNtl1cw5iDBDU7gIG54xp0N5e1QkVB348oqjWBpLh_mLdgRUq2V4bL5vLM2_PDatFfNYHtbJDZe58Ah9vQRHm/s1280/photo_2025-12-26_10-24-41.jpg

យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ នេះ សារព័ត៌មានអន្តរជាតិនានាបានយកប្រធានបទដែលយោធាថៃវាយកម្ទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជាអំឡុងពេលខ្លួនបានធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ជាប្រធានបទសំខាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4min2ShOz-gQBuh-r-qhsajc8ECbXMjNgeH5oaa9HwkH7kKvfjmtuKRW80-gZIXv19ai9DOUemKfONtzqi8I7woK2nPaVuHjD6Fs1JaTM-76HMuLj2KBCQxAeB1foOe8wla2VkGwq_McY49ObF7hGl29A8YfhHPFpHPncDsgB_qlm74gcomxL9UabMHNQ/s1280/photo_2025-12-26_10-24-40.jpg

ទន្ទឹមនឹងនោះសារព័ត៌មានផ្សេងៗទៀត ថែមទាំងបានសរសេរពីការមិនគោរពរបស់ថៃចំពោះសាសនា និងការប្រមា.ថទីសក្ការដែលជាជំនឿរបស់អ្នកដទៃផងដែរ។ បន្ថែមលើនោះ សារព័ត៌មាន The Straits Times បានសរសេរថា បើយោងតាមផែនទី google បានបង្ហាញថាទីតាំងរូបសំណាកនេះនៅចម្ងាយប្រមាណ ៤០០ម៉ែត្រពីព្រំដែនថៃ ពោលគឺជាទីតាំងនៅក្នុងទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtLcwRnYdNX63RaJICPYNB5_AVy_VeOEuxNnb29gxrI3f91hVysKM1REFQmPhqJpXAB_RwK2s6oRQh9DUwxzwVppn6AzaQOv04iDYCVmLxhfFKBtllX3hUP2K-yMIyt6Um58VIh9v_DiVnHlZ3XPh1epZ_LiTK08cA4xd6Gib93j3O3i_w9jNGZYaUIihg/s1200/photo_2025-12-26_10-24-37.jpg

ជាមួយគ្នានេះ ប្រទេសឥណ្ឌាដែលមានទាំងរដ្ឋាភិបាល និងប្រជាជន ក៏បាននាំគ្នាធ្វើការថ្កោលទោសចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅព្រំដែនកម្ពុជាថៃ។ ឥឡូវនេះ មនុស្សជាច្រើននៅប្រទេសឥណ្ឌា កំពុងពហិការមិនទៅលេងថៃទៀត ដោយលើកឡើងថា «ពួកគេមិនចង់ ចំណាយលុយទៅលេងនៅក្នុងប្រទេសដែលមិនឲ្យតម្លៃវប្បធម៌ និង សាសនារបស់ខ្លួននោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVjbwrlJn2C4iY0fCyiZCL_8vL6h-BFq2m-D79TSdtZ8l5LYBIyat8wqW-SFaeENqf_KTQL1CTk-bKGhun6P8Ep8M6Ycx7ZLTmkhmVSCjELbVqk2QQ8Z9SVczYa4b7dyAx_rg50flJECCnb5vE96br0l-43Gf__1i6KxwYXAEUI6rdX_wKgJJWRY0Fmz0H/s1080/photo_2025-12-26_10-24-38.jpg

គួរជម្រាបថា ប្រជាជនឥណ្ឌាប្រមាណជាង ១.១៧ពាន់លាននាក់ ឬស្មើនឹង៨០%នៃប្រជាជនសរុប គឺជាអ្នកប្រតិបត្តិសាសនាហិណ្ឌូ ហើយពួកគេមានការគោរពប្រណិបតន៍យ៉ាងខ្លាំង ដូចនេះមិនមែនជារឿងតូចតាចឡើយចំពោះការបំផ្លិចបំផ្លា.ញរូបសំណាក ឬទីសក្ការៈដែលជានិមិត្តសញ្ញានៃសាសនាហិណ្ឌូរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvlda0cKw_8Lv03kVqWLlHMdppYPjBWnPs3vF-hH3Zy0jPYsRT9t18_NPn3iXNnMXmHJBRWTGQZHRZRMahKEW47b1PHTEiGBxraHXBBFjOgNRlQZhDtkZxzU1pvHYLFRcpr3Z9pOap_LuFeGD5RuVvy5vezAZbtI-8HLN0h3bXHCGjYCpQJQjBMvGac5YE/s1080/photo_2025-12-26_10-24-47.jpg

បញ្ហាលើកនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសថៃកាន់តែធ្លាក់ចុះមួយកម្រិតទៀត ព្រោះមិនត្រឹមតែត្រូវបានអន្តរជាតិមើលមកឃើញថាជាប្រទេសឈ្លានពាន បង្កសង្រ្គា.មជាមួយកម្ពុជាមុនប៉ុណ្ណោះទេ ឥឡូវនេះថែមទាំងជាប់ជាប្រទេសទមិឡឥសាសនា និងមានមេដឹកនាំជម្លើយបើកដៃឲ្យយោធាធ្វើសកម្មភាពស្រេចតែចិត្តទៀត ហើយបើទោះបីជាថៃព្យាយាមយកបញ្ហាទាមទារទឹកដីបកស្រាយលាងខ្លួនយ៉ាងណាក៏គ្មានប្រយោជន៍ដែរនៅពេលនេះ ព្រោះទង្វើរបស់ពួកគេដែលបានប្រព្រឹត្តគឺលើសពីដែនកំណត់នៃជម្លោះព្រំដែនទៅហើយ៕