ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ទឹកជំនន់ចាប់ផ្តើមវាយប្រ.ហារស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ ម្តងទៀតហើយ ដែលធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំងនាំគ្នាបង្ហោះរូបភាពទឹកលិចពេញបណ្តាញសង្គម ពីព្រោះពួកគេទើបតែរួចផុតពីគ្រោះថ្នា.ក់ដែលបង្កឡើងដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ ។ អាជ្ញាធរស្រុកហាតយៃបានប្រជុំបន្ទាន់ និងដាក់ទង់ជាតិពណ៌លឿងប្រកាសអាសន្នឱ្យពលរដ្ឋឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីទឹកជំនន់លើកមុនបានឆក់យកជីវិតពលរដ្ឋរហូតដល់ជាង១,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN9dmEQeKc7oL-fzyI9z62HqPqI2Gewtx0hPPf5cHTNWBCMlm1ieNnUtzTp-5556kvvYKM3i-1deFJCvDuisacDYyOkcfjrW3f0nCodd4AJTzfai520FRUf4gIAivSz3R-lXKbmXVCHYqRN5FdkfZSrFni0yacSiZmHcCDBq93UgOKcGtKaubBjGijWsg/s955/photo_2025-12-18_17-08-03.jpg

នៅថ្ងៃទី១៨ ខែធ្នូ ពលរដ្ឋស្រុកហាតយៃ និងស្រុកផ្សេងទៀតដែលនៅជាប់គ្នាក្នុងខេត្តសុងក្លា បារម្ភខ្លាំងដោយសារភ្លៀងធ្លាក់មិនឈប់ឈរតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃត្រង់ថ្ងៃទី១៨ ខែធ្នូន នៅមិនទាន់រាំង ដែលធ្វើឱ្យពលរដ្ឋ និងអាជ្ញាធរតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ អ្នកលេងបណ្តាញសង្គមបានបង្ហោះរូបភាពទឹកជំនន់ជាថ្មីនៅស្រុកហាតយៃ និងស្រុកផ្សេងៗយ៉ាងច្រើន ហើយមនុស្សភាគច្រើនបារម្ភខ្លាចមានទឹកជំនន់ធ្ងន់ធ្ងរកើតឡើងជាថ្មី ខណៈខ្លះទៀតថា ខ្លួនទើបតែលាងសម្អាតផ្ទះសម្បែងរួចរាល់ និងមិនទាន់ទទួលបានប្រាក់សំណងចំនួន៩,០០០បាត (ឬជាង២០០ដុល្លារ) ពីរដ្ឋាភិបាលនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5YQ11A-SS7y7XBiQJuc88jqw-LUA_Pty5VP04Yl04s52hz7eIDEGUxFaAaDciaRqpzacFLYHTs_7lkZsHnnFlBvrlCXGDJmr688yxfVyPy7aNNAEpPONrEghyCGXOvX4gCXQNlVOVWdqXLZmhPyoJ9Jt8_WUUdWdLFDyIXZOg-Jxol4t_POkAA3YuoBqv/s718/photo_2025-12-18_17-08-59.jpg
តាមការប្រកាសរបស់ឧតុនិយមភាគខាងត្បូង នៅថ្ងៃទី១៨ ខែធ្នូ គឺស្រុកមួយចំនួនរបស់ខេត្តសុងក្លា មានភ្លៀងធ្លាក់ រួមទាំងខេត្តប៉ាត់តានី យ៉ាឡា និងណារ៉ាធិវ៉ាត ព្រមទាំងមានខ្យល់មូសុងគ្របដណ្តប់លើឈូងសមុទ្រថៃភាគខាងត្បូង និងសមុទ្រអាន់តាម៉ាន់ ។ ហេតុនេះ ឧតុនិយមសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ ខ្យល់ព្យុះ ផ្គររន្ទះ រីឯពលរដ្ឋប្រកបរបរនេសាទ គួរតែនេសាទដោយការប្រយ័ត្ន និងចៀសវាងនេសាទពេលមេឃកំពុងភ្លៀង ខ្យល់កន្ត្រាក់ ឬផ្គររន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_SJl-lsaEGXlh9MLtk-aWn-5DINsroCAJ1CiO3qysbDiOp7U9BVar_apgYMzZOuVeGeOo_DAF3xkoPG3nM9NmSIhpagrNe5LWvbhUxwybMnfRzFJMb5K4StnPUpDR7lo8yJZdN8Ht0JPuoSNR3gTJ_gw5Hu3a16vPsYIjNSV6M7S2-7uFzjHb9KvnEDY/s1086/photo_2025-12-18_17-09-53.jpg

ចំណែកហ្វេសប៊ុករបស់ស្ថានីយវិទ្យុស្រុកហាតយៃ PSU Broadcast បានរាយការណ៍ពីស្ថានការណ៍ទឹកជំនន់ស្រុកហាតយៃ នាថ្ងៃទី១៨ ខែធ្នូ ថា ផ្លូវធ្វើដំណើរមួយចំនួន និងតំបន់ទំនាប ត្រូវបើកបររថយន្តដោយការប្រុងប្រយ័ត្ន ដោយសារប្រឡាយបង្ហូរទឹក ទី៦ មានទឹកហូរខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0k6rmZWbqtbsJVBoBCrRWw-7ZH0EAeJLj1baT3ybyK4sMmNoF5PKeEi_HRk6gCLC7YjVLwSdJUm7RrbQ1AuYOK3HrZDFC0az5KjpaKUboENMru-y5gYXwTbnrQKW6od69s-fQPlw5MWhiJaR2whtLqG98vreFnhbIXZ_uLCWaF82fCtwIdrf7WQoFUs41/s985/photo_2025-12-18_17-10-52%20(2).jpg

សាលាស្រុកហាតយៃបានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីពាក់ព័ន្ធដើម្បីត្រៀមចាត់វិធានការការពារគ្រោះថ្នាក់ដោយសារទឹកជំនន់ និងបង្កើនការជីកយកភក់ចេញពីប្រឡាយនានាកុំឱ្យរាំងស្ទះដល់ការបង្ហូរទឹក ព្រមទាំងប្រមែប្រមូលសំរាមដែលជាមូលហេតុស្ទះលូ ។ អាជ្ញាធរសំណូមពរឱ្យពលរដ្ឋត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងតាមដានព័ត៌មានពីសាលាស្រុកហាតយៃយ៉ាងដិតដល់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4K3QbV2lhemVK60RVBnwdykJKTja0jk21IdUF52axmLLWTLb96h4mygGpDLcF2pRmEDwwXHdh31vRqsdvglMcGMxns9fJS2W6vUvfza0Pr43GBNaBzIWiIJ88V0WmYjGLm3ACCd4nRT4U7bRiDRPtEf5fdDG-DZVGrxfKZxaGsgJt3q5wE6L_BB_wYRe0/s995/photo_2025-12-18_17-10-52%20(3).jpg

គួរបញ្ជាក់ថា កាលពីទឹកជំនន់វាយប្រហារស្រុកហាតយៃកន្លងមក ពលរដ្ឋថៃបានបន្ទោសមេដឹកនាំរបស់ខ្លួន លោក Anutin Charnvirakul ដែលអសមត្ថភាពក្នុងការជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ការជួយសង្គ្រោះយឺតយ៉ាវគ្រប់បែបយ៉ាវ មិនថាការចែកស្បៀងអាហារ ថ្នាំពេទ្យ និងបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ថែមទាំងលាក់បាំងព័ត៌មាន ។ រហូតមកដល់ពេលនេះ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកហាតយៃ ពុំទាន់ទទួលបានប្រាក់សំណងចំនួន៩,០០០បាតពីរដ្ឋាភិបាលនៅឡើយទេ ៕