បន្ទាប់ពីត្រូវបានលោកត្រាំ បកអាក្រា.តស្បែកមុខជាសាធារណថា ប្រទេសថៃជាអ្នកចាប់ផ្ដើមសង្រ្គា.មជាមួយកម្ពុជាមុន នៅមុននេះបន្តិចនាយករដ្ឋមន្រ្តីទីងមោងរបស់ថៃ បានចេញមកបញ្ជាក់ថា វាត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះ គ្មានអ្វីត្រូវខ្វល់នោះទេ ព្រោះមកទល់នឹងពេលនេះ គ្មានប្រទេសណាហ៊ានចេញមុខអះអាងឲ្យច្បាស់ថាខ្លួនកាន់ជើងថៃ ឬកម្ពុជាឡើយ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។.jpg)
ថ្លែងនៅក្រោយការបញ្ចប់នៃកិច្ចប្រជុំគណរដ្ឋមន្ត្រីថៃនៅរសៀលថ្ងៃទី២៣ ខែធ្នូនេះ លោក អានុទីន ឆាន់វីរគុល បាននិយាយយ៉ាងមានជំនឿចិត្តថា ប្រទេសថៃមិនដែលឈ្លានពាននរណាឡើយ បើទោះជាមានការចោទប្រកាន់ថា ប្រទេសថៃថាបើកការវាយប្រហារមុនក៏ដោយ។.jpg)
លោកបន្តថា វាគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ ព្រោះគ្រប់ប្រទេសដែលបានចូលរួមក្នុងការពិភាក្សា បានបញ្ជាក់រួចមកហើយថា ពួកគេឈរនៅកណ្ដាល ហើយក៏មិនបានឃើញប្រទេសណាមួយចូលរួមខាងណាមួយឡើយ។ ជាមួយគ្នានោះលោក អានុទីន បានបន្ថែមថា នេះជាបញ្ហាដែលត្រូវតែដោះស្រាយរវាងតែប្រទេសថៃ និងកម្ពុជាប៉ុណ្ណោះ។
ចំពោះការលើកឡើងថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានធ្វើការកត់សម្គាល់ថា ប្រទេសថៃថាបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាមុននោះ អានុទីន ផ្ដល់ការធានាទៅកាន់អ្នកសម្ភាសន៍ថា ការពិតត្រូវបានគេដឹងយ៉ាងច្បាស់រួចហើយ ហើយគ្មានមូលហេតុអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ប្រទេសថៃគឺជាភាគីដែលត្រូវបានគេឈ្លានពាន និងវាយប្រហារជាមុន ដូច្នេះអ្វីដែលប្រទេសថៃបានធ្វើគឺសងសឹកដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
ពាក្យសម្ដីរបស់អានុទីនដូចខាងលើនេះ ត្រូវបានគេមើលឃើញថា គឺជាការព្យាយាមលាក់បាំងភាពអាម៉ាសរបស់ខ្លួន ដែលកន្លងមកធ្លាប់តែប្រកាសក្ដែងៗថាខ្លួនជាជនរងគ្រោះ ប៉ុន្តែថ្ងៃនេះស្រាប់តែត្រូវបានអាមេរិកបន្លះស្បែកមុខថា ថៃគឺជាចចកពាក់ស្បែកចៀមទៅវិញ។.jpg)
ទោះជានាយករដ្ឋមន្រ្តីថៃបង្ហាញកាយវិការថាខ្លួនមិនខ្វល់នឹងសម្ដីរបស់លោកត្រាំក៏ពិតមែនក្ដី ប៉ុន្តែអ្នកនយោបាយថៃនៅតែមានការព្រួយបារម្ភចំពោះមុខមាត់ថៃនៅលើឆាកអន្តរជាតិជានិច្ច ដ្បិតលោក ដូណាល់ត្រាំ គឺជាមេដឹកនាំរបស់ប្រទេសមហាអំណាច ដូច្នេះត្រឹមតែពាក្យសម្ដីរបស់គាត់ ក៏មានឥទ្ធិពលអាចបំផ្លា.ញកេរ្តិ៍ឈ្មោះប្រទេសមួយបានផងដែរ៕










