តាំងពីបើកការវាយប្រ.ហារកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រៅពីវាយប្រ.ហារតាមផ្លូវគោក និងផ្លូវទឹក កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កឈ្លានពា.នចូលដែនអធិបតេយ្យកម្ពុជាតាមទំនើងចិត្តយ៉ាងសា.ហាវព្រៃ.ផ្សៃបំផុត ។ ការទម្លាក់គ្រាប់បែ.កនេះមិនរើសគោលដៅឡើយ ដើម្បីបំផ្លិ.ចបំផ្លា.ញស្ពាន ផ្លូវ សាលារៀន វត្តអារ៉ាម និងតំបន់ជនស៊ីវិលកម្ពុជា ក្រោមលេសកំទេ.ចទីតាំង Scammer ។
.png)
សារព័ត៌មាន KBN News សូមចែករំលែកវិធីការពារខ្លួន ចំនួន៥ចំណុច នៅពេលមានយន្តហោះថៃទម្លាក់គ្រាប់បែក ដោយសារមើលឃើញថា កងទ័ពថៃបានទម្លាក់គ្រាប់បែកបំពា.នចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាជារៀងរាល់ថ្ងៃ ដោយដកស្រង់តាមគណនីមួយក្នុង Instagram ឈ្មោះ «ek.ravy.583» រួមមាន ៖
១-រកជម្រកភ្លាម ៖ ចូលទៅក្នុងអគារដែលរឹងមាំ (គឺជាន់ក្រោម ឬបន្ទប់ក្រោមដី) ចៀសវាងកញ្ចក់ បង្អួច និងទ្វារ ប្រសិនបើនៅក្រៅ ត្រូវស្វែងរករន្ធដី ឬជ្រោះទាប
២-ដេកចុះ និងការពារក្បាល ៖ ដេកផ្ទាល់ដី មុខចុះក្រោម ហើយប្រើដៃ កាបូប ឬអ្វីដែលមាន ដើម្បីគ្របក្បាលនិងក ព្រមទាំងបើកមាត់បន្តិចជួយកាត់បន្ថយសម្ពាធ
៣-កុំឈរមើល ឬថតវីដេអូ ៖ កុំឈរ ឬរត់នៅទីទួលាយ ពីព្រោះសំណល់គ្រាប់បែកអាចធ្លាក់បន្ទាប់
៤-បន្ទាប់ពីការផ្ទុះ ៖ រង់ចាំមួយភ្លែតមុនពេលចាកចេញ ប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ និងជួយអ្នករងរបួស ប្រសិនបើអាចធ្វើបានដោយសុវត្ថិភាព
៥-តាមដានព័ត៌មានផ្លូវការ ៖ ស្តាប់វិទ្យុ ឬសារពីអាជ្ញាធរអនុវត្តតាមសេចក្តីណែនាំជម្លៀស ។
គួរបញ្ជាក់ថា ក្រៅពីប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារកម្ពុជា កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅហួសបន្ទាត់ក្រហម ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាបន្ថែមទៀត ។ សកម្មភាពនេះជាការវាយប្រហារយ៉ាងកំរោល ដោយមិនរើសគោលដៅរបស់កងទ័ពថៃ និងជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
ការវាយប្រហារមិនរើសគោលដៅមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ។ ហេតុនេះ ថៃត្រូវតែទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលកម្ពុជា ។ 
កម្ពុជាសូមអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ រួមទាំងមហាអំណាចអាមេរិក មហាអំណាចចិន ជួយចាត់វិធានការជាបន្ទាន់ ឬដាក់សម្ពាធថៃឱ្យបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងសាហាវនេះ ជាពិសេស ដាក់ទោសថៃដែលប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកតាមបណ្តាខេត្តរបស់កម្ពុជាតាមទំនើងចិត្ត ៕










