ប្រទេសវៀតណាម បានបើកសម្ពោធជាផ្លូវការនូវគម្រោង Olympic Sports City ដែលជាអគារពហុកីឡដ្ឋាន និងទីក្រុងដ៏ធំសម្បើមមួយនៅលើពិភពលោក។
គម្រោងនេះ គ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ៣៨ ពាន់លានដុល្លារអាមេរិក គ្របដណ្តប់លើផ្ទៃដី ៩១៧១ ហិកតា ដែលមានទាំងមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវថែមទៀតផងដែរ។.png)
ចំណុចសំខាន់នៃគម្រោងOlympic Sports City គឺពហុកីឡដ្ឋាន Trong Dong ដែលលាតសន្ធឹងលើផ្ទៃដី៧៣ ហិកតា និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ១៣៥ ០០០នាក់។.png)
បច្ចុបន្នកីឡដ្ឋាន ធំជាងគេរបស់វៀតណាគឺ ពហុកីឡដ្ឋានជាតិ Dinh ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា៤មុឺននាក់តែប៉ុណ្ណោះ។
ក្រោយសាងសង់រួច ពហុកីឡដ្ឋាន Trong Dong នឹងក្លាយជា ពហុកីឡដ្ឋានធំជាងគេបំផុតទី២លើពិភពលោក បន្ទាប់ពីពហុកីឡដ្ឋាន Rungrado របស់ប្រទសកូរ៉េខាងជើង ដែលផ្ទុកអ្នកទស្សនាបាន១៥មុឺននាក់៕










