ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចោ.ទប្រកាន់កម្ពុជាដោយឥតអៀនខ្មាស និងទាំងគ្មានភស្តុតាងថា បានបញ្ជាដ្រូនឲ្យហោះចូលទៅជិតស្ថានីយ៍ខួងអណ្តូងប្រេងរបស់ថៃ ដែលស្ថិតក្នុងដែនសមុទ្រថៃ។ ការចោ.ទប្រកាន់នេះ ធ្វើឡើងក្រោយពេលថៃខ្លួនឯងបានបញ្ជូនដ្រូនស៊ើបការណ៍ចូលដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់ ប៉ុន្តែបានធ្លាក់ឆេះនៅពេលកម្ពុជាបានប្រទះឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFGNoOdvMXUmxagazrRR6uHFJA_AB2yAYzExuZKo3Bi_z0mTWYtbJLU1rI_pV8LsiPUJM8-UA4P6vhnKV5-swaD7NKgmb2Dbdi0lRKJdg4_4V9SS90JajKS3fmuiEnkJXxGchRzabz4S9CQmiclwhCZYv1_jp2qfO0uVfh0wko-R1hj1QHF8fdbnfQCTw/s800/photo_2025-12-19_14-21-56%20(5).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard របស់ថៃ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុល ណាក់ផានិច បានថ្លែងពីក្តីបារម្ភទាក់ទងនឹងរបាយការណ៍របស់កងទ័ពជើងទឹកភូមិន្ទថៃ ថាបានឃើញដ្រូនរបស់កម្ពុជាមួយគ្រឿង ហោះឆ្វែលស្ថានីយ៍ខួងប្រេងមួយកន្លែងនៅក្នុងឈូងសមុទ្រថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUqTElI1-cxb5owqVbIZs_wj4GNWsn4Yuf_ylN21Gcy10-sygXQz_bbGxUbY_8S0Ue-l9c5WqBQpfyNUzthTA20KDk57y89wUKFAstz_wG9hf8oNWK7o4zuJfFhu7W-1phfxxriBACVj4DcfXdm5WimKoTZ5X7O7n4vsLnQTp8bxdKGKY-48q3SNHMvj13/s750/photo_2025-12-19_14-21-56.jpg

រដ្ឋមន្រ្តីរូបនេះបានបន្តចោ.ទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថា នេះអាចជាការប៉ុនប៉ងបំផ្លាញដោយកម្ពុជា ដើម្បីសងសឹកចំពោះការរឹតបន្តឹងការដឹកជញ្ជូនប្រេង និងសម្ភារៈយោធារបស់ថៃចូលទៅក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcc4jXrX1NJN980rM52nyo1eHC2qrlkDexOEnLsyijEcpCNfmc7X7XCjGKbZ3bgYxTS57bk9LtIU1ClDKRmYnx3bndde44s-v0gqy5-dg9Wgxarg69m1YhCzTGFS9YEUqMDFZJTLGF4u6aJRwVWmzVUreP2_vzOlu6EYJop96_8fOD4FYzYCiRaTEd8I2l/s834/photo_2025-12-19_14-21-56%20(2).jpg
លោក ណាត់ថាផុល បានបន្ថែមថា៖ «យ៉ាងណាក៏ដោយ រឿងដ្រូននេះ កំពុងឋិតក្នុងការពិចារណា និងមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ពេលនេះ លោកកំពុងដាក់ការស៊ើបអង្កេត ចាំបាច់បន្ថែមទៀតថា តើដ្រូននេះគឺជារបស់ភាគីកម្ពុជា ឬជារបស់នរណាឱ្យពិតប្រាកដ?»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rz_jPYTSjhhGzu77TZuRmQErJc1ftReTQqvqYL5zeEiHd1NIc3a410bCA8jNthrnX2Fb856RTBiPRyuJO1HU_dbnGWo_lGioaYC7n0TRmlg5fOc7Ayqbe-H61s6vVr2bMriYXB-zT7u9gL0KlPVjpXxw0MfOxTWCm3lTM7ccaFBg5meXOn0Wq1oMdCcu/s1280/photo_2025-12-19_14-21-56%20(3).jpg

    គួរជម្រាបថា ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិថៃដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដ្រូនស៊ើបការណ៍ខ្នាតធំរបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅក្នុងដែនអធិបតេយ្យកម្ពុជា ត្រង់ចំណុចក្រុងប៉ោយប៉ែត ក្នុងអំឡុងពេលប្រតិបត្តិហោះហើរយកការណ៍ពីកម្ពុជា កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែធ្នូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHYaNyM9hMj7w6xIZRUFwOQj86xndTa3SGDEgIJaSu5e5Y8Pzy7ob13l6b6trdSZ4B9c32Q5Zz2HCJRQhgsxGuvcKu9aayFl7BzeiCqJeTzUSVef-hOYet_1JaRvKTU-qRIr2IsH0MwSTIxSdy-HsJo6SfPGEAulqTPDB4pfU6BYbB6DxHXp3O-NkcVSAg/s800/photo_2025-12-19_14-21-56%20(4).jpg