ប្រធានាធិបតីរុស្សុី លោក Vladimir Putin បានសម្រេចដាក់ឱ្យប្រើប្រាស់មីសុីលប្រភេទថ្មីជំនាន់ចុងក្រោយគេបង្អស់ ដែលជាប្រភេទមីសុីលមានល្បឿនលឿនជាងសំលេង។

មីសុីលនេះ មានឈ្មោះថា “Oreshnik” ដែលគេរំពឹងថានឹងដាក់ចូលសមរភូមិប្រយុទ្ធជាផ្លូវការនៅចុងឆ្នាំ២០២៥ ។.png)
លោកពូទីនបានអះអាងមីសុីលនេះ ទំនើបជាងមីសុីល Hypersonic ផ្សេងទៀតទាំងអស់ក្នុងលោក ព្រោះវាអាចទម្លុះខែលការពារដែនអាកាសគ្រប់ប្រភេទ។.png)
Oreshnik មានល្បឿនលឿនជាងសំលេងដល់ទៅ១០ដង ពោលអាចហោះបានក្នុងល្បឿន១២៣០០គីឡូម៉ែត្រឯណោះ។.png)
មីសុីលនេះ អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៦គ្រាប់ និងអាចបាញ់ចេញបានចម្ងាយ៥០០០ ទៅ៦០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា រុស្ស៊ី ធ្លាប់បានបាញ់សាកល្បងមីស៊ីលនេះម្តង ទៅលើអ៊ុយក្រែន កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ដោយបំពាក់ក្បាលគ្រាប់ធម្មតា មិនដាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ៕










