កាលពីមួយរយៈមុនអ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងរវាង ទីនីន និង គង់ ស្រីមុំ រហូតការ live កាលពីឆ្នាំផ្ទុះកក្រើក២០២២ ឡើងវិញ។ ទោះយ៉ាងណា ជម្លោះ ការអន់ចិត្តខឹងសម្បារទាំងប៉ុន្មានត្រូវបានបញ្ចប់បន្ទាប់ពីអ្នកទាំងពីរជានានិងសាមគ្គីគ្នាវិញខណៈ ទីនីន បានបញ្ជាក់ច្បាស់ៗថាពុំមែនជាការសម្តែងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxU0v9iiA5BsBi9xmsZxSBRt3zpV48fN7XihvGHx1OZFAhcSmb49cmk5Cs6DooxsTseBpAIdrrdDogPtVGeZGNyO361JGYuPgLyEA4BnTgummjRR2DIAvEw48RUL6GJ_thZKG7fo-SAF_LwCB1pTNlXz9KACITvE0-tK8dHK6tlVqAI3tR0AW5a5QcwZe/s2048/image_2025-12-19_09-00-36.png
ក្នុងពេលដែលថៃឈ្លានពានបង្កសង្គ្រាមពលរដ្ឋមានការសាមគ្គីគ្នាយ៉ាងខ្លាំង ហើយអ្នកដែលធ្លាប់មានទំនាស់ជាមួយគ្នាមួយចំនួនក៏សម្រេចចិត្តវិលមកផ្សះផ្សាគ្នាដើម្បីកុំឱ្យសត្រូវមើលងាយ។ កាលពីវគ្គមុន ប៉ីប៉ី ឌី គឺបានជានាជាមួយនឹង ទីនីន ខណៈពេលនេះ គង់ ស្រីមុំ និង ទីនីន ក៏វិលមកផ្សះផ្សាគ្នាបញ្ចប់ជម្លោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh-eld05NovgRv8HKCZujIKe6KechRNpSr75AsXlyEQNdxsRocxt5ZV9PdCOX_awGmodgSJg9yo8p3rRBk2aLojCJQXmKoqR6oQmdYQoRIkgPslmd2_Eed47sokZcKW3H8t3QtoI5C5Tl6aGr2JbuacT49TheeEYQRBMYxFx-PkmZ5WAql5My8iNs6TOM/s2048/image_2025-12-19_09-00-28.png

កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ទីនីន បានបង្ហោះរូបមួយសន្លឹកជាមួយនឹង គង់ ចាន់ស្រីមុំ ដោយបានសរសេរថា «This war bring people together បងមុំយកជំនួយមកទម្លាក់ខាង TyninShop»។ ចំណែកឯ គង់ ស្រីមុំ បានបង្ហោះរូបភាពដោយភ្ជាប់មកជាមួយពាក្យពេចន៍ថា «គ្រប់យ៉ាងត្រូវបានបញ្ចប់ដោយសន្តិភាព ខ្មែរស្រលាញ់ខ្មែរ ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ ញាតិច្រើនប្រសើរជាងសត្រូវ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7MmW3I4MhrS_agq5ZRr9CB65Uio7RwR4mV7SihlD9Nb0Iss0c7SmhegV1DVGAmm2yvGAj0j9pLxi08CoqCX-JXCxmG6-HcwHnTWVFv8JouE0BGVKaFHENS-Cl1eqztyMcFf78JC-GR8ykkPaW9Wl5DBU9NXV4qJV5Kfu0veKeLzpVGEvSQPHXRcP9bLc/s1836/image_2025-12-19_09-00-28%20(2).png
ទោះយ៉ាងណា បន្ទាប់ពីមានជម្លោះក្តៅគគុកផ្អើលបណ្តាញសង្គមស្រាប់តែសម្រេចចិត្តវិលមកជានាគ្នាវិញអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា សកម្មភាពរបស់ ទីនីន និង គង់ ស្រីមុំ គឺក្លែងក្លាយធ្វើជាត្រូវគ្នាប៉ុណ្ណោះ។ ពាក្យសម្តីចោទប្រកាន់នេះ ទីនីន បានច្រានចោលដោយបញ្ជាក់ថានាងមិនបានញញឹមក្លែងក្លាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq7unf3Heo9asLqjcs1gJj_crAfo2jKkSSz6-d3h0NVum0a3G124wplKKSPq8hhxmbft5-b4KuboQIzUofr-IyVqzkCaSWVEXp17u-M2HljOJTSFhXcYldLt__tlAui-hfrl6-n2mzSKBgMt5zG58gfP5tLX8809cYJdKRQR2sQGnqoty-Q9A6UKsiNG72/s2048/image_2025-12-19_09-00-32.png

ទីនីន បានបង្ហោះសំណេរថា «ឈប់និយាយពាក្យលេងសើច Fake to Fake បានអត់? មនុស្សខ្ញុំអត់ចេះសម្តែងទេ បើបើកចិត្តទទួលយកបានខ្ញុំបើកចិត្ត។ បើអត់ទេខ្ញុំក៏អត់ចេះញញឹមសម្តែងដែរ .! ខ្ញុំសប្បាយចិត្ត ចង់ទម្លាក់ចោលរឿងមិនល្អ ចង់មានក្តីសុខ មានញាតិមិត្តរាប់អានធម្មតា។ ខ្ញុំមិនមែនពួកសៀម ដើរសន្សំរឿងក្តៅក្រហាយដាក់ខ្លួនទេ »។ ការបង្ហោះនេះ គង់ ចាន់ស្រីមុំ បានចូលខម្មិនដែរថា «ត្រូវណាស់អូនកុំខ្វល់ច្រើនអី ត្រូវសន្សំញាតិប្រសើរជាងសន្សំសត្រូវ»។ គួរឱ្យដឹងថា ការជានាគ្នារវាង ទីនីន និង គង់ ចាន់ស្រីមុំ គឺមានការជួយជ្រោមជ្រែងពីលោកថង៕