ខណៈដែលយោធាថៃបង្កើនការវា.យប្រហារកាន់តែខ្លាំងក្លា និងរំលោ.ភចូលជ្រៅមកក្នុងទឹកដីកម្ពុជា ក្ដីបារម្ភរបស់សាធារណជនក៏ចេះតែកើតមានឡើងជាបន្តបន្ទាប់ខ្លាចក្រែងថា កម្ពុជាអាចនឹងគ្មានជម្រើសក្រៅពីសុំថៃចរចានិងចុះចា.ញ់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ បើតាមការវិភាគរបស់អ្នកជំនាញ គឺសង្រ្គា.មលើកនេះ កម្ពុជានឹងមិនអាចចា.ញ់ ហើយថៃមិនអាចឈ្នះនោះទេ ព្រោះកម្ពុជានៅតែក្នុងផ្ទះរបស់ខ្លួនឯងការពារទឹកដី ខុសពីថៃដែលជាអ្នកឈ្លានពានព្យាយាមវា.យសម្រុកចូល។
បើយោងតាមប្រសាសន៍របស់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីបទវិភាគរបស់លោកនៅថ្ងៃពុធ ទី២៤ ខែធ្នូនេះថា ១៨ថ្ងៃក្រោយមក, ១៨ថ្ងៃក្រោយពីផ្តើមវា.យលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង, តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ, រួចហើយបាក់ទ័ព, នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។

យ៉ាងណាលោកតាន់ ហ្សង់ហ្វ្រង់ស័រ បន្តថា៖ ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លា.ប់… យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី ៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម, ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។.jpg)
ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និង ដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា៖ ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូច។ ដូច្នេះថៃត្រូវបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជាជាបន្ទាន់៕.jpg)










