ទ្រាំមិនបាននឹងទង្វើដ៏អសីលធម៌របស់យោធាថៃ លោក Vijayasai Reddy V ជាអតីតសមាជិកសភាឥណ្ឌាបានបង្ហោះសាររិះគ.ន់ចំៗ ជុំវិញយកគ្រឿងចក្រមកឈូសឆាយ និងវា.យកម្ទេចរូបសំណាកអាទិទេពហិណ្ឌូដ៏ធំមួយនៅលើទឹកដីកម្ពុជាថា គឺជារឿងដែលមិនអាចទទួលយកបានឡើយ បើទោះជាថៃអះអាងថាវារឿងជម្លោះព្រំដែនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1vA88hazwGo5bwNMaoph4NyPpvZljsfjdTG4KhWrDT_tnE6w12HAOtXLF90HQlPXGxt0wK2uI1K5aAM9nsUFgedLkAn3EOqNs4ZiIUpSYpKHk632KW7GHe2HtULySz_0SFNNclHzcIeRFDfVqKFQCIX_GDWbEOt0ulcQiv4PpJi7jK5YtYpFwQSTW9N9B/s480/photo_2025-12-24_14-29-26.jpg

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភ្ជាប់មកជាមួយរូបភាពទាហានថៃកំពុងយកគ្រឿងចក្រមកផ្ដួលរំលំរូបសំណាកធំមួយលើទឹកដីកម្ពុជា លោក Vijayasai Reddy V បានសរសេថា ការបំផ្លា.ញរូបសំណាកអាទិទេពសាសនាហិណ្ឌូក្រោមលេសនៃជម្លោះព្រំដែន គឺមិនអាចទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE9N01dGNKpg7bcz8g2n4TjlPfhCwE0o9EOn2tXayaZuCaABiLTtusjwafZxUESNYJf27ePxc4qo8ngSjQTBl8BCcz9VMKpDo9J3M2kcYyQ1c0bBLYvEzXiH6cygma9VARXvRNxAS7lWxBbggCAfAr8swlman_34woH6xK7ufWnCw32cINnhEDpjTbanc8/s1280/photo_2025-12-24_14-29-16%20(2).jpg

លោក Vijayasai បានបន្ថែមទៀតថា បើទោះជាកម្ពុជាបានដាក់ឬអត់ក៏ដោយ ប៉ុន្តែការវាយប្រហារលើជំនឿ និងទីតាំងបេតិកភណ្ឌបានបង្ហាញពីភាពមិនចេះអត់ឱន និងការប្រមា.ថជាខ្លាំង។ មួយវិញទៀត ទាំងប្រទេសថៃ និងកម្ពុជា គឺសុទ្ធតែជាប្រទេសកាន់សាសនាព្រះពុទ្ធ ប៉ុន្តែក្នុងការកត់ត្រារបស់ប្រវត្តិសាស្រ្ត នៅតែបង្ហាញពីការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀតលើវត្តអារាមនិងរូបសំណាក់ហិណ្ឌូ និងមានការប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូនេះជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9nBD3fltZ_76j1VLvXt9tnolylRYlX74XNI0TYevZGu6hkEl3_tVRta71Qu1mqqKDXazs0A27mg00APJIL0EaLI5IuCqt2OGO-_x81U4m8VrYGsOJonRfVq3-ORWjZJ_cPSca6-5XmUtBw3QK5K7doq8yZMgaEalFnV7jj82k0kYjcIRX4D5ZN2BkQ7TQ/s900/photo_2025-12-24_14-29-26%20(2).jpg

អតីតសមាជិកសភាឥណ្ឌារូបនេះបានចាត់ទុកថា ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងនិមិត្តសញ្ញា និងទីសក្ការៈបូជា មិនអាចរាប់បញ្ចូលជាហេតុផល មិនអាចលើកលែងទោស និងមិនអាចលុបលាងដោយហេតុណាមួយបាននោះទេ។ ទន្ទឹមនឹងនោះលោក Vijayasai បានសង្កត់ធ្ងន់ថា គ្មានសាសនាណាបញ្ជាក់ពី«សន្តិភាព»របស់ខ្លួន តាមរយៈការបំផ្លាញចូលនូវជំនឿរបស់អ្នកដទៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_veAYzZPrazQ2IfKaGhpwVPBJ36ExY-f3gUey6-oo9uwhgOINdKEdRc6HudaHPBYC10HJMIm4GcLndM6sKNE0qtGmczgtk3PkrtwJ9YlCM183TyMJM8TA5MlbKNSCu0ZSjN5hflyEyNHEyIVitADHR2CbgURqN0CEc7bilwbi3SdEN81zjh3AjQieeMeo/s590/photo_2025-12-24_14-29-16.jpg

តាមអ្វីដែលលោក Vijayasai បានលើកឡើង ទង្វើរបស់យោធាថៃនៅពេលនេះ មិនមែនជាការធ្វើសង្រ្គា.មដើម្បីការពារទឹកដី ឬអាចចាត់ទុកបានថាជាប្រទេសមួយដែលត្រូវការសន្តិភាពបានទេ ដោយបើតាមអ្វីដែលលោកបានមើលឃើញ គឺការបំផ្លា.ញរូបសំណាកឬកន្លែងដែលជាទីសក្ការៈរបស់អ្នកដទៃក្រោមលេសការពារអធិបតេយ្យ ពុំមែនជាអ្វីដែលមនុស្សមានសាសនា ឬមានការគិតពិចារណាគួរធ្វើឡើយ៕