អុញនោះ លោកនាយករដ្ឋមន្ត្រីថៃភ័យខ្លាចការពិតនឹងត្រូវបានបង្ហាញហើយ ការពិតនេះនឹងធ្វើឱ្យប្រទេសថៃទាំងមូលខ្មាស់អន្តរជាតិ ខ្មាស់ជាតិថៃខ្លួនឯង ដែលមានមេដឹកនាំចូលចិត្តកុហក ក៏ព្រោះតែការកុហក ល្មោភសង្គ្រា.ម ចង់កាន់អំណាចបន្តទៀត បានប្រើប្រាស់សង្គ្រា.មទាមទារយកល្បី មិនស្តាយជីវិតជនស្លូតត្រង់នៅតាមសមរភូមិ ។

ជាការអះអាងឆ្លើយតបនឹងប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim, ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅថ្មីៗនេះ ដោយភាគីទាំងអស់បានឯកភាពយករូបភាពផ្កាយរណបដែលបានថតអំឡុងពេល និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ។ វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ ហើយកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការ គឺលើកលែងតែថៃដែលមិនគាំទ្រ ថែមទាំងបាននិយាយថា អន្តរជាតិគ្មានសិទ្ធិយករូបភាពតាមរយៈផ្កាយរណប មកបង្ហាញផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់កងទ័ពថៃឡើយ ។ សំណួរសួរថា តើថៃខ្លាចអ្វី បើមាស មិនគួរខ្លាចភ្លើងឡើយ?

មេដឹកនាំថៃបានចោទប្រកាន់កម្ពុជាបា.ញ់មុនបណ្តាលឱ្យផ្ទុះសង្គ្រាមជាថ្មី រីឯថៃប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ និងពលរដ្ឋ ទាំងដែលការពិត ភាគីថៃបា.ញ់ប្រ.ហារមុនមកលើកម្ពុជា ថែមទាំងប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ យន្តហោះទម្លាក់គ្រាប់បែ.ក បំផ្លិចបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងច្រើន ។ ការវាយប្រ.ហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ មិនមែនការពារខ្លួនដូចមេដឹកនាំថៃនិយាយទេ គឺជាសង្គ្រា.មឈ្លានពា.នទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ពីព្រោះពេលប្រធានអាស៊ានកំណត់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃបើកផ្កាយរណបមើលថាតើភាគីណាបា.ញ់មុន ក្នុងកិច្ចប្រជុំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បែរជាថៃសុំពន្យារពេល ។

គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១២ថ្ងៃហើយដែលកងទ័ពថៃបានបើកការវាយប្រ.ហារឈ្លានពា.នមកលើដែនអធិបតេយ្យកម្ពុជា ខណៈវីរកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួនតបតវិញដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋ ។ សង្គ្រា.មលើកទី២បង្កឡើងដោយកងទ័ពថៃបានអូសបន្លាយពេលយូរជាងសង្គ្រាមលើកទី១កាលពីខែកក្កដា ហើយសង្គ្រា.មលើកនេះមានការជួយសម្របសម្រួលជាថ្មីពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលការសម្របសម្រួល និងរិះគ.ន់ការបង្ហាញរូបភាពភស្តុតាងពីផ្កាយរណប ពីព្រោះខ្លាចពិភពលោកដឹងការពិតថា កងទ័ពថៃបា.ញ់មុន ។

សង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃដ៏គឃ្លើនដែលកំពុងបន្តកើតឡើងឥតឈប់ឈរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់តំបន់ និងសកល ។ សង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ មិនមែនជាសង្គ្រាមព្រំដែនទេ ប៉ុន្តែជាការឈ្លានពានទឹកដីកម្ពុជា ដោយការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ។

ប្រធានអាស៊ានបានកំណត់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ គឺជាថ្ងៃបើកផ្កាយរណបមើលថា តើភាគីណាបាញ់មុនក្នុងកិច្ចប្រជុំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប៉ុន្តែត្រូវភាគីថៃសុំពន្យារពេលកិច្ចប្រជុំ ពីព្រោះខ្លាចពិភពលោកដឹងការពិតថា កងទ័ពថៃបា.ញ់មុន ហើយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin ថា គ្មានអ្នកណាមានសិទ្ធិបើករូបភាពភស្តុតាងពីផ្កាយរណបទម្លាក់កំហុសមកលើកងទ័ពថៃទេ ។ នេះជាភាពរឹងរូសរបស់លោក Anutin ហើយសង្គ្រាមនេះ បើមហាអំណាចនានាមិនលូកដៃ, អង្គការសហប្រជាជាតិ និងអាស៊ានមិនបញ្ចប់ទេ ថៃនៅតែរករឿងបង្កជម្លោះបន្តចោទប្រកាន់កម្ពុជាគ្មានថ្ងៃបញ្ចប់ ។

ពេលផ្តល់សម្ភាសន៍ក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងមក លោក Anutin បដិសេធមិនគាំទ្រការបង្ហាញរូបភាពភស្តុតាងពីផ្កាយរណបរបស់ប្រទេសណាទាំងអស់ និងនិយាយកុហកថា កងទ័ពថៃមិនបានបាញ់មុន មិនបានឈ្លានពាន និងបង្កហេតុឡើយ តើមានសិទ្ធិអ្វីចង់យកផ្កាយរណបអាមេរិកមកបង្ហាញប្រតិបត្តិការរបស់កងទ័ពថៃ ។ លោកថែមទាំងចោទប្រកាន់កម្ពុជាបង្កសង្គ្រាមមុនទៅវិញ ទាំងដែលការពិត សង្គ្រាមនេះបង្កឡើងដោយរដ្ឋាភិបាលថៃរៀបចំផែនការជាមុនជាមួយកងទ័ពដើម្បីទទួលផលប្រយោជន៍នយោបាយ រកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី១១ ខែធ្នូ និងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី១២ ខែធ្នូ ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ។ សម្តេចបញ្ជាក់ថា ចំពោះហេតុការណ៍បាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធជាថ្មីរវាងប្រទេសទាំងពីរ កងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មាន ដូចជា ៖ រូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ។ វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ កម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការ ។

គួរបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ កងទ័ពថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជានៅយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ ដោយការបាញ់ផ្សែងពុល ។ កងកម្លាំងកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ៕